ខេត្តព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋជាច្រើនដែលកំពុងរស់នៅក្នុងស្រុកស្ទឹងហាវ កំពុងធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចកងរាជអាវុធខេត្តស្រុក សមត្ថកិច្ចប៉ូលីសស្រុកថា កំពុងយកគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ទៅជាន់ឈ្លី ភ្លេចគិតអំពី សន្តិសុខ សុវត្តិភាព របស់ប្រជាពលរដ្ឋ ដែលបានពឹងផ្អែកទាំងស្រុងទៅលើអាជ្ញាធរមានសមត្ថកិច្ច។
ការរិះគន់នេះបានធ្វើឡើងបន្ទាប់ ទីតាំងលេងល្បែងស៊ីសងមួយកន្លែង មានទាំងបៀ អាប៉ោង និង ជល់មាន់ បានបើកលេងយ៉ាងអនាធីបតេយ្យគគ្រឹកគគ្រេង នៅចំនុចក្បែរសាលារៀនអនុវិទ្យាល័យស្ទឹងហាវថ្មី ស្ថិតក្នុងភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបង្ករផលប៉ះពាល់យ៉ាងធ្ងន់ដល់ការអប់រំ និង ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកូនសិស្សដែលកំពុងរៀនសូត្រនៅជិតនោះ ។
ប្រភពដ៏ដែលបានបន្តថា ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១ថ្ងៃត្រង់រហូតដល់ម៉ោង២ល្ងាច ទីតាំងល្បែងមួយនេះតែងតែបង្ករការរំខានដល់អ្នកដ៏ទៃ ដោយសារតែសម្រែកហោកញ្ជ្រៀវកងរំពង មិនខ្លាចក្រែងអ្នករស់នៅក្បែរនោះ លើសពីនេះមិនខ្លាចក្រែងដល់អាជ្ញាធរដែនដី PM ប៉ូលីសបន្តិចសោះ ដែលសកម្មភាពនេះហាក់បីដូចជាម្ចាស់ទីតាំងមានកាឃុបឃិតគ្នាជាមុន ជាមួយស្ថាប័ណ្ណ ពាក់ព័ន្ឋរួចរាល់អស់ទៅហើយទើបម្ចាស់ទីតាំងពុំខ្វល់អំពីអ្វីទាំងអស់។
ជុំវិញបញ្ហានេះ កម្មករទូកម្នាក់ ស៊ុំមិនបញ្ជេញឈ្មោះ ដែលរស់នៅក្បែរនោះបានអះអាងថាចំពោះមូលហេតុដែល ម្ចាស់ទីតាំងល្បែងហ៊ានបើកលេងល្បែងស៊ីសងកណ្តាលទីរួមស្រុកម៉ាសប្បាយនេះ ក៏ដោយសារម្ចាស់ទីតាំងបានរៀបរយតាំងពីថ្នាក់មេប៉ុស្តិ៍ ថ្នាក់ភូមិ រហូតដល់ថ្នាក់អភិបាលស្រុក រួចរាល់អស់ហើយ គ្មានសល់ចន្លោះប្រហោងណានោះទេ ដូចនេះ ខ្លាចអីចង់អំពើចោរកម្ម លួចឆក់ប្លន់អី ក៏ លួចទៅ ធ្វើយ៉ាងណាអោយតែបានលុយចូលហោប៉ៅមួយទៀតបើមានបទល្មើសចោរ និងមានការងារធ្វើផងដែរ។
ដោយឡែក លោក រស់កី អធិការស្រុកស្ទឹងហាវ ក៏អះអាងថា ចំពោះទីតាំងល្បែងជល់មាន់នេះលោកបានបញ្ជាអោយថ្នាក់ប៉ុស្តិ៏ ចុះបិតម្តងជាពីរដងមកហើយ ប៉ុន្តែក្រុមម្ចាស់ទីតាំងនៅតែលួចបើកដ៏ដែល ដូចនេះលោកនឹងព្យាយាមចុះបង្ក្រាបអោយខាងតែបានជាដាច់ខាតមិនបណ្តោយអោយកើតមានទីតាំងល្បែងស៊ីសងនៅក្នុងភូមិឃុំនៃស្រុកស្ទឹងហាវជាដាច់ខាត ៕