ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on វាយ​ មន្ត្រី​ប៉ូលិស​ក្រ​សួ​ងមហាផ្ទៃ​ម្នាក់​ប្លន់យកទ្រព្យសម្បត្តិខ្ទេច​

វាយ​ មន្ត្រី​ប៉ូលិស​ក្រ​សួ​ងមហាផ្ទៃ​ម្នាក់​ប្លន់យកទ្រព្យសម្បត្តិខ្ទេច​

 

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាំ​ប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៥ មន្ត្រី​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ​ម្នាក់​ចេញពី​ខារ៉ាអូខេ​ស្រវឹង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្បែរ​នោះ ក៏​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ស្ទាក់​វាយ​ប្លន់​យក​កាបូប​លុយ ខ្សែ​រក​និង​ទូរស័ព្ទ​បាន​ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព ត្រង់​ចំណុច​បណ្ដោយ​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បុរស​រង​គ្រោះ​ឈ្មោះ សំ គង់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​២០ ក្រុម​២៣ ភូមិ​៧ តាម​បណ្ដោយ​ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ត្រូវ​ក្រុម​ចោរប្លន់​យក​កាបូប​លុយ​អស់​ចំនួន​១២២០​ដុល្លារ ខ្សែ​រក​ប្លា​ទី​ន​បណ្តោង​ព្រះ​ទំងន់​៥​ជី ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​កាត​សំគាល់​ខ្លួន​មន្ត្រី​ប៉ូលិស​ចំនួន​១ ។

បើ​តាម​សម្ដី​បុរស​រង​គ្រោះ​បាន​និយាយ​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ទើប​ចេញពី​ខារ៉ាអូខេ J ដោយ​ផ្ទះ​នៅ​ក្បែរ​នោះ​ទើប​រូប​គាត់​មិន​ជិះ​អ្វី​ទៅ​នោះ​ទេ ក៏​ដើរទៅ​ផ្ទះ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥(​លូ​ទឹក​ស្អុយ​) ស្រាប់តែ​លេចមុខ​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់​មក​ស្ទាក់​និង​វាយ​រូប​គាត់​ប្លន់​យក​កាបូប​លុយ ខ្សែរ ក និង​ទូរស័ព្ទ​ដៃ​ហើយ​គេចខ្លួន​បាត់​អស់ បន្ទាប់​មក​គាត់​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច​ប៉ូលិស ដើម្បី​សុំ​ការ​អន្តរាគមន៍​ផង​ដែរ ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​មក​ដល់​ធ្វើការ​សួរនាំ​ជន​រង​គ្រោះ រួច​ក៏​នាំ​ទៅ​ប៉ុស្ដិ៍​ដាក់​ពាក្យបណ្ដឹង​និង​សួរនាំ​បន្ត​ដើម្បី​កំណត់​មុខសញ្ញា ៕

 2

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!