ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នារីទំងន់ កន្លះតោន ខូចចិត្តស្រកអស់ ៣៦៣គីឡូ ក្រោយពីសង្កត់ ក្មួយស្លាប់ដោយអចេតនា

នារីទំងន់ កន្លះតោន ខូចចិត្តស្រកអស់ ៣៦៣គីឡូ ក្រោយពីសង្កត់ ក្មួយស្លាប់ដោយអចេតនា

អាមេរិក៖ ស្ត្រីម្នាក់មានទំងន់ ជិត៥០០ គីឡូក្រាម ឈ្មោះ Mayra Rosales អាយុ៣៤ឆ្នាំ មកពីរដ្ឋតិចសាស់ ដែលធ្លាប់ត្រូវបាន គេដាក់ឈ្មោះថា  “ឃាតករកន្លះតោន” បានស្រកទំងន់អស់ ៨០០ផោន (៣៦៣គីឡូក្រាម) ដោយសារការខូចចិត្ត បន្ទាប់ពីនាង បានធ្វើអោយក្មួយប្រុស របស់នាងស្លាប់ ដោយអចេតនា។ នាង Mayra បាននិយាយថា នាងធ្លាប់មានគំនិត បោះបង់ជីវិត ខ្លួនឯងចោល ដើម្បីការពារ ប្អូនស្រីរបស់នាងឈ្មោះ Jamie ក្រោយពីត្រូវបាន ទទួលរងទោស ជំនួសនាង ក្រោយការស្លាប់ របស់ក្មួយប្រុស ឈ្មោះ Eliseo ក្នុងឆ្នាំ ២០០៨។

នាង Mayra Rosales បាននិយាយ ប្រាប់ប៉ូលីសថានាង បានសម្លាប់ក្មួយប្រុស របស់នាងដោយ អចេតនា ខណៈពេល ដែលនាងរំកិលខ្លួន លើក្បាលរបស់គេ បណ្តាលអោយ ថប់ដង្ហើមស្លាប់។ ក្រោយមកពាក្យបណ្តឹង ត្រូវបានចាត់ការ នៅពេលដែល លទ្ធផលពិនិត្យ សាកសព បានបង្ហាញថាក្មេង ប្រុសម្នាក់នោះ បានស្លាប់ដោយសារ មានរបួសជាច្រើន លើផ្នែកក្បាលរបស់គេ។ បន្ទាប់មកប្អូនស្រី របស់នាងឈ្មោះ Jamie បានទៅសារភាពបទល្មើសជំនួស និងត្រូវទទួលទោស ១៥ឆ្នាំក្នុងពន្ធនាគារ។ Mayra បានប្តេជ្ញាថា នឹងថែរក្សាសុខភាព អោយបានល្អ ដើម្បីថែរក្សា និងការពារកូនប្អូនស្រីរបស់នាង អោយបានល្អ។ ក្នុងឆ្នាំ២០១១ នាងបានស្រកទំងន់ អស់រាប់រយផោន ដោយមានជំនួយ ពីការវះកាត់ចំនួន ១១ដង រួមមាន ការវះកាត់សាច់ភ្លៅ វះកាត់យកស្បែកយារ និងផ្លាស់ប្តូររបបអាហារ ទើបធ្វើអោយនាង អាចគ្រប់គ្រង ទំងន់ខ្លួនឯងបាន។

នាងបាននិយាយ បន្ថែមទៀតថា “ចំពោះខ្ញុំបច្ចុប្បន្ន អាហារគឺខ្ញុំញាុំដើម្បី តែរស់ ដែលពីមុនខ្ញុំធ្លាប់ គិតថាខ្ញុំរស់នៅ ដើម្បីញុំា”។ គ្រូពេទ្យ វះកាត់លោកវេជ្ជបណ្ឌិត Younan Nowzaradan បាននិយាយថា “គាត់មើលឃើញ Rosales ត្រូវតែទទួលបាន ការជំរុញទឹកចិត្ត ដើម្បីឲ្យមាន ការផ្លាស់ប្តូរមួយ ហើយនៅពេល ដែលនាងនៅ តែលើគ្រែអស់ រយៈពេលជា ច្រើនឆ្នាំមកហើយនោះ នាងហាក់ដូចជា មិនមាន ជីវិតរស់នៅទេ”។ គាត់បាន បន្ថែមទៀតថា “នៅពេលដែល នាងបានក្រោកឡើងដើរ និងធ្វើអ្វីៗនោះ អ្នកនឹងភ្ញាក់ផ្អើល និងបានឃើញពីអំណាច នៃការជំរុញទឹកចិត្ត ដ៏អស្ចារ្យ” ។

Rosales ឥឡូវនេះ មានរូបរាង ដូចរូបថតខាងក្រោម ដែលនៅលើហ្វេសប៊ុក របស់នាងមានអ្នកគាំទ្រជាង ១៨ ០០០នាក់ ហើយនាងឥឡូវនេះ មានជីវិត ដែលទាន់សម័យនឹងគេ ហើយនាងនៅតែបន្តការព្យាយាម របស់នាង។

ខ្មែរឡូត សូមលើកទឹកចិត្ត និងជូនពរនាង អោយមានសុខភាពល្អ ហើយឆាប់បានសំរេច គោលដៅនៃឆាកជីវិតនាង ក្នុងពេលឆាប់ៗនេះ ផងដែរ៕

Filed in: ផ្សេងៗ

Recent Posts

Bookmark and Promote!