ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on កត្តាសំខាន់មួយចំនួន ដែលធ្វើឲ្យបុរសមិនអាច មានកូនបាន

កត្តាសំខាន់មួយចំនួន ដែលធ្វើឲ្យបុរសមិនអាច មានកូនបាន

មូលហេតុភាគច្រើនបំផុត ដែលធ្វើឲ្យ មនុស្សប្រុស មិនអាចមានលទ្ធភាព មានកូនបាននោះគឺរួម មានដូចជា ការផលិតនៃ មេជីវិតឈ្មោល មានភាពមិនប្រក្រតី, បញ្ហានៃការបញ្ជូន របស់មេជីវិតឈ្មោល, ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព ផ្សេងៗទៀត ។ មូលហេតុទាំងអស់ នោះអាចរួមមានដូចជា៖

ការផលិតមិនប្រក្រតី នៃមេជីវិតឈ្មោលៈ មូលហេតុមួយ ក្នុងចំណោមមូលហេតុដែលតែងកើត មានជាទូទៅបំផុតនៃ ភាពមិនអាចមានកូន របស់បុរស គឺជាលទ្ធភាព នៃដំណើរការផលិតរបស់ មេជីវិតឈ្មោល នៅក្នុងពងស្វាស ។ ប្រសិនបើទ្រង់ទ្រាយ និង រចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល ត្រូវបានទទួលការរំខាន មេជីវិតឈ្មោលទាំងនោះ នឹងមិនអាចទៅជួបនឹងអូវុលបានទេ ។

កំហាប់មេជីវិតឈ្មោលមានកម្រិតទាបៈ ស្ថានភាពនេះ ត្រូវបានកំណត់ដោយ ចំនួនមេជីវិត ឈ្មោលមាន ១០លាន ឬតិចជាងនេះ នៅក្នុងទឹកកាម១មីលីលីត្រ ។ ចំនួននៃកំហាប់មេជីវិតឈ្មោលធម្មតា គឺមានច្រើនជាង ឬ ស្មើនឹង ២០លានមេជីវិតឈ្មោល នៅក្នុងទឹកកាម ចំនួន ១មីលីលីត្រ ។

ការរាំងខ្ទប់នៃដណើរការ បញ្ជូនមេជីវិតឈ្មោលៈ ឧបសគ្គ ដែលកើតមានឡើង នៅក្នុងបំពង់ដែល ជួយដឹកនាំមេជីវិតឈ្មោលឲ្យ ចេញពីពងស្វាស ទៅកាន់លិង្គ គឺអាចបណ្តាលឲ្យមិនមាន មេជីវិតឈ្មោលទាល់តែសោះ នៅក្នុងទឹកកាមដែល ត្រូវបានបាញ់បញ្ចេញ ។

ការហើមពងស្វាសៈ វាជាស្ថានភាពមួយ ដែលសរសៃវ៉ែននៅ លើពងស្វាសត្រូវបានរីកធំ ហើយនៅពេលដែលវាកើតមាននៅ លើស្រោមពងស្វាស វាអាចការពារនូវ ភាពត្រជាក់ធម្មតារបស់ពងស្វាស ។ ហើយបញ្ហានេះ នឹងអាចឈានឲ្យមានការកាត់បន្ថយ នូវកម្រិតមេជីវិតឈ្មោល និងការធ្វើចលនារបស់វា ។

ការរីកលូតលាស់ របស់ពងស្វាស មិនបានត្រឹមត្រូវល្អ (Undescended Testicle) វាកើតមាននៅពេល ដែលពងស្វាសមួយ ឬ ទាំងពីរមិនបានធ្លាក់ ចេញពីក្នុងពោះ ទៅក្នុងស្រោមពងស្វាស ក្នុងអំឡុង ពេលនៃការវិវត្តន៍របស់គភ៌ ។ ដោយសារតែពងស្វាស ត្រូវបានប្រឈមនឹង សីតុណ្ហភាពរាងកាយ ខាងក្នុងដ៏ខ្ពស់ បើធ្វើការប្រៀបធៀបនឹង សីតុណ្ហភាពដែលមាន នៅក្នុងស្រោមពងស្វាស នោះផលិតផលរបស់ មេជីវិតឈ្មោលអាចនឹងត្រូវរងផលប៉ះពាល់ ។

បញ្ហារបស់អរម៉ូនៈ ប្រសិនបើក្រពេញ Pituitary ដែលមានទីតាំងនៅ ខាងក្រោមខួរក្បាល មិនបានបញ្ជូននូវ សញ្ញាត្រឹមត្រូវ ដើម្បីភ្ញោចដល់ពងស្វាសទេ នោះវាអាចនឹងបណ្តាលឲ្យមានកម្រិត អរម៉ូន Testosterone ទាប ។ ហើយដោយសារបញ្ហានេះ មេជីវិតឈ្មោលមិនអាចធ្វើការ ផលិតចេញបានទេ ។

បញ្ហានៃការរួមភេទៈ វាមានដូចជាស្ថានភាពនៃលិង្គងាប់, ភាពពិបាកក្នុងការ បាញ់បញ្ចេញទឺកកាម, មិនសូវមានចំណង់ខាងផ្លូវកាម គឺក៏អាចការពារដៃគូរួមភេទ មិនអាចឲ្យមានផ្ទៃពោះបានផងដែរ ។

ស្ថានភាពផ្នែកវេជ្ជសាស្ត្រៈ ការមាននូវបញ្ហាសុខភាព មានដូចជា ជំងឺនៃក្រពេញទីរ៉ូអ៊ីត, ជំងឺទឹកនោមផ្អែម ឬ Cushings Syndrome ក៏អាចបង្អាក់ដល់សមត្ថភាព មានកូនរបស់អ្នកបានផងដែរ ។

