ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ឧកញ៉ា អ៊ូ ឆាយ ជា​មេ​កន្ទុយលេខ​ដ៏​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​?

​ឧកញ៉ា អ៊ូ ឆាយ ជា​មេ​កន្ទុយលេខ​ដ៏​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​?

ភ្នំពេញ ៖ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បទល្មើស​អំពើ​ឆក់​ប្លន់ លួច​ជាដើម ។ ប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន វិធានការ​បង្ក្រាប​?

​អ្នក​កត់​កន្ទុយលេខ​បាន​អះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នក​ប្រមូល​យក ការលក់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​នៅ រាជធានី​ភ្នំពេញ មិនដឹងថា គាត់​មានច្បាប់​អនុញ្ញាត​ឬ​អត់​ច្បាប់​នោះទេ ដែល​ជា​ទូទៅ​សមត្ថកិច្ច អាជ្ញាធរ​រួមទាំង តុលាការ​ផង​ដែរ​ពុំ​បាន​បង្ក្រាប ។ ដូច្នេះ សកម្មភាព​ប្រមូល​ការចាក់​កន្ទុយលេខ របស់​ឧកញ៉ា អ៊ូ ឆាយ កាន់តែ​មាន​ទ្រង់ ទ្រាយ​ធំ ដែល​គេ​ចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វី​ត្បិត​តែ​ទទួលបាន​លាភសក្ការៈ ក្នុងនាម​ជា​មេ​កន្ទុយលេខ ប៉ុន្ដែ​ទង្វើ​បែប នេះ​កំពុង​បំពាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​អភិបាល​រាជធានី​ភ្នំពេញ​មាន​វិធាន ការបង្ក្រាប​ឬ​មាន​ចេតនា​ណាមួយ​ផ្ដើម​ឱ្យ​មាន​បទល្មើស​ក្នុងសង្គម ព្រោះ​ប្រភព នៃ​បន​ល្បែងស៊ីសង​គឺជា​ការ​ផ្ដើមចេញ​ឱ្យ​មាន​បទល្មើស​ចោរឆក់​ប្លន់​លួច​គ្រប់បែបយ៉ាង ។​

​លោក អៀង ស៊ីផា​ន អភិបាល​នៃ គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​នគរ​សន្តិភាព មិនអាច​ទាក់ទង​បាន​ទេ​កាលពី​រសៀល  ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ដោយ​ទូរស័ព្ទ ចូល​មាន​អ្នកផ្សេង​លើក បញ្ជាក់ថា លោក​កំពុង​ជាប់រវល់ ។ ដូច្នេះ​គេ​ពុំ​ដឹង ថា ទីតាំង​ប្រមូល​កន្ទុយលេខ​ដ៏​ធំ​របស់ ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រក ចូល​ភូមិ​កោះនរារ សង្កាត់​ច្បារ អំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​មាន ច្បាប់​ឬ​អត់​ច្បាប់​នោះទេ ព្រោះ​ចាប់ពី ម៉ោងជិង​៤​រសៀល​មាន​អ្នក​ឡើង​លុយ​ដ៏ ប្រសេកប្រសា​ចដូច​ហែរ​កឋិន ។​

​ដោយឡែក​ឧកញ៉ា អ៊ូ ឆាយ នគរ​សន្តិភាព មិនអាច​ទាក់ទង​បាន​ដែរ​នា​រសៀល​ថ្ងៃ ដដែល​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក ទទួល​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងទៅ សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​ផង​ដែរតែង តែ​បាន​លើកឡើង​ពី​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុងនោះ​ក៏ មាន​រៀបចំ​ជា​វេទិការ​សាធារណៈ​តាម មូលដ្ឋាន​ឱ្យ​មាន​ការ​សំណូមពរ​ពី​ប្រជា ពលរដ្ឋ​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទ ល្មើស​ផ្សេងៗ ពិសេស​បញ្ហា​បន​ល្បែង ស៊ីសង ប៉ុន្ដែ​ជាក់ស្ដែង​ទីតាំង​ប្រមូល ការចាក់​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា  អ៊ូ ឆាយ នៅ​សង្កាត់​ច្បារអំពៅ​២ ហាក់​គ្មាន សមត្ថកិច្ច​និង​អាជ្ញាធរ​អើពើ ដែល​ពួក គាត់​មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពល​អំណាច បើក​លក់​កន្ទុយលេខ ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ​មានច្បាប់ ទម្លាប់ ឬ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រយោជន៍​ពី​ឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំង​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ឬ​មួយ យ៉ាងណាទេ​?
​ប្រជាពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ អ្នកធំ ឬ​មាន​អំណាច​ស្ដុកស្ដម្ភ​កើតចេញ ពី​ការប្រកប​មុខរប​របើ​ក​បន​ល្បែង​ស៊ី សង​វិញ​មែន​នោះ ពិតជា​ពុំ​មាន​សេចក្ដី ថ្លៃថ្នូរ​ក្នុងសង្គម អាចនិយាយបាន​ថា ការ បើក​បន​ល្បែង​ដោយ​ខុសច្បាប់​ជា​ចេតនា បំពាន​ច្បាប់​និង​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​មក លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​

​គួររំលឹកថា កន្លង​ទៅ​កន្លែង​លក់ កន្ទុយលេខ​តូចៗ​ប្រឈម​នឹង​ការបង្ក្រាប ញឹកញាប់ តែ​ដោយ​ឡែក​ទីតាំង​របស់ ឧកញ៉ា អ៊ូ ឆាយ ពិតជា​អស្ចារ្យ​ដែរ​…៕

game_chhnot

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!