ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on កម្មករ​រោងចក្រ វ៉ាន់​ធី​ជ រី​វើ ថេក​ស្ថាយ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ពាក់ព័ន្ធ​ថៅកែ រោងចក្រ​បញ្ឈប់​តំណាង​កម្មករ​របស់​ម្នាក់​

កម្មករ​រោងចក្រ វ៉ាន់​ធី​ជ រី​វើ ថេក​ស្ថាយ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ពាក់ព័ន្ធ​ថៅកែ រោងចក្រ​បញ្ឈប់​តំណាង​កម្មករ​របស់​ម្នាក់​

​កម្មករ កម្ម​ការ​នី រោងចក្រ វ៉ាន់​ធី​ជ រី​វើ ថេក​ស្ថា​យ ចំនួន ៥០ នាក់ នា​ព្រឹក​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ បាន​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ក្នុង​គោលបំណង​ទាមទារ​អោយ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​របស់​ខ្លួន​ម្នាក់​ឈ្មោះ សុគន្ធ សុគន្ធា ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ថ្មីៗ​នេះ អោយចូល​ធ្វើការ​វិញ ។

​កម្មករ​ម្នាក់ សុធាវី ក្នុងចំណោម​កម្មករ​ដែល​ធ្វើការ​តវ៉ា​បាន​និយាយ​រៀបរាប់​ប្រាប់​សារព័ត៌មាន​កាសែត​ទូរទស្សន៍​ថា ការបញ្ឈប់​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ពី​សំណាក់​ថៅកែ​រោងចក្រ វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ ពីព្រោះថា តំណង​កម្មករ​រូបនេះ មិនបាន​ធ្វើ​អ្វី​ខុសពី​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ​បែ​ទៅជា​ត្រូវ​គេ​ចោទប្រកាន់​ថា ជា​មេក្លោង​បំផុសបំផុល​ដល់​កម្មក​រ​ជាហេតុ​ធ្វើអោយ​មាន​ភាពស្មុគស្មាញ​ដល់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏​បាន​យក​លេះ​បែបនេះ​ធ្វើ​ការបញ្ឈប់​តំណាង​កម្មករ​នោះ​តែម្តងទៅ ដោយ​គោលដៅ​របស់​ក្រុមហ៊ុន​គឺ​មាន​បំណង​មិន​ចង់អោយ​មាន​តំណាង​កម្មករ ឬ សហជីព​ដឹកនាំ​កម្មករ​នៅក្នុង​រោងចក្រ​នោះ​ឡើយ ។​

​តំណាង​កម្មករ​បាន​បញ្ជាក់​ទៀតថា គោលបំណង​របស់​ពួកគាត់​ដែល​មក​ធ្វើការ​តវ៉ា​នេះ​គ្មាន​ចង់​ទាមទារ​អ្វី​វែងឆ្ងាយ​នោះទេ គឺ​គោលបំណង​ចង់​អោយ​តែ​ភាគី​រោងចក្រ​ទទួលយក​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ចូល​ធ្វើការ​ដូចដើម​វិញ និង អោយ​ភាគី​ខាង​រោងចក្រ​គោរព​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា ឈប់សំរាក​ថ្ងៃ​បុណ្យ​ប្រពៃណី​ខ្មែរ និង បុណ្យ​ជាតិ​ផ្សេងៗ ពីព្រោះ​កន្លងមក​ថៅកែ​រោងចក្រ​ខាងលើនេះ មិន​ដែល​អនុញ្ញាតិ្ត​អោយ​កម្មករ​ឈប់​សំរាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ដូចជា បុណ្យចំរើនព្រះជន្ម បុណ្យ​អ៊ុំ​ទូក បុណ្យ ៧ មករា ជាដើម គឺ​ថៅកែ​រោងចក្រ​តែងតែ​បង្ខំ​អោយ​កម្មករ ធ្វើការ​រហូត​មិន​អោយ​សំរាក​ឡើយ ។​

​ហើយ​ការតវ៉ា​នេះ ជា​លើក​ទី ២ ហើយ ប៉ុន្តែ​ថៅកែ​រោងចក្រ​ហាក់​មិន​មាន​ដំណោះស្រាយ​អ្វី​ទាល់តែ​សោះ ។  ក្រុម​កម្មករ​ទាំងអស់ បាន​ធ្វើ​ការប្តេជ្ញាចិត្តថា ពួកគេ​នឹង​ធ្វើ​ការតវ៉ា​មិន​ចូល​ធ្វើការ​នោះឡើយ បើសិន​ជា​ភាគី​ខាង​រោងចក្រ​មិន​យល់ព្រម​នូវ​លក្ខខណ្ឌ​របស់​ពួកគេ​ខាងលើ ។

​លោក យ៉ូវ ខេមរា ប្រធាន​មន្ទី​ការងារ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ការបញ្ជាក់​ថា​ពាក់ព័ន្ធ​ការតវ៉ា​របស់​ក្រុម​កម្មករ​ចំនួន ២ ចំណុច ទី ១ គឺ​ទាមទារ​អោយ​ក្រុមហ៊ុន​រោងចក្រ​ទទួលយក​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ចូល​ធ្វើការ​ដូចដើម​វិញ ។ ទី​២ ទាមទារ​អោយមាន​ការផ្សះផ្សារ ព្រមព្រៀង​គ្នា​រវាង​ក្រុមហ៊ុន និង កម្មករ ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ការងារ​។ ទាំង​២​ចំណុច​ខាងលើ​នេះ រហូតមកដល់​ពេលនេះ ថ្វីត្បិតតែ​បាន​ដាក់​ចូល​ទៅ​ដល់​ភាគី​ក្រុមហ៊ុន​រួចរាល់​ហើយ​ក៏​ដោយ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន នៅ​មិនទាន់​បាន​ធ្វើ​ការឆ្លើយតប​មក​វិញ​នៅ​ឡើយ​ទេ ៕
​ដោយ លី សុខ​ម៉ន​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!