ភាពមិនពេញលេញរបស់ហ្សែនៈ ចំពោះភាពមិនពេញលេញ របស់ហ្សែន ដែលមាននៅក្នុងជំងឺ  Klinefelter’s Syndrome ដែល មនុស្សប្រុសមានក្រូម៉ូសូម X ពីរ និង ក្រូម៉ូសូម Y មួយ ជំនួសឲ្យក្រូម៉ូសូម X មួយ និង Y មួយ វិញ ។ បញ្ហានេះនឹងបណ្តាលឲ្យមាន ការវិវត្តន៍មិនប្រក្រតី ចំពោះពងស្វាស ដែលជាលទ្ធផលវាធ្វើឲ្យផលិតផល មេជីវិតឈ្មោល មានចំនួនតិច ឬមិនមានទាល់តែសោះ ។
កត្តាប្រឈមនឹងគ្រោះថ្នាក់ ដែលបង្អាក់ដល់ភាពមាន កូនរបស់បុរសៈ វាមាននូវកត្តាប្រឈមនឹង គ្រោះថ្នាក់ជាច្រើន ដែលអាចប៉ះពាល់ដល់លទ្ធភាពមានកូនរបស់បុរស ដែលពួកវាមួយចំនួន អាចត្រូវបានធ្វើការជៀសវាងបាន ។

អាយុៈ លទ្ធភាពមានកូនរបស់បុរស នឹងត្រូវបានធ្លាក់ចុះទៅ តាមអាយុរបស់ពួកគេ ។ វាត្រូវបានគេប៉ាន់ប្រមាណថា បរិមាណនៃទឹកកាម ដែលត្រូវបានបាញ់បញ្ចេញ និងការធ្វើចលនារបស់វា ចាប់ផ្តើមថយចុះ យ៉ាងយឺតៗចំពោះបុរស ដែលមានអាយុចាប់ពី៣៧ឆ្នាំឡើងទៅ ។

ការជក់បារីៈ វាត្រូវបានគេជឿថា ការជក់បារីអាច ជះឥទ្ធិពលអាក្រក់ ដល់គុណភាពរបស់ទឹកកាម ។ ការជក់បារីមិនត្រឹមតែ បង្កើនគ្រោះថ្នាក់ ចំពោះសុខភាពនោះទេ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថា មានចំនួនដ៏ច្រើននៃ កំណើតមិនពេញលេញ ត្រូវបានរកឃើញ ចំពោះកូនរបស់បុរសដែលបានជក់បារី ។

ការផឹកស្រាៈ ការសេពវាក្នុង បរិមាណច្រើនជ្រុល គឺអាចជះឥទ្ធិពលអាក្រក់ ដល់ប្រព័ន្ធបន្តពូជ ។ ហើយវាក៏អាចបំផ្លាញផងដែរ ដល់ថ្លើម និងសុខភាពជាទូទៅរបស់អ្នក ។

ការប្រើប្រាស់ឱសថមួយចំនួនៈ ប្រភេទថ្នាំមានដូចជា Anabolic Steroids ដែលជាទូទៅ ត្រូវបានប្រើដោយពួកអត្តពលករ គឺអាចកាត់បន្ថយនូវ ផលិតផលរបស់មេជីវិតឈ្មោល ដោយការបញ្ឈប់ នូវអរម៉ូន ដែលត្រូវបានផលិតដោយក្រពេញ Pituitary ។ប្រភេទថ្នាំផ្សេងទៀត មានដូចជា Cocaine ឬ Heroine  ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវភេទ និងរាងកាយបានផងដែរ ។

ជំងឺឆ្លងតាមការរួមភេទៈ វាមានដូចជា ជំងឺប្រមេះ និងជំងឺរើមនៅប្រដាប់បន្តពូជ គឺអាចប៉ះពាល់ ដល់ការផលិតរបស់ មេជីវិតឈ្មោល និងបំផ្លាញដល់ បំពង់បង្ហួរទឹកកាម ដែលបង្អាក់ដល់ ការបញ្ជូនវាពី ពងស្វាស ទៅក្នុងទឹកកាម ។ ប្រសិនបើអ្នកមាន ជំងឺឆ្លងតាមការរួមភេទ នោះអ្នកត្រូវតែស្វែង រកការព្យាបាល ឲ្យបានត្រឹមត្រូវពី អ្នកផ្តល់សេវាថែទាំសុខភាពដែលមានជំនាញ ។

ការស្លៀកខោស្លីប តឹងណែនពេកៈ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការស្លៀកខោខ្លីរឹបតឹងពេក អាចកាត់បន្ថយនូវចំនួន មេជីវិតឈ្មោលបាន ។ អ្នកត្រូវស្លៀកខោខ្លីដែលរលុងៗ ដើម្បីបន្ថយនូវ ឱកាសនៃស្ត្រេសដែលមានពីកម្តៅ ទៅលើការផលិត របស់មេជីវិតឈ្មោល ។

ការងូតទឹកក្តៅ, សូណា និងស្ប៉ាៈ បុរសគួរធ្វើការជៀសវាង នូវការងូតទឹកក្តៅ, សូណា និងការស្ប៉ា ពីព្រោះថា សីតុណ្ហភាពនៃរាងកាយ ជាពិសេសនៅត្រង់តំបន់នៃពងស្វាស  គឺអាចកាត់បន្ថយ នូវការផលិត របស់មេជីវិតឈ្មោល ។ វាតម្រូវឲ្យមាននូវ មជ្ឈដ្ឋានត្រជាក់ល្មម ដើម្បីឲ្យមេជីវិតឈ្មោលមានការផលិតបានល្អ ៕

male-birth-control-art

 

 

male-birth-control-art

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!