ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អជ្ញាធរ​ខេត្ត​ចេញ​បញ្ជារ​បន្ទាន់​ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ​យកចេញ​វិញ​ឲ្យអស់ ស្រប​ពេល​ក្រុម​អ្នកចាក់ដី​កំពុង​ព្យាយាម​រត់​រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ​

អជ្ញាធរ​ខេត្ត​ចេញ​បញ្ជារ​បន្ទាន់​ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ​យកចេញ​វិញ​ឲ្យអស់ ស្រប​ពេល​ក្រុម​អ្នកចាក់ដី​កំពុង​ព្យាយាម​រត់​រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ​

ខេត្ត​ព្រះសីហនុ ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ព្រឹក្សា​ខេត្ត​បាន​លូច​បង្ហើប​ឲ្យដឹងថា ក្រុម​អ្នកចាក់ដី​រំលោភបំពាន​យក​ដី​សមុទ្រ​មួយ​កន្លែង នៅ​តំបន់​ទំនប់រលក ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ចេញ​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់ ឲ្យធ្វើ​ការ​បញ្ឈប់​សកម្មភាព នៃ​ការដឹក​ដី​ចាក់​លុប​សមុទ្រ និង​តំ​រ៉ូវ​ឲ្យធ្វើ​កិច្ចសន្យាកាយ​យកដី ដែល​ចាក់​នោះ​ចេញ​ឲ្យអស់​ពី​ក្នុង​សមុទ្រ​វិញ​ផង​ដែរ​នោះ គេ​ពិនិត្យឃើញថា ក្រុម​អ្នកចាក់ដី​ទាំងនោះ ដូចជា​មិន​មាន​បំណង​កាយ​យក​ដី​នោះ ចេញ​វិញ តាម​កិច្ចសន្យា​ទេ តែ​ផ្ទុយទៅវិញ បែរជា​មាន​ការ​លិចឡើង​ថា ក្រុម​អ្នកចាក់ដី​ល្មើស​ច្បាប់​រូបនោះ កំពុង​រត់​រក​ជំ​នូ​យ​ពី​មន្ត្រី​ថ្នាក់​ធំ​ដើម្បី​ធ្វើការ​សំរប​សំ​រូ​ល ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឲ្យបាន​គ្រប់គ្រ​ង​និង​សាងសង់​ផ្ទះ​លើ​ទីតាំង ដែល​ជា​ក់ដី​នោះ​ឲ្យ​ខាន​តែ​បាន​ទោះបីជា​ត្រូវ​ប្រើ​គ្រប់​រូបភាព​ណា​ក៍​ដោយ​។​

​ដោយឡែក សំរាប់​ឯកឧត្តម ឈិត សុខុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ប្រជាប្រិយភាព ពី​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​គោរព​វិញ​នោះ ជុំវិញ​បញ្ហារ​អន្តរាគមន៍ បែប​រំលោភបំពាន​ច្បាប់ រូបគាត់​មិន​គាំទ្រ​ដាច់ខាត​ពោល គឺ​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​យល់ដឹង​ពី​ច្បាប់​ចេះ​គោរព និង​អនុវត្ត​ច្បាប់​គ្រប់ៗ​គ្នា ដើម្បី​រូ​ម​គ្នា​លុបបំបាត់​នៅ​ភាព​អសកម្ម​ទាំងឡាយណា ដែល​កន្លង​មក​បង្ករ​ផល​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​សង្គមជាតិ ក្នុងពេល​បច្ចុប្បន្ន​និង​ថ្ងៃ​អ​នា​គត់ ដែល​ផ្តើម​ចេញពី​អំពើ​ឃុបឃិត​គ្នា​ប្រព្រ​ត្តិ​អំពើ​ពុករលូយ រំលោភបំពាន​ច្បាប់ ។ ជាមួយគ្នានេះ ដើម្បី​បញ្ជា​គ្រប់យ៉ាង ជាពិសេស​វប្បធម៌​អន្តរាគមន៍ ផ្ទុយ​ពី​ផ្លូវច្បាប់ ថ្នាក់ដឹកនាំ​អាជ្ញាធរ​បាន​ចេញ​បញ្ជារ​ជា​បន្ទាន់​ឲ្យ​លោក ហេង សំអាន អភិបាលរង​ខេត្ត​ដឹកនាំ​កំលាំងចំរុះ ចុះ​ទៅ​ធ្វើ​ការបញ្ជា​រគ្រឿង​ចក្រ កាយ​ដី​ដែល​ក្រុម​ល្មើស​ចាក់​ចូល​សមុទ្រ​យកចេញ​ពី​សមុទ្រ​ឲ្យអស់​មិន​ពន្យា​ពេលត​ទៅ​ទៀត​ឡើយ ក្នុង​គោលដៅ​ធ្វើយ៉ាងណា ឲ្យ​ឆ្នេរសមុទ្រ​ត្រង់​ចំណុច​នោះ វិល​ទៅ​រក​សភាព​ដូចដើម​វិញ ។​

​ឯកឧត្តម ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ ខណៈពេល​លោក​ចុះ​ទៅ​បញ្ជា​គ្រឿងចក្រ​កាយ​ដី នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០១៤ ប្រាប់ឲ្យដឹង​ថា ការចុះ​កាយ​ដី​នៅ​ទីតាំង​ខាងលើនេះ ស្របពេល​ដែល​អ្នកចាក់ដី​ប្រព្រឹត្តិ​ខុសច្បាប់​ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​បញ្ជា​អោយ​កាយ​យកចេញ​វិញ​ទាំងអស់ ពីព្រោះ​តំបន់ នេះ​ជា​តំបន់​ហាម​ដាច់ខាត មិនអោយ​មាន​ការចាក់​ដី ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ ហើយ​បញ្ហា​នេះ អាជ្ញាធរខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​អោយបាន​ជ្រាប​រួចមកហើយ​ផងដែរ ។​

