ព័ត៌មានថ្មី
លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើត -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! -@- សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល? -@- ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ -@- លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស....! -@- សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ? -@- ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស -@- ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក -@- ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង? -@- ជញ្ជីងថ្លឹងរថយន្ត អូរពោធិ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធាន ហោ គឹមឡុង...
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រជាពលរដ្ផសរិះគន់ កញ្ញា ប៉ែនអ៊ិន ចៅសង្កាត់ផ្សារកណ្ដាល២ ពេលស្នេីសុំធ្វេីលិខិតស្នាមផ្សេងពិបាកជាងអូសប្ញស្សីបញ្រ្ចាសចុង

ប្រជាពលរដ្ផសរិះគន់ កញ្ញា ប៉ែនអ៊ិន ចៅសង្កាត់ផ្សារកណ្ដាល២ ពេលស្នេីសុំធ្វេីលិខិតស្នាមផ្សេងពិបាកជាងអូសប្ញស្សីបញ្រ្ចាសចុង

ភ្នំពេញ:  ទំនងជា​អស់​ភាព​អត់ ធ្មត់ ឬ​ដោយ​ភាព​ឆ្អែតចិត្ដ​នឹង​ចៅសង្កាត់ របស់ខ្លួន ស្ដ្រី​ម្នាក់​ដែលជា​ពលរដ្ឋ​រស់ នៅ​សង្កាត់​ផ្សារកណ្ដាល​២ បាន​បញ្ចេញ នូវ​ភាព ក្ដៅក្រហាយ​ថាៈ “ នៅពេល មានធុរៈ​អ្វីមួយ ទៅសុំ​ច្បាប់​អនុញ្ញាត ពី​ចៅសង្កាត់​ផ្សារកណ្ដាល ២  ម្ដងណា ក៏​មិនបាន​ជាការ​ស្អី​ដែរ បានត្រឹមតែ​ត្រូវ គាត់​ស្ដីបន្ទោស​បញ្ចេញ កំហឹង រ​ម៉ាំង រម៉ោក ទទឹង​ទទើស ពិតជា​ពិបាក​មែន ទែន ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ឬ​ដូច រែក​ដុំថ្ម​ឡើង​ដើមត្នោត​អ៊‌ីចឹង​!“ ។​

​ស្ដ្រី​វ័យ​ប្រមាណ​ជា ៥០ ឆ្នាំ រូបនេះ និយាយ​ទាំង​ទោមនស្ស​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា​ឆ្នាំ​២០១៥ នៅពេលដែល​គាត់​បាន​ត្រឡប់​ពីសា​លា សង្កាត់​ផ្សារកណ្ដាល ២ វិញ ហើយ​បាន នាំមក​ផ្ទះ​វិញ​នូវ​ភាព​មួហ្មង​ជាមួយនឹង ការ​ខក​ចិ​ត្ដ​ទាំងស្រុង ដោយសារតែ សំណើ​របស់គាត់​សុំ​អនុញ្ញាត​ពី​ចៅ សង្កាត់​ផ្សារកណ្ដាល ២ ( កញ្ញា ? ) ប៉ែន អ៊ិន ដើម្បី​សុំ​ជួសជុលផ្ទះ ត្រូវបាន បរាជ័យ ។​

ស្ដ្រី​រូបនេះ បាន​រៀបរាប់ថា គាត់ ត្រូវការ​ជួសជុល​ឡៅតឿ និង​ប្រព័ន្ធ​ទឹក ក្នុងផ្ទះ​របស់គាត់ ហើយ​នៅ​ព្រឹក ថ្ងៃទី ១១ ខែមីនា​ឆ្នាំ​២០១៥ នេះ គាត់​បាន ទៅសុំ​ការអនុញ្ញាត​ពី​ចៅសង្កាត់​ផ្សារ កណ្ដាល ២ ប៉ុន្ដែ​ចៅសង្កាត់ គឺ​កញ្ញា ប៉ែន អ៊ិន នោះ មិន​គ្រាន់តែ​មិន​អើពើ ឡើយ ថែមទាំង​ពោល​ពាក្យ​ទ្រគោះ បោះបោក​ដាក់​គាត់​ទៀតផង ។

