ព័ត៌មានថ្មី
បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត..
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on រោង​តន្ត្រី​បំរើ​រាត្រីសមោសរ ផុស​លើ​ទឹកសមុទ្រ ឆ្នេរ​ខេត្ត​ព្រះសីហនុ

រោង​តន្ត្រី​បំរើ​រាត្រីសមោសរ ផុស​លើ​ទឹកសមុទ្រ ឆ្នេរ​ខេត្ត​ព្រះសីហនុ

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ល្បីល្បាញ​ថា​ជា​ឆ្នេរ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​បញ្ជី​ឆ្នេរ​ស្រស់ស្អាត​ជាង​គេ​លើ​ពិភពលោក ត្រូវ​បាន​គំរាម​គំហែង​រំលោភ​សាងសង់​តាម​អំពើ​ចិត្ត គ្មាន​ក្រែង​រអា​ផ្លូវច្បាប់​បន្តិច តួយ៉ាង​ដូចជា រោង​តន្ត្រី​បំរើ​រាត្រីសមោសរ​ថ្មីៗ​នេះ បាន​ផុស​ត្រដែត​លើ​ផ្ទៃ​ទឹកសមុទ្រ តំបន់ឆ្នេរ​មុខ​សាលាខេត្ត​ព្រះសីហនុ ខាងក្រោយ​សណ្ឋាគារ​ហ្គោល​ដិន​ស៊ី ស្ថិតក្នុង​ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ត្រូវបាន​គេ​មើលឃើញថា ចាប់ផ្តើម​បង្ហាញ​ពី​ភាព​អាណាធិបតេយ្យ​តាម​បណ្តោយ​ឆ្នេរ បន្តបន្ទាប់​។

​ប្រជាពលរដ្ឋ​ដែល​ជា​ភ្ញៀវ​ទេសចរណ៍ និង ភ្ញៀវ​បរទេស​ដែល​មក​កំសាន្ត​តាម​បណ្តោយ​ឆ្នេរ​ខាងលើ បាន​លើកឡើង​ថា តំបន់ឆ្នេរ​ដែលជា​ឆ្នេរ​ខ្សាច់​សក្បុស ដូច​សំឡី​នោះ ត្រូវបាន​គេ​មើលឃើញថា សំណង់​អាណាធិបតេយ្យ បាន​ចាប់ផ្តើម​សាងសង់​ទៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ជា​បណ្តើរៗ ធ្វើអោយ​ប៉ះពាល់​សោភ័ណភាព​ឆ្នេរសមុទ្រ និង ប៉ះពាល់ ដល់​បរិស្ថាន​និង ប្រព័ន្ធ​ជីវចំរុះ ដែល​ពី​ដើមឡើយ គេ​ពុំ​ឃើញ​មាន​ភាពអនាធិបតេយ្យ​ច្របូកច្របល់ គ្មាន​ច្បាប់​ទំលាប់ នេះ​បញ្ជាក់​អោយឃើញថា ជា​សញ្ញាណ​មួយ​ថ្មី និង ជា​បច្ច័យ​អាក្រក់​ដល់​តំបន់ឆ្នេរ​។

​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ទីតាំង​សណ្ឋាគារ​ហ្គោល​ដិន​ស៊ី​ខាង​លើ​នេះ ត្រូវបាន​ម្ចាស់​សណ្ឋាគារ​ជួល​អោយ​ជនជាតិ​កូរ៉េ​ធ្វើ​ការវិនិយោគ​ទៅលើ​វិស័យ​សណ្ឋាគារ​នេះ ហើយ​ការសាងសង់​រោង​តន្ត្រី​លើ​ទឹកសមុទ្រ​ខាងលើនេះ មាន​ការឃុបឃិត​ពី​មន្ត្រី សាលាខេត្ត​មួយចំនួន ដោយ​បើកភ្លើង​ខៀវ​ពី​អភិបាលខេត្តរង​ម្នាក់ ដើម្បី​បើកផ្លូវ​អោយ​ជនជាតិ​កូរ៉េ​ដែល​វិនិយោគ​សណ្ឋាគារ​នេះ​សាងសង់​រោង​តន្ត្រី​នៅលើ​ទឹកសមុទ្រ និង ដាក់​ស្លាយ​បញ្ចាំង​ច្រៀង​បំពង​សំលេង​ពីលើ​ទឹក​មក​លើ​គោក សំរាប់​បំរើអោយ​អ្នក​ទទួល​ទាន​អាហារ​ផឹកស៊ី​នៅ​ពេល​រាត្រី ។

 

ទាក់ទិន​ជុំវិញ​បញ្ហា​ខាងលើ​នេះ ឯកឧត្តម ជិន សារិន បានអោយដឹងថា រឿង​នេះ​ឯកឧត្តម បាន​ទៅដល់​កន្លែង​នោះ​មុនគេ ហើយ​ឯកឧត្តម បានបញ្ជាក់​ថា ខេត្ត​ជា​អ្នក​អោយ​ធ្វើ បើ​ចង់ដឹង​សួរ​ទៅ​ខេត្ត​ ។

 

ដោយឡែក ឯកឧត្តម ស៊ុន ស្រ៊ន់ កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ តុលា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា រឿងនេះ ឯកឧត្តម​ពុំបាន​ដឹង​នោះទេ ហើយ​ឯកឧត្តម​បាន​បន្តទៀតថា ឯកឧត្តម​នឹង​ពិនិត្យ​មើល​តើ​មាន​ច្បាប់​ឬ មួយ​យ៉ាងណា ៕ ដោយ ភ្នំព្រឹក​

2014_10_30a3 2014_10_30a3 (1) 2014_10_30a3 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!