ព័ត៌មានថ្មី
លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើត -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! -@- សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល? -@- ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ -@- លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស....! -@- សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ? -@- ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស -@- ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក -@- ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង? -@- ជញ្ជីងថ្លឹងរថយន្ត អូរពោធិ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធាន ហោ គឹមឡុង...
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក ម៉ៅ ចាន់​វិជ្ជា មេ​ប៉ូលិស​សេដ្ឋកិច្ច​ទទួល​ផែន​កោះកុង​ប្រមូល​លុយ​ពី​បទ ល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​

លោក ម៉ៅ ចាន់​វិជ្ជា មេ​ប៉ូលិស​សេដ្ឋកិច្ច​ទទួល​ផែន​កោះកុង​ប្រមូល​លុយ​ពី​បទ ល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​

​រថយន្ត​ដឹកទំនិញ​ប្រទេស​ថៃ​តាម​ច្រក​កោះកុង​ត្រូវ​ប្រជាពលរដ្ឋ​បា ន​រាយការណ៍​ថា ជា របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ចែ ង៉ែត ដែល​មាន​ខ្នងបង្អែក​យ៉ាង​ក្រាស់ឃ្មឹក​នៅ​ពីក្រោយ​នៃ​ការដឹក​ជញ្ជូន​នេះ​មិនដែ ល​មាន សមត្ថកិច្ច​ណា​ចាប់ ឬ​ហ៊ាន​ឃាត់​ឡើយ ។ ក្រៅពី​នោះ​ក្រុម​អាជ្ញាធរ​ក៏​បាន​អះអាងថា ក្រុម​ប៉ូលិស​ក្រសួង​ដែល​មានឈ្មោះ ម៉ៅ ចាន់​វិជ្ជា ជា​មេ​ទទួល​ផែន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ទិស​កោះកុង​ក្លាយជា​អ្នក​មើល​ផ្លូវ​និង​ជា​ខ្នងបង្អែក​ឱ្យ​ឈ្មួញ​យ៉ាង​កាក់កប​បំផុត ។ ទំនិញ​ដឹក​តាម​រថយន្ត​ពី​ប្រទេស​ថៃ​ត្រូវបាន​គេ​ដឹងថា ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង ២០ តោន​ទេ ត្រូវបាន​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែល​មើល​ការខុសត្រូវ​តាំង​ពី​ព្រំដែន ខេត្ត កោះកុង រហូតមក ដល់​ក្រុង​ភ្នំពេញ​បន្ត​បើកដៃ​ឱ្យ មេ​ឈ្មួញ​ធំៗ​ដឹក​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដែល​មេ​ឈ្មួញ ទាំងនោះ​ត្រូវ បាន គេ​ដឹងថា មាន​ខ្នងបង្អែក​ធំៗ​នៅ ពីក្រោយ ។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ក្នុង​មួយ​ថ្ងៃៗ​រថយន្ត​របស់​មេ​ឈ្មួញ​ខាងលើ​បាន​ដឹក​មិនតិច ជាង ២០​ឡាន​នោះ​ទេ ហើយ​រថយន្ត​នេះ​ក៏​មិន​ដែល​បង់ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន ១០០​ភាគរយ​នោះ​ដែរ ពោល​ក្នុង ជាង ២០ ក៏​បង់​ត្រឹម​៦​ទៅ​៧​ឡាន​តែប៉ុណ្ណោះ ដោយ​មាន​មេ​ប៉ូលិស​នៅ​ច្រកព្រំដែន​ម្នាក់ ជា​អ្នក​ចេញ​មុខ​រត់​ការ​ឱ្យ​ផង ។

​សេចក្តីរាយការណ៍​ថា​មេ​ឈ្មួញ​ដ៏​ធំ​មួយ​នេះ​នៅពេល​ចេញដំណើរ​ពី​ខេត្ត​កោះកុង​មក​កាន់​ក្រុង​ភ្នំពេញ​គេ​បាន​រត់ការ​បង់លុយ​ទៅឱ្យ​កាំកុងត្រូល​គយ​និង​ប៉ូលិស​សេដ្ឋកិច្ច​ដែល​នៅតាម​ផ្លូវ​គ្រប់ៗ​គ្នា ទើប​ការដឹក​បាន​ប្រព្រឹត្តទៅ​ជា​រៀងរាល់​យប់ គ្មាន​ឈឺក្បាល​ដល់​អស់លោក ណាមួយ​ឡើយ នៅពេល​ដែល​រដ្ឋាភិបាល​កំពុងតែ​ជម្រុញ​ឱ្យ មានការ ប្រ មូល​ពន្ធ ១០០% ចូល​រដ្ឋ​នោះ​។​ពីព្រោះ​តែ​គេ​បាន​ត្រូវុរ៉ូវ​គ្នា​យ៉ាង​ស្អិតរមួត​បំផុត ។

​ក្រុម​អ្នក​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​បាន​លើកឡើង​ថា តើ​មាន​មូលហេតុ​ណា ដែល​ក្រុម សមត្ថកិច្ច​ទាំងនោះ ហ៊ាន​បើកដៃ ទំនិញ​ពី​ប្រទេស​ថៃ​យ៉ាង​គក្រឹកគគ្រេង​យ៉ាងនេះ ជាពិសេស គឺ​មេ​ប៉ូលិស​សេដ្ឋកិច្ច​ម៉ៅ ចាន់​វិជ្ជា តែ​ម្តង​បាន​ក្លាយខ្លួន​ទៅ​ជា​អ្នក​មើល​ផ្លូវ​និង​ការពារ​ឱ្យ​ឈ្មួញ ធ្វើ​អាជីវកម្ម​នាំ​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក និង​ទៅ​កាន់​ទីផ្សារ​ភ្នំពេញ​យ៉ាង​សុ​វត្ថ​ភាព​បំផុត ។​

​សូម​រំលឹក​ថា ក្នុងពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​កំពង់​ប្រយុទ្ធ​ក្នុង​ការកែទម្រង់ បាន​ផ្តោតជាសំខាន់​លើ​វិស័យ​ធំៗ​ជា​ចម្បង ក្នុងនោះ​ការបាត់បង់​ពន្ធគយ​ដែល​ធ្វើឱ្យ​ប្រទេស ជាតិ​ខាតបង់​ប្រាក់​ចំណូល​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​បណ្តាល មក​ពី​រត់ការ​ក្រៅ​ប្រព័ន្ធ មិនបាន បង់លុយ​ចំណូល​ពន្ធ​ទាំងនោះ ឱ្យ​ចូល​រដ្ឋ​ឱ្យ​បាន​គ្រប់ ១០០ ភាគរយ តាម ច្បាប់​នោះ​ទេ !៕
​អ៊ួ​ង វ៉ឹ​ង​

 

2015_03_06c 2015_03_06c (1)

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!