ស្ដ្រី​រូបនេះ បាន​បន្ដថា ក្រោយមក ចៅសង្កាត់​រូបនោះ ហុច​ឯកសារ​មួយ សន្លឹក​ឱ្យ​គាត់​បំពេញ ប៉ុន្ដែ​ជា​អកុសល គាត់​ពុំ​សូវ​ចេះអក្សរ​មិនអាច​បំពេញបាន ដោយ​ខ្លួនឯង ទើប​គាត់​សុំឱ្យ​មន្ដ្រីសង្កាត់ ដែល​កំពុងមាន​វត្ដ​មាននៅ​ទីនោះ ហើយ​កំពុង​ទំនេរ​ជួយ​បំពេញ​ឱ្យ ប៉ុន្ដែ ត្រូវ​ចៅសង្កាត់​ដដែល​នោះ​ស្ដីបន្ទោស រ​ម៉ាំង រម៉ោក​ឱ្យ​គាត់​ទៀត ហើយ​មិនឱ្យ មន្ដ្រី​ទាំងនោះ​ជួយ​សរសរ​បំពេញ ឯកសារ​ជំនួស​គាត់​ឡើយ​។ មិនដឹង​ធ្វើ យ៉ាងណា​ទីបំផុត​គាត់​សម្រេច​ចិ​ត្ដ​ត្រឡប់ មក​ផ្ទះ​ដោយ​ពុំ​ទទួលបាន​ការអនុញ្ញាត​។​

​ស្ដ្រី​រូបនេះ បាន​បន្ថែមទៀតថា គាត់​មិន​ចង់​ហ៊ាន​និយាយ​អ្វី​ទេ ព្រោះ ខ្លាច​ថ្នាំងថ្នាក់​ដល់​ចៅសង្កាត់ ប៉ុន្ដែ​នេះ មិនមែនជា​លើកទីមួយ​ទេ ប៉ុន្ដែ​បី​លើក ហើយ ដែល​ស្ដ្រី​ចៅសង្កាត់​រូបនោះ (​ប៉ែន អ៊ិន​) ប្រកាន់​ឥរិយាបថ​ដ៏​ពិបាក ទទួលយក​ប្រហាក់ប្រហែលគ្នា​នេះ ។​

​ ស្ដ្រី​ម្នាក់​ជា​គ្រូបង្រៀន ដែល ធ្លាប់បាន​ស្គាល់​ចរិត​ការងារ​របស់​ចៅ សង្កាត់​ផ្សារកណ្ដាល ២ ដែរ បាន​រៀប រាប់​ថាៈ “ ខ្ញុំ​រីករាយ​ពេល​ឃើញ​ស្ដ្រី​ដឹក នាំ​ស្ថាប័ន​សង្គម (​ចៅសង្កាត់​) បែបនេះ ប៉ុន្ដែ​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​អាកប្បកិរិយា​របស់ គាត់ (​ចៅសង្កាត់​ផ្សា​រក​ណ្ដ​ល ២ )  គឺ ខ្ញុំ​យល់ថា​ពិបាក​ទទួលយក​ណាស់ ! “​។​

​អ្នកលក់​ទឹកអំពៅ​ម្នាក់ ដែល​បាន អះអាងថា គាត់​ក៏​ធ្លាប់​រង​ការ​ស្ដីរ​ម៉ាំង រម៉ោក​ពី​សំណាក់​ចៅសង្កាត់​ផ្សារ កណ្ដាល ២ នៅពេល​គាត់​សុំច្បាប់ សង់រោង​បុណ្យសព​ឪពុក​របស់គាត់ នោះ បាន​បញ្ចេញមតិ​ថាៈ “ ហេតុអ្វី បានជា​គេ​យក​មនុស្ស​បែបនេះ​មក​ធ្វើ ជា​ចៅសង្កាត់ ! បើ​នៅតែ​ដាក់​មនុស្ស បែបនេះ​ទៀត​នោះ អាណ​ត្ដិ​ក្រោយៗ​ទៅ ខ្ញុំ​លែង​បោះឆ្នោតឱ្យ​ទៀតហើយ “ ។

​​មន្ដ្រី​ម្នា​ក់នៅ​សាលាសង្កាត់ ចតុ​-​មុខ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ការងារ ជាមួយ​ចៅសង្កាត់​ផ្សារកណ្ដាល ២ រូប នោះ បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​ចរិត​ចៅសង្កាត់​ផ្សារកណ្ដាល ២ នោះ មិន​ស្រួល​ធ្វើការ​ជាមួយ​មែន ហើយ​រឿងនេះ​អ្នកណា​ក៏​ដឹង​ដែរ ៕

Untitled-1

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!