ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on របាំង​ណ​រ៉ាវ​សាច់​ក្រហម​និង​ខៀវ​ជាច្រើន​រយ​កន្លែង​បង្ហាញ​វត្តមាន​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​ជំនាញ​ជលផល​

របាំង​ណ​រ៉ាវ​សាច់​ក្រហម​និង​ខៀវ​ជាច្រើន​រយ​កន្លែង​បង្ហាញ​វត្តមាន​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​ជំនាញ​ជលផល​

​ខេត្ត​កំពង់ធំ ៖ ឧបករណ៍​នេសាទ​ណា​ដែល​ធ្វើអោយ​ហិនហោច​ដល់​មច្ឆជាតិ​ដូចជារ​បាំង​ណ​រ៉ាវ​សាច់​ក្រហម​និង​ខៀវ​ជាច្រើន​រយ​កន្លែង​បានដាក់​ស្ទាក់​ចាប់​ត្រី​លាតសន្ធឹង តាម​ចរន្តទឹក​ហូរ​រីក​ដូច​ផ្សិត​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ជាពិសេស ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ នៅ​ចំណុច​ទ្វារ​បឹង​ផ្ទះ​ឆេះ កោះ​តាប គន្លុ​ក​បាយក្អែក និង​នៅក្នុង​តំបន់​ស្នូល​អភិរក្ស​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែល​មាន​បទល្មើស​ជា​ច្រើន ដូចជារ​បាំង​ណ​រ៉ាវ​ក្រឡា​ញឹក​រាប់រយ​ខ្សែ​ក្នុង​មួយ​ខ្សែៗ​មិន​ក្រោម​ពី​៣០០​ទៅ​១០០០​ម៉ែត្រ​នោះ​ទេ​ដែល​ក្រុម​ឈ្មួញ​បាន​ដាក់​ស្ទាក់ចាប់​ត្រី​ពន្លិច​ទៅក្នុង​ទឹក និង​នៅក្នុង​ព្រៃ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​សោះ ។​

​តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​នេសាទ លក្ខណៈ​គ្រួសារ​ជាច្រើន​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ចំពោះ​ប្រជា​នេសាទ ដែល​ប្រកប​របរ​បន្តិចបន្តួច​សព្វថ្ងៃនេះ ពុំ​សូវ​បាន​ផល​ច្រើន​ទេ ព្រោះ​ឆ្នាំនេះ មិនសូវ​សំបូរ​ប្រភេទ​ត្រី​ធំៗ ។ ចំណែករ​បាំង​ណ​រ៉ាវ គេ​ស្ទាក់​ចាប់​ត្រី នៅតាម​ចរន្តទឹក​ហូរ ដែល​ត្រី​ធ្វើ​ចរាចរណ៍​ចេញចូល ទៅ​រក​កន្លែង​ពង​កូន ដែល​ក្នុង​១​ថ្ងៃៗ ក្នុង​១​របាំង​គេ​អាច​ចាប់​ត្រី​បាន​សំរាប់​កូន​ត្រី​ល្អិតៗ ជា​ពិសេស​កូន​ត្រី​ប្រា​មាន​៨០​ភាគរយ ក្នុងចំណោម​ពូជ​ត្រី​ដទៃទៀត​មួយ​ព្រឹក​លើក​បាន ១០០ គីឡូ​ឡើងទៅ ។​

​ឈ្មួញ​ទិញ​ត្រី​គ្រប់​ប្រភេទ​បាន​ពី​ការដាក់រ​បាំង​ខាងលើ​ឈ្មោះ​កង​គា​ម​និង​កូន​ម្នាក់​ទៀត​ដឹក​តាម ទូ​កឌុក​យកទៅលក់​នៅ​ផែ​ផ្សារ ក្រោម​ខេត្ត​កំពង់ឆ្នាំង ហើយ​ដោយឡែក អ្នក​ដាក់រ​បាំង​មួយចំនួន​ផ្សេងទៀត គេ​ស្ទាក់​ចាប់​ត្រី​បាន​ដឹកយក​ទៅ​លក់​ផ្ទាល់ខ្លួន បន្ត​អោយ​ម៉ូយ​នៅ​ជើង​កំពង់​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ចំណែក​ត្រី​ងាប់​ល្អិតៗ ដែល​សុទ្ធសឹង​ជា​កូន​ត្រី​ពូជ​គេ​យក​ទៅ​ធ្វើ​ជា​ត្រី​នុយ​លក់​ចែកចាយ ធ្វើ​ជា​ចំណី​ត្រី​ប្រា​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​ចិញ្ចឹម​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​មួយថ្ងៃៗ មិន​ក្រោម​ពី​៣​តោន ទៅ​៥​តោន​នោះ​ឡើយ ។​

