ព័ត៌មានថ្មី
លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើត -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! -@- សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល? -@- ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ -@- លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស....! -@- សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ? -@- ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស -@- ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក -@- ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង? -@- ជញ្ជីងថ្លឹងរថយន្ត អូរពោធិ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធាន ហោ គឹមឡុង...
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក កេីតសុធារ៉ាមេគយចល័ត១ ស្រុកខ្មែរកំពុងតែត្រូវដង ត្រូវផ្លែជាមួយលោក គុណ ញឹប អគ្គនាយកគយប្រព្រឹត្តអំពេីពុករលួយ

លោក កេីតសុធារ៉ាមេគយចល័ត១ ស្រុកខ្មែរកំពុងតែត្រូវដង ត្រូវផ្លែជាមួយលោក គុណ ញឹប អគ្គនាយកគយប្រព្រឹត្តអំពេីពុករលួយ

លោក​កើត ​សុធារ៉ា​ មេ​គយ​ចល័ត​ កំពុង​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ជា​មួយ​​លោក​គុណ ​ញឹម​ អគ្គ​នាយក​គយ ​និង​រដ្ឋា​ករ ​ជំនួស​លោកប៉ែន ស៊ីម៉ន ដែល​ចូល​និវត្ដន៍ ​ហើយ​​ជា​ញឹក​ញាប់​ គេ​ឃើញ​លោក​កើត​ សុធារ៉ា​ ទៅ​ផឹក​ស៊ី​ជល់​កែវ​ស្រា​នៅ​ភូមិ​គ្រឹះ​លោក​គុណ ​ញឹម​ ព្រោះ​លោក​កើត ​សុធារ៉ា​ ជា​អ្នក​រក​លុយ​ឲ្យ​លោក​គុណ ​ញឹម ​រស់​នៅ​​ក្នុង​​ភាព​​ហ៊ឺ​ហា ​ចាយ​លុយ​ពេញៗ​ដៃ ​។​

តាមប្រភពពត័មានបានអោយដឹងថា ភរិយាលោកគុណ ញឹម និងភរិយាលោកកើត សុធារ៉ា ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា អ៊ីចឹងហើយបានជាគ្រួសារទាំង២ ក្លាយជាមិត្តភក្តិជិតស្និទ្ធ ស្អិតល្មួត ហើយ​លោកកើត សុធារ៉ា មាន ឱកាសដើរប្រមូលលុយពីតាមសាខាខេត្ត-ក្រុង រាជធានី ដាក់ហោប៉ៅបានយ៉ាងស្រួល ព្រោះសព្វ- ថ្ងៃនេះ មេគយខេត្ត សាខានានា គេខ្លាច​លោកកើត សុធារ៉ា ជាងលោកគុណ ញឹម ព្រោះលោក ទាំង២នាក់នេះ ជាមនុស្សតែមួយ​ ។
ឱ្យតែលោកមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទៅដើរលេង ក្រៅប្រទេស ឬទៅមើលជំងឺ គឺលោកកើត សុធារ៉ា ជាអ្នកចេញមុខ​ធានារ៉ាប់រង​ថ្លៃចាយវាយ ស៊ីចាយ រាប់តាំងពីសំបុត្រយន្តហោះ គឺមិនបាច់ខ្វល់ទេ លោកកើត សុធារ៉ា ប៉ាវទាំងអស់ សូម្បីពិធីជប់លៀង តាមផ្ទះមេគយធំៗ ឬខួបកំណើតកូនឬចៅ ក៏លោកកើត សុធារ៉ា តាមទៅចេញលុយដែរ ដើម្បី ជាថ្នូរក្នុងការទប់កៅអីគយចល័តស្រុកខ្មែរ កុំឱ្យធ្លាក់ទៅដៃអ្នកដទៃ ។
មេគយតាមខេត្ត តាមសាខានានា បើចង់ជួបលោកគុណ ញឹម ត្រូវឆ្លងកាត់លោក កើត សុធារ៉ា សិន បើគាត់ឯកភាពទើបជួបបាន ដូច្នេះហើយបញ្ហាក្រោមតុ គឺ​លោកកើត សុធារ៉ា ក្តាប់មូលដូចបាល់អ៊ីចឹង ព្រោះលោកកើត សុធារ៉ា អ្នករកលុយជូនរដ្ឋផង និងជូនមេធំៗ តាមលំដាប់- ថ្នាក់ផង ដែលអ្នកដទៃមិនអាចធ្វើ​បានដូច​គាត់ទេ ។ នេះពិតជាដូចគេនិយា“សំណាបយោងដី ស្រីយោងប្រុស” អ៊ីចឹងហើយបានជាបុណ្យស័ក្តិ លុយកាក់ ឡើងតាមជើងខោ បក្ខពួក គ្មាននរណា អាចធ្វើដូច ។ ថ្មីៗនេះ លោកកែវ សុខឃាង អតីតមេគយចល័តស្រុកខ្មែរ ដែលត្រូវគេដកតំណែង នោះ ក៏កំពុងសសៀរៗទៅជិតលោកគុណ ញឹម ដែរ ទំនងជាចង់បាន​ប៉ុស្តិ៍​ខ្លាញ់ណាមួយមកគ្រប់គ្រង ដែរហើយ ព្រោះកន្លងមក គាត់ធ្លាប់កើបលុយ ធ្វើមានបានក្នុងមុខតំណែងខ្លាញ់នេះ បានយ៉ាងស្រួល…។ ឪឮគេថា អ៊ីចឹង មិនដឹងជាពិតដូច​គេថាមែនឬយ៉ាងណាទេ តែឮគេថា បើចង់ដឹងច្បាស់ ទាល់តែសួរលោកកើត សុធារ៉ា និងលោកគុណ ញឹម ផ្ទាល់ ឱ្យពួកគាត់ពន្យល់បកស្រាយ…” ៕

download

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!