​ឯកឧត្តម ហេង សំអាន បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នេះ​អាច​រស់នៅ​បាន​ជាមួយនិង​សំណង់​ចាស់​ដែល​មាន​ស្រាប់​ដោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ដាច់​ខាត់ មិនអោយ​មាន​ការចាក់​ដី​លុប​សមុទ្រ ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ ពោល​គឺ​តំបន់​នេះ​បើក ទោះជា​ធ្វើការ​សុំច្បាប់​ថ្មី​ក៏​មិន​អនុញ្ញាត ដែល​ហើយ​សំណង់​ចាស់​បើសិនជា​មាន​ការរុះរើ​ក៏​មិន​អនុញ្ញាតអោយ​ធ្វើ​ការសាងសង់​ឡើងវិញ​ជា​ថ្មី​ដែរ ។​

​វា​ជា​រឿង​គូរ​ចាប់​អា​រម្ម​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ នៅពេល​គេ​មើលឃើញ​ពី​គោលជំហរ របស់​ថ្នាក់ដឹកនាំ​ខេត្ត មិន​ទន់ជ្រាយ ក្នុង​ការអនុវត្ត​ច្បាប់​ជាមួយ​និង​ក្រុម​ជនល្មើស​ចាក់​ដី​ខាងលើ ។ ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​នាពេលនេះ គឺជា​ការព្រមាន​ដ៍​ធំ​មួយ​ទៅ​ដល់​ជន​ខិលខូច​ផ្សេងៗ​ទៀត ដែល​កំពង់មាន​បំណង់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង រំលោភ​បំពាន​លើ​ផ្លូច្បាប់ ជាពិសេស​គឺ​វប្បធម៌​អន្តរាគមន៍ និង​ការឃុបឃិត​គ្នា​ប្រព្រ​ត្តិ​ពើ​ពុករលួយ ដែល​សង្គម​ជាតិ​ស្អប់ខ្ពើម ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​បាន​ចេញ​លិខិត​ជូនដំណឹង​លេខ ៣០៤ ចុះ​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៤ ស្តីពី​ការរៀបចំ​ថែរក្សា​បរិស្ថាន និង​សណ្តាប់ធ្នាប់​អនាម័យ និង​ស្តីពី​ការហាមឃាត់​នៅ​ការសាងសង់​សំណង់​ថ្មី​ផ្សេងៗ គ្រប់​ប្រភេទ នៅក្នុង​តំបន់​ទំនប់រលក​ខាងលើ​នេះ​រូ​ច​ហើយ ដោយ​លិខិត​នេះ តំរូវ​អោយ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ មូលដ្ឋាន ភូមិ សង្កាត់ ចុះ​ធ្វើ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ក្នុង​គោលដៅ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ជ្រាប និង​រួម​គ្នា​អនុវត្ត​ច្បាប់​ផងដែរ ។​

​ប៉ុន្តែ​អ្វី​ដែល​គូរ​ចាប់​អា​រម្ម​បំផុត​នោះ គឺ​ជុំវិញ​លិខិត​ជូនដំណឹង​របស់​សាលាខេត្ត​ខាងលើនេះ លោក ឈិត សុផាត ជា​ចៅសង្កាត់​លេខ ១ ដែល​ជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ បែរ​ជា​ឆ្លើយ​ថា លោក​មិន​បានដឹង​មិន​បាន​ឃើញ​លិខិត​ខាងលើ​នេះ​ទៅ​វិញ ។ នេះ​ជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ច្បាស់​ពី​ការ​មិន​ទ​ទូល​ខុសត្រូវ របស់លោក ឈិត សុផាត ជា​ចៅសង្កាត់​យ៉ាង​ពិតប្រាកដ ។ បច្ចុប្បន្ន ដោយសារ​ភាព​មិន​ទ​ទូល​ខុស បែបនេះ បាន​ធ្វើ​ឲ្យ​បទល្មើស​នៃ​ការសាងសង់​ផ្ទះ​លើ​សមុទ្រ ក៏ដូចជា​ចាក់ដី​លុប​សមុទ្រ​តំបន់​ទំនប់រលក់​ចេះ​តែ​កើតមាន​ជា​ហូរ​ពី​មួយ​កន្លែង​ទៅ​មួយ កន្លែង​បាន​យ៉ាង​រលូន គ្មាន​ការទប់ស្កាត់ ។ បទល្មើស​ដែល​បាន​កើតឡើង​នេះ ត្រូវបាន​គេ​សង្ស័យថា វា​ជា​អំពើ​ឃុបឃិត​គ្នា​ប្រព្រ​ត្តិ​អំពើ​ពុករលូយ​យ៉ាង​ស៊ីសង្វាក់​រវាងជ​ន​ល្មើស និង​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន​នេះ​តែម្តង ។ អ្វី​ដែល​បាន​លើ​ឡើង​ខាងលើនេះ គ្រាន់តែ​ជា​ការ​រំលឹក​ខ្លះៗ ទៅ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត​ឲ្យបាន​ដឹង​និង​ជ្រាប​តែប៉ុណ្ណោះ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ពាក់​ពន្ធ័​យក​ទៅ​ផ្តន្ទាទោស ធ្វើជា​គំរូរ​ដល់​មន្ត្រី​ខិលខូច​ក្រោយៗ​ទៀត ឲ្យមាន​ការភ្ញាក់​រំលឹក ៕

2014_12_17a (1) 2014_12_17a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!