​បទល្មើស​ខាងលើ​ទាំងអស់នេះ គេ​ឃើញ​ថ្នាក់​លើ​ចុះ​មក​បង្ក្រាប​ម្តងម្កាល​ដែរ ប៉ុន្តែ​មិន​បាន​បង្ក្រាប​ចំណុច​ពិសេសៗ នោះឡើយ ព្រោះ​មុននឹង​លោក​ថ្នាក់លើ​ចុះ​មក​បង្ក្រាប​ម្តងៗ បទល្មើស​បាន​ដឹង​ខ្លួន​ពី​១​ថ្ងៃ​ទៅ​២​ថ្ងៃ​ទៅ​ហើយ គេ​បាន​ពន្លិច​របាំង​ចូល​ក្នុង​ទឹក​ដល់​បាតដី​ផ្សំ នឹង​មន្ត្រី​ជំនាញ​ជលផល​ប៉េអឹម ប៉ូលីស បរិស្ថាន និង​អាជ្ញាធរ​ដែនដី​ឃុបឃិត និង​បណ្តែតបណ្តោយ​ផង​នោះ ច្បាស់​ជា​រក​ពុំ​ឃើញ​ឡើយ ។ ចំពោះ​ថ្នាក់លើ​ចុះ​មក​បង្ក្រាប​ម្តង​ណា​ក៍​ដូច​ម្តងណា​ដែរ ឃើញ​តែ​មក​ដល់​កន្លែង​បទល្មើស​នេសាទ ជួប​តែ​បទ​ល្មើស​តូចតាច​ប៉ុណ្ណោះ ដល់​ពេល​ត្រឡប់​ទៅវិញ មិនបាន ២ ម៉ោង​ផង​បទល្មើស​ងើប​ឡើងវិញ នៅលើ​ផ្ទៃ​ទឹក​ព្រោងព្រាត​ដដែល ចំពោះ​បទល្មើស​ច្រើន​ស្អេកស្កះ​ទាំងនេះ អាជ្ញាធរ​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​មិនមែន​មិនដឹង​នោះ​ទេ ព្រោះនេះ​ជា​ឆ្នាំងបាយ​របស់​គេ​ទៅហើយ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើនេះ មាន​ឈ្មួញ​ដែលជា​អ្នក​ដាក់​របាំង​ដូច​គ្នា​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ពួកគេ​បាន​ប្រមូល​លុយ​ពី​អ្នក​ដាក់​របាំង​លប លូ​រ៉ូយ៉ាល់ ដោយ​មាន​ឈ្មោះ​ពែ​ក និង​ឈ្មោះ​ហៀ​ង ជា​អ្នក​យក​លុយ​ទាំងនោះ​ទៅអោយ​សមត្ថកិច្ច ជា​ថ្នូរ​និង​ការ​មិន​បង្ក្រាប​សមត្ថកិច្ច​ទាំងនោះ ត្រូវបាន​គេ​អះអាងថា ឈ្មោះ យ៉ាន់ វិសាក់ (​ហៅ​សែ​) នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​ជា​អ្នក​ទទួល​រ៉ាប់រង ក្នុងការ​បើកភ្លើង​ខៀវ អោយ​ពួកគាត់​ប្រកប​របរ​នេសាទ​ល្មើស​ច្បាប់​ខាងលើ ។​

​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើ​នេះ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​លោក យ៉ាន់ វិសាក់ ហៅ​សែ​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ណាមួយ​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ នេះ ។ ចំណែក​លោក ប៉ែន សុវណ្ណារិទ្ធ បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា លោក​អភិបាលស្រុក​កំពង់ស្វាយ បាន​ដឹក​នា​កម្លាំង​ចុះ​ធ្វើ​ការបង្ក្រាប​ហើយ ។ រីឯ​លោក​នាយ​រង​សង្កាត់​ផាត់​សណ្តាយ​បានអោយដឹងថា ជំនាញ​បាន​និង​កំពុង​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ជា​បន្ត​បន្តបន្ទាប់​ហើយ ៕

a1 (1) a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!