ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ប្រធាន​មន្ទីរ​រ៉ែ​ខេត្តកំពត ឃុបឃិត​ឲ្យ​អ្នកស្រី ទេព សុខា និង​ប្តី​ឈ្មោះ ហុក ចិន្តា ធ្វើ​អាជីវកម្ម​វាយ​ថ្មភ្នំ​ដោយ​មិន​ខ្វល់​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​

​ប្រធាន​មន្ទីរ​រ៉ែ​ខេត្តកំពត ឃុបឃិត​ឲ្យ​អ្នកស្រី ទេព សុខា និង​ប្តី​ឈ្មោះ ហុក ចិន្តា ធ្វើ​អាជីវកម្ម​វាយ​ថ្មភ្នំ​ដោយ​មិន​ខ្វល់​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​

ខេត្ត​កំពត ៖ រឿងរ៉ាវ ដែល​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ឃុបឃិត​ជាមួយ​អ្នកស្រី​ទេព​សុខា​ម្ចាស់​អាជីវកម្ម​វាយ​ថ្មភ្នំ នៅ​ភ្នំ​ឃ្លៃ ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រព្រឹត្ត​អំពើ​ពុករលួយ​កេងប្រវ័ញ្ច​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ដែល​បញ្ហា​នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់វិធានការ ស៊ើបអង្កេត​ជា​បន្ទាន់ ព្រោះ​ការ​កេង​បំបាត់​ប្រាក់​ពន្ធ​រដ្ឋ​រាប់​ម៉ឺន​ដុល្លារ​មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ ។ គេ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជ្រៅ​ជាងគេ​ក្នុង​សំណុំរឿង​នេះ​ដោយ​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ពី​អ្នកស្រី ទេព សុខា ទើប​បណ្តោយ​ឲ្យ​អ្នកស្រី ទេព សុខា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។

​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បានឲ្យដឹងថា ក្រោយពេល​រឿងអាស្រូវ​ខាងលើ ត្រូវបាន​បែកធ្លាយ​ស្រាប់តែ​អ្នកស្រី ទេព សុខា កំពុង​រត់​ការសុំ​ពង្រីក​ទីតាំង ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ចំណុច​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​បច្ចុប្បន្ន ត្រូវ​គ្នា​ទៅនឹង​ទីតាំង​ដែល​ច្បាប់​បានអនុញ្ញាត ។ គេ​មិនដឹងថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អ្នកស្រី ទេព សុខា បាន​សម្រេច​ឬ​ក៏​អត់​នោះ​ទេ ព្រោះ​មកដល់ពេលនេះ រឿងអាស្រូវ​ពុករលួយ​ធ្វើ​អាជីវកម្ម​យក​ថ្ម​នៅ​តំបន់​ភ្នំ​ឃ្លៃ​ខុសពី​ទីតាំង​ដែល​ច្បាប់​អនុញ្ញាត​ត្រូវបាន​បើក​កកាយ​រួចទៅហើយ ។ ទោះជា​យ៉ាងណា​គេ​ដឹងថា មាន​មន្ត្រី​ធំ​ម្នាក់​ក្នុង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត ដែល​ធ្លាប់​ទទួល​លាភសក្ការៈ​ពី​អ្នកស្រី ទេព សុខា កំពុង​ជួយ​រត់​ការ​ក្នុង​សំណុំរឿង​នេះ​យ៉ាង​ញាប់ដៃ​ញាប់ជើង​។

​សូមបញ្ជាក់​ថា រឿងអាស្រូវ​ពុករលួយ​រវាង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពត​ជា​មួយ​អ្នកស្រី ទេព សុខា កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត ដឹងឮ ជា​សាធារណៈ​ហើយ​រិះគន់​យ៉ាង​ពេញបន្ទុក​ផងដែរ ។ ទង្វើ​បំពាន​ច្បាប់​របស់​អ្នកស្រី ទេព សុខា គឺ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៤ ធ្លាប់​ត្រូវបាន​ក្រសួង​រ៉ែ និង​ថាមពល បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ រក​បទល្មើស​ម្តង​រួច​មក ហើយ​ថែមទាំង​បញ្ជា​ឲ្យ​អ្នកស្រី ទេព សុខា និង​ប្តី​ឈ្មោះ ហុក ចិន្តា ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​ខុស​ទីតាំង​ទៀតផង ។ ប៉ុន្តែ​ក្រោយ មក​ដោយ​មាន​ការឃុបឃិត ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត ទើប​អ្នកស្រី ទេព សុខា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ៕

suy_sem

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!