ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ពលរដ្ឋ​នៅ កំពត​អះអាងថា​ល្បែង​ចាក់​កន្ទុយលេខ​កើតឡើង​ច្រើន​

​ពលរដ្ឋ​នៅ កំពត​អះអាងថា​ល្បែង​ចាក់​កន្ទុយលេខ​កើតឡើង​ច្រើន​

ប្រជាពលរដ្ឋ​នៅ​កំពត អះអាងថា ល្បែង​ចាក់​កន្ទុយលេខ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក​កំពង់ត្រាច ជាយ​ដែន​ខ្មែរ​-​វៀតណាម ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​អើពើ​បង្ក្រាប​នោះទេ ។​

​អ្នកភូមិ​បញ្ជាក់ថា ល្បែងស៊ីសង​នេះ បង្ក​ជា​អសន្តិសុខ​កើត​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​ក្នុង​មូលដ្ឋាន​ញឹកញាប់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​វៀតណាម អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​ពាក់ព័ន្ធ ទប់ស្កាត់​ល្បែងស៊ីសង​អនាធិបតេយ្យ​នេះ​ជាបន្ទាន់ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ជាតិ ។

​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ភូមិ​លក និង​ភូមិ​កំពង់ត្រាច ខេត្ត​កំពត ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​០៤ មីនា ថា ល្បែង​ចាក់​កន្ទុយលេខ​ទ្រង់ទ្រាយ​ធំ ចាក់​ម្ដងៗ​រាប់​លាន​រៀល ធ្វើ​សកម្មភាព​ពេញបន្ទុក​នៅ ស្រុក​កំពង់ត្រាច ខេត្ត កំពត ។​

​អ្នកភូមិ​រូបនេះ​បន្តថា ល្បែង​ចាក់​កន្ទុយលេខ​នេះ មេខ្លោង​ធំ​មាន​ចំនួន​៣​កន្លែង​ទី​១​មាន​ទីតាំង​នៅ​ភូមិ​លក​ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច​ទី​២​ពូ​ហ៊ (​ហៅ​ឪ​អា​យោង​នៅ​ផ្សារ​កំពង់ត្រាច​) ទី​៣ លោក គ្រូ ង​ន លី នៅ​ផ្សារ​កំពង់ត្រាច ទី​៤ ម៉ែ​អា​បញ្ញា នៅ​ខាងជើង​រោង​កាហ្វេ​ពូ​ហ៊ ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​ច្រើន​ឆ្នាំ​មកហើយ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ  បើក​ល្បែង​ជាច្រើន​ឆ្នាំ​ហើយ ពុំដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​នោះឡើយ​»​។

​សារ​ព័ត​មាន​យើង មិនអាច​ទាក់ទង​អធិការ​ប៉ូលិស​ស្រុក​កំពង់ត្រាច ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​០៤​មីនា​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ។ ចំណែកឯ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ត្រាច​ខាងកើត មានប្រសាសន៍​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ពុំ​មាន​អំណាច​ទៅ​បង្ក្រាប​ល្បែង​ចាក់​កន្ទុយលេខ​ទាំងនោះ​ឡើយ ។ ល្បែងស៊ីសង​នៅ​តំបន់​ជាយដែន​ខ្មែរ​-​វៀតណាម ដោយ​ខុសច្បាប់​នេះ ពុំ​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ជុំវិញ​ករណី​នេះ​ជា​បន្ទាន់ ពីព្រោះ​បើ​ពុំ​មាន​ការទប់ស្កាត់​ទេ ល្បែងស៊ីសង​នេះ​នាំឲ្យ​កើត​អសន្តិសុខ​ក្នុង​សង្គម​ជាតិ​៖ «​បញ្ហា​នេះ ជា​និទ្ទណ្ឌភាព​មួយ​ដែល​សមត្ថកិច្ច​មិន​បាន​អនុវត្ត​ច្បាប់ ហើយ​សមត្ថកិច្ច​ហាក់ដូចជា​មាន​ផលប្រយោជន៍​ណា​មួយ​ចេញ​អំពី​ល្បែង​ទាំងអស់ នេះ​។ បញ្ហា​នេះ គឺជា​ភាព​ទន់ជ្រាយ​របស់​សមត្ថកិច្ច​មួយ ដែល​មានចែង​ក្នុង​ច្បាប់ ហើយ​បែរជា​មិន​អនុវត្ត​ទៅវិញ​»៕
​លោក​អ៊ួង វ៉ឹ​ង​

kampongtrach_police

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!