ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មូន ម៉ារ៉ា ចូល​រោងការ​ជាមួយកូនអ្នកជំនួញនៅកំពង់សោម ត្រៀមកាត់ចំណងដៃនៅភ្នំពេញ

មូន ម៉ារ៉ា ចូល​រោងការ​ជាមួយកូនអ្នកជំនួញនៅកំពង់សោម ត្រៀមកាត់ចំណងដៃនៅភ្នំពេញ

 

ភ្នំពេញ៖ មួន ម៉ារ៉ា បាន ​បង្ហោះ​រូបភាព​ស្ដី​ពី​ពិធី​ជ័យ​ដោយ​ខ្លួន​ឯង​តែ​ម្តង ដោយ​ភ្ជាប់​ជាមួយ​សារ​ជូន​ទៅ​ភរិយា​មួយ​ផង។ ក្នុងនោះបានបង្កប់ន័យដ៏រំភើបបំផុតសម្រាប់ឆាកជីវិតគូរស្នេហ៍ថ្មោងថ្មីមួយនេះ “អរគុណ​ប្រពន្ធ​សំឡាញ់​នូវ​ចិត្ត​ស្រលាញ់​ដ៏​ស្មោះ​របស់​អូន​ចំពោះ​បង និង​ព្រម​ទទួល​បង​ធ្វើ​ជា​ស្វាមី​របស់​អូន​.​.​.​បង​សន្យា​ថា​បង​នឹង​ធ្វើ​ជា​ប្តី​ល្អ​របស់​អូន និង​ស្រលាញ់​អូន​ជា​រៀង​រហូត​ដល់​ថ្ងៃ​ដែល​បង​អស់​ជីវិត… ”។

តាម​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ បាន​ឲ្យ​ដឹង​ថា ភរិយា​របស់​លោក​មាន​ឈ្មោះ អេង អ៊ីតា។ ភរិយា​របស់​លោក មាន​វ័យ ១៩ ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​ទី​១ និង​កូន​ស្រី​អ្នក​ជំនួញ​ម្នាក់​នៅ​ខេត្ត​នេះ។

មុន​មក​ដល់​ថ្ងៃ​ចូល​រោង​ជ័យ មូន ម៉ារ៉ា និង​ភរិយា បាន​ជួប​ស្គាល់​គ្នា​មុន​អស់​រយៈ​ពេល​៣​ឆ្នាំ​ឯណោះ។ តារា​ចម្រៀង​ដែល​ទើប​វិល​ចូល​សិល្បៈ​វិញ​នេះ ប្រាប់​ថា លោក​បាន​ជួប​ភរិយា​ដំបូង​បំផុត​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ដំណើរ​កម្សាន្ត​ផ្ទាល់​ខ្លួន​មួយ​កាល​ពី​៣​ឆ្នាំ​មុន។ គ្រា​នោះ​គ្រាន់​តែ​ជួប​ភ្លាម​លោក​ចាប់​អារម្មណ៍ ដូច្នេះ​ក៏​ព្យាយាម​បង្កើត​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​គ្នា​រហូត​មក។

បន្ទាប់​ពី​ទំនាក់​ទំនង​គ្នា​អស់​រយៈ​ពេល​១​ឆ្នាំ មូន ម៉ារ៉ា ក៏​បាន​ដាច់​ចិត្ត​សារភាព​ស្នេហ៍​ចំពោះ​ភរិយា ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​តែ​ម្ដង។ “ពេល​យើង​សារភាព គាត់​អត់​ថា​អី​ដែរ អីចឹង​ក្រោយ​មក​ក៏​បាន​នាំ​ប៉ា​ម៉ាក់​ចូល​ដណ្ដឹង​គាត់​តែ​ម្ដង។

ដោយ​សារ​ថា មង្គល​ការ​រៀប​ចំ​ធ្វើ​នៅ​ខេត្ត​ឆ្ងាយ មិត្តភ័ក្ដិ​រួម​អាជីព​តិច​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អញ្ជើញ។ មូន ម៉ារ៉ា ប្រាប់​ថា នឹង​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​ម្ដង​ទៀត​នៅ​ភ្នំពេញ​នា​ពាក់​កណ្ដាល​ខែ​មីនា​ខាង​មុខ​នេះ។ “ដល់​ពេល​នោះ បាន​ខ្ញុំ​ហៅ​មិត្តភ័ក្ដិ​សិល្បៈ​ច្រើន នៅ​កំពង់​សោម​នេះ ហៅ​បាន​តែ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បួន​ដប់​នាក់​ប៉ុណ្ណោះ”៕

Untitled-7

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!