ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​អាជ្ញាធរ​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ស្រុក​បុរី​ជលសារ​ឃុបឃិត​ឲ្យមាន​បទល្មើស​សៃយឺន​ស្បៃ​មុងរាប់​គីឡូម៉ែត្រពេញ​ផ្ទៃទឹក​

​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​អាជ្ញាធរ​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ស្រុក​បុរី​ជលសារ​ឃុបឃិត​ឲ្យមាន​បទល្មើស​សៃយឺន​ស្បៃ​មុងរាប់​គីឡូម៉ែត្រពេញ​ផ្ទៃទឹក​

តាកែវ ៖ ប្រជា​នេសាទ​ស្ថិតក្នុង​ស្រុក​បុរី​ជលសារ​ខេត្ត​តាកែវ បាន​សំដែង​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំៗ​ចំពោះ​មន្ត្រីរដ្ឋបាល​ជលផល ជា​នាយ​ផ្នែក​នាយ​សង្កាត់​នាយខ័​ណ្ឌ ដែល​ទទួលខុសត្រូវ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ថា បាន​ឃុបឃិត​គ្នា​អនុញ្ញាត​ឲ្យមាន​បទល្មើ​ស​សៃយឺន​ស្បៃ​មុង​ខុស​ច្បាប់​ជា​ច្រើន​ខ្សែ ដែល​ក្នុង​មួយ​ខ្សែៗ មាន​ប្រវែង​ចាប់ពី ៣ គីឡូម៉ែត្រ​ទៅ ៥ គីឡូម៉ែត្រ ។

​ប្រភព​បាន​ប្រាប់ឲ្យដឹង​ថា ពួកគាត់​បាន​ដឹងថា មាន​សៃយឺន​ខ្នាត​ធំ​៣​ខ្សែ ដែល​ខ្សែ​ទី​១​ចាប់ពី​ចំនុច​មុខ​កំពង់ផែ​កំពង់​អំពិល ចាប់ពី​លូ​ទី​១ រហូត​ដល់​ទំនប់​ថ្នល់​កែវ ប្រវែង​ប្រហែល​៤​គីឡូម៉ែត្រ ខ្សែ​ទី​២​ចំណុច​ព្រែក​អណ្តូង​ចាប់ពី​ប្រឡាយ​គិន​ញី ដល់​ព្រែក​ពង​ក្រ​សារ ប្រវែង​ប្រហែល​៣​គីឡូម៉ែត្រ ឯ​ខ្សែ​ទី​៣​ចាប់ពី​ចំនុច​ភូមិ​អន្តា​ត្បាល ឃុំ​គោក​ពោធិ ដល់​ប្រម៉ាត់ដី​ប្រវែង​ប្រហែល ៣ គីឡូម៉ែត្រ​ទៀត ។​

​ប្រភព​បាន​បន្តទៀតថា ក្រៅពី​សៃយឺន​ខ្នា​តវែង​រាប់ពាន់​ម៉ែត្រ​នេះ ក៏​នៅ​មាន​សៃយឺន ព្រមទាំង​ល្បាំង​បង្កង​ខ្លីៗ​ជា​ច្រើន​ចាប់​ពី​១​គីឡូម៉ែត្រ ចុះ​ក្រោម​ពាសពេញ​ផ្ទៃ​ទឹក​ស្ទើរតែ​គ្មាន​កន្លែង​ទំនេរ សំរាប់​ការនេសាទ ជា​លក្ខណៈ​គ្រួសារ​បាន​ឡើយ ។

​ប្រជាជន​ដែល​ប្រកប​របរ​រក​ទទួលទាន​នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ត្អូញត្អែ​ថា ពួកគាត់​រកស៊ី​របរ​គ្រាន់តែ​ដាក់មង​បង់សំណាញ់​បន្តិចបន្តួច រកត្រី​ពុំ​បាន​ទេ រក​ព្រឹក​ខ្វះ​ល្ងាច ព្រោះ​គេ​ដាក់​សៃយឺន​រាប់សិប​គីឡូម៉ែត្រ ចាប់​យក​ត្រី​គ្មាន​សល់​ទេ ចាប់​បាន​ត្រី​ទាំង​តូច​ទាំង​ធំ បង្កង​រាប់រយ​គីឡូ​ក្នុង​មួយថ្ងៃៗ ។

​មហាជន​បាន​បន្ថែមថា ឈ្មួញ​ដែល​ចូល​មក​ដាក់​សៃយឺន​ខុសច្បាប់​រាប់គីឡូម៉ែត្រ​មាន​ភាគច្រើន​ជា​ជនជាតិ​វៀតណាម គឺ​គេ​ដាក់​ជា​ចំហរ​ទាំងថ្ងៃទាំងយប់ ដោយ​ពួកគេ​បាន​បង់លុយ​រាប់ពាន់​ដុល្លា​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​គ្រប់​ជាន់ថ្នាក់​អស់ ហើយ​ចាប់ពី​នាយ​សង្កាត់​និង​នាយ​ផែ្ន​ករហូ​ត​ដល់​នាយខ័​ណ្ឌ ទើប​ពួកគេ​អាចដាក់​បាន​យ៉ាង​រលូន​បែបនេះ ។ ជួប​សំភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក ហេង ផល្លាប (​ហៅ​ប៉ែលិន​) ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ទទួលបន្ទុក​ស្រុក​បុរី​ជលសារ លោក​បាន​ឆ្លើយថា លោក​មិន​បានដឹងថា មាន​បទល្មើស​បែបនេះ នៅក្នុង​ស្រុក​បុរី​ជលសារ​ទេ ចាំ​លោក​អោយ​កូនចៅ​ចុះ​មើល ។​

​មិនទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​លោក ឃិន វែង នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ដែលមាន​ស្នាក់ការ​នៅ​ក្បាល​ពោធិ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល ។​ចំណែក​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី លោក សៅ កុសល ថា គាត់​កំពុង​ជាប់ដៃ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ព្រៃកប្បាស ហើយ​លោក​ប្រាប់ថា បើ​មាន​បទល្មើស​នៅ​កន្លែង​ណា​ដែល​អ្នកយកព័ត៌មាន​ប្រាប់​នោះ លោក​នឹង​សហការ​ចុះបង្ក្រាប ។ យ៉ាងណា មហាជន​បាន​រិះគន់ថា បទល្មើស​កើត​ក្នុង​ទឹកដី​លោក​គ្រប់គ្រង​រាប់​ខែ​មក​ហើយ អស់លោក​ឆ្លើយថា មិនដឹង​ចាំ​ឲ្យ​កូន​ចៅទៅ​មើល​ឬក៏​ចាំ​ចុះបង្ក្រាប ។ ទាំងនេះ​គ្រាន់តែ​ជា​ពាក្យដោះសារ​ឆ្លើយ​យករួចខ្លួន​ប៉ុណ្ណោះ ពួកគាត់​គ្មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ​កន្ទេល​ធំ បន្លំ​ដេក​ទាំងនេះ​ទេ ។​

​រីឯ​លោក​ចៅហ្វាយស្រុក​បុរី​ជលសារ​ក៏​មិន​ខ្វល់​ពី​ការរិះគន់​របស់​ប្រជាជន តើ​ឲ្យ​ពួក​គាត់​សង្ឃឹម​លើ​នរ​ណា​ទៀត ?៕

a2 (1) a2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!