ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ ២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ ២០១៥ ខេត្ត​ព្រះសីហនុ

​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ ២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ ២០១៥ ខេត្ត​ព្រះសីហនុ

នៅ​ទីបញ្ជាកា​រង​សឹក​ខេត្ត​ព្រះសីហនុ​ថ្ងៃទី ១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​តំបន់​ប្រតិបត្តិ ការ​សឹក​រង​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ឯក យឿន សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ ឯកឧត្តម សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ។​

​បន្ទាប់​ពី​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៤ រួចមក ឯកឧត្តម ឧត្តមសេនីយ៌ឯក យឿន សុខន បាន​មាន​ប្រសា​សន៌​កោតសរសើរ​ចំពោះ​ស្នាដៃ​ដែល​អង្គ ភាព​បាន​បំពេញ​ការងារ​កន្លងមក​ទទួលបាន​លទ្ធផល​ល្អ ក្នុង​ការអនុវត្ត​គោលនយោបាយ​កម្មវិធី ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឪ្យ​យើង​ទទួលបាន​នូវ​ជ័យជំនះ​យ៉ាង​ធំធេង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សុខសន្តិភាព​ពេញលេញ ឯកភាព​ជាតិ និង​ការចូលរួម​អភិវឌ្ឍន​ប្រទេសជាតិ​មាន​ការរីកចំរើន​ឥតឈប់ឈរ ចាប់​ពី​ទីប្រជុំជន រហូត​ដល់​ជនបទ ។

​ឯកឧត្តម​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ និង​គោលដៅ​៤​ចំណុច គឺ ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព មិន​អាច​ខ្វះ​បាន​ដោយ​មាន​ការចូលរួម​ពី​អស់លោក​ជា​នាយ នាយរង និង​ពលទាហាន និង​វិស័យ​ឯកជន​ក្នុង​ការស្តារ និង​អភិវឌ្ឍ​យ៉ាង​ខ្លាំងខ្លារ​នៅលើ​គ្រប់​វស័យ​ទូទាំងប្រទេស ។ ម្យ៉ាងវិញទៀត​ទិសដៅ​ឆ្នាំ​២០១៥ ត្រូវ​ចូលរួម​ក្នុងភូមិ ឃុំ​មាន​សុវត្ថិភាព  ជាពិសេស​ចូលរួម​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ខេត្តកោះកុង ត្រៀម​រៀបចំ​ការពារ​ក្នុង​ភូមិសាស្ត្រ​ឪ្យ​មាន​សន្តិសុខ ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​បន្ថែមទៀត ។​

​លោក សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​សន៌​ផ្តាំផ្ញើ​សាកសួរ​សុខទុក​ដល់​នាយ នាយរង និង​ពលទាហាន​ដែល​បាន​នឹង​កំពុង​បំពេញការងារ តាម​តួនាទី ភារកិច្ច​បានល្អ រួមចំណែក​ការពារ​ជាតិ មាតុភូមិ ការខិតខំ​ពង្រឹង​ការងារ​នៅក្នុង​អង្គភាព បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ពាក់​ពន្ធ័​សាមគ្គីភាព​ក្នុង​អង្គភាព​ឪ្យ​កាន់តែ​រឹងមាំ ប្រសិន​បើ​អង្គភាព​បែកបាក់ អង្គ ភាព​មិន​មាន​ការរីក​ចំរើន បន្ត​ចូលរួម​ការដាំដុះ​បន្លែ​រួមផ្សំ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ក្នុង​អង្គភាព ម្យ៉ាងទៀត​ត្រូវ​គ្រប់គ្រង​កម្លាំង​ទព័​ឪ្យ​មាន​វិន័យ​ថ្លៃថ្នូរ និង​ត្រូវ​បើក​វគ្គ​ហ្វឹកហ្វឺន​ជា​ប្រចាំ​ដើម្បី​បង្កើន​នូវ​ក្បួន​ប្រយុទ្ធ ការគ្រប់គ្រង​អាវុធ ក្រៅពី​ការហ្វឹកហ្វឺន​ជំនាញ ត្រូវ​ចូលរួម​សិក្សា​នូវ​ជំនាញ​បច្ចេកទេស​បន្ថែម​ទៀត ដើម្បីឪ្យ​កម្លាំង​មាន​សមត្ថភាព កម្លាំង​មាំមួន​នៅក្នុង​មូលដ្ឋាន ។

​បន្ទាប់​មក​ក៌​បាន​ប្រគល់​មុខ​តំណែង និង​ប្រគល់​សេចក្តីសម្រេច ដល់​នាយ នាយរង ពលទាហាន និង​បំពាក់​ឋានន្តរសក្តិ​ដល់​នាយទាហាន​ចំនួន​០៩​នាក់ បំពាក់​គ្រឿង​ឥស្សរិយ​ស​ចំនួន​០៣​នាក់ ប្រគ​ល់​បណ្ណ័សរសើរ​និង​លិខិត​សរសើរ​ជូន​ដល់​អង្គ​ភាពដ​ល់​នាយ នាយរង និង​ពលទាហាន​ជាច្រើន​នាក់​ផងដែរ ៕

2015_02_13n1 (1)  2015_02_13n1

2015_02_13n1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!