ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រជាពលរដ្ឋ​ឃុំ​ទំនប់​រលក ច្រើនគ្រួសារ​ជា​សាក្សី​បញ្ជាក់​ ថា​ក្រុមហ៊ុន​អៀង​ សុធា​រ៉ា​ រំលោភ​យក​ដី​តា​យាយ​

ប្រជាពលរដ្ឋ​ឃុំ​ទំនប់​រលក ច្រើនគ្រួសារ​ជា​សាក្សី​បញ្ជាក់​ ថា​ក្រុមហ៊ុន​អៀង​ សុធា​រ៉ា​ រំលោភ​យក​ដី​តា​យាយ​

 

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​រស់នៅ​ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​ប្រមូលផ្ដុំ​គ្នា​ជួយ​ធ្វើ​សាក្សី​ជូន​តា​យាយ​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ ក្រុមហ៊ុន​អៀង​ សុធា​រ៉ា​ រំលោភ​យក​ដី​ផ្ទះ​និង​ចម្ការ​ដោយ​សំអាង​ទៅ​លើ​ប្លង់​កម្មសិទ្ធិ​ឬ​ប្រព័ន្ធ​ តុលាការ​ ។​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទំនប់​រលក​អះអាង​នៅ​មុខ​សាលាស្រុក​ស្ទឹង​ហាវ​ថា​ ក្រុម​ហ៊ុន​អៀង​សុធា​រ៉ា​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​និង​ប្រព័ន្ធ​ តុលាការ​ដើម្បី​ប្លន់​យក​ដី​មាន​ទំហំ​ជាង​៥​ហិ​កតា​តាំងពី​ឆ្នាំ​២០០៤​។​ករណី​នេះ​ទាំង​មេបញ្ជាការ​កងទ័ព​ខេត្ដ​ និង​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ឃុំ​ទំនប់​ រលក​ស្រុក​ស្ទឹង​ហាវ​ក៏​បាន​ជួយ​ធ្វើ​សាក្សី​ជូន​តា​យាយ​ទាំង​ពីរ​ថា​ ពិតជា​បាន​មក​ សង់ផ្ទះ​និង​ធ្វើ​ចម្ការ​នៅ​លើ​ដី​ដែល​ត្រូវ​ ក្រុមហ៊ុន​ អៀង​ សុធា​រ៉ា​ រំលោភ​យក​នេះ​ ពិតមែន​ ។ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​លោកតា​ នាង​ ឃិ​ន​ និង​លោកយាយ​ លាង​ យី​ ពិត​ ជា​បាន​កាន់កាប់​ផ្ទៃដី​មាន​ទំហំ​ជាង​៥​ ហិ​កតា​នៅ​ឃុំ​កែវ​ផុស​ ដែល​កាល​ណោះ​ មូលដ្ឋាន​នេះ​ឋិត​នៅ​ក្នុង​រដ្ឋបាល​ខេត្ដ​កោះ​ កុង​ពិតមែន​ ។​
​ប្រជាពលរដ្ឋ​ជា​សាក្សី​រស់នៅ​ឃុំ​ទំនប់​ រលក​បាន​អះអាង​ថា​ ដោយសារ​តែ​តា​ យាយ​ទាំង​ពីរ​នាក់​មិន​មាន​ថវិកា​ឬ​លទ្ធ​ ភាព​ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ ធ្លាប់​កាន់កាប់​ក្រោយ​ឆ្នាំ​១៩៨៩​មក​នោះ​ ក៏​ត្រូវ​ក្រុមហ៊ុន​ អៀង​ សុធា​រ៉ា​ ឃុបឃិត​ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​លួច​ធ្វើ​ប្លង់​ កម្មសិទ្ធិ​រំលោភ​យក​ដីចម្ការ​និង​ដី​សង់​ លំនៅ​ឋាន​ដោយ​បាន​ប្រើ​កម្លាំង​ទាហាន​បាញ់​គំរាម​ដើម្បី​បណ្ដេញ​ចេញពី​លំនៅ​ ឋាន​កាលពី​ឆ្នាំ​២០០៤​មក​ដល់​ពេល​នេះ​។​ ពលរដ្ឋ​នៅ​ឃុំ​ទំនប់​រលក​ចោទ​ថា​ ទំនាស់​ ដីធ្លី​នេះ​ឈាន​ដល់​ក្រុមហ៊ុន​អៀង​ សុធា​រ៉ា​ ដាក់​ពាក្យ​ប្ដឹង​មនុស្ស​ចាស់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​និង​អ្នក​ឈឺឆ្អាល ​មួយ​ចំនួន​ទៅ​កាន់​តុលាការ​ដោយ​ចោទ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ ទ្រព្យសម្បត្ដិ​អ្នក​ដទៃ​ហើយ​ក្រុមហ៊ុន​នេះ​បាន​ឈ្នះក្ដី​នៅ​តុលាការ​គ្រប់​ ជាន់ថ្នាក់​ជា​រហូត​ ព្រោះ​តុលាការ​សំអាង​ថា​ ក្រុមហ៊ុន​ មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ត្រឹមត្រូវ​។​
​ក្រោយ​ពី​ត្រូវ​ក្រុមហ៊ុន​ អៀង​ សុធា​រ៉ា​ បណ្ដេញ​ចេញពីផ្ទះ​និង​ដីចម្ការ​ធ្លាប់​រស់​ នៅ​ កាលពី​ឆ្នាំ​២០០៤​ មក​បច្ចុប្បន្ន​នេះ​ លោកតា​ នាង​ ឃិ​ន​ និង​លោកយាយ​ លាង​ យី​ ដែល​មាន​វ័យ​ជិត​៨០​ឆ្នាំ​ ទាំង​ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​មក​រស់នៅ​ក្រោម​ដំបូល​ខ្ទម​ប្រក់​ស័ង្កសី​ដ៏​តូច ​ចង្អៀត​ក្នុង​ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ដោយ​រំពឹង​ថា​ នៅ​មុន​ពេល​រូប​លោក​ទាំង​ពីរ​នាក់​ត្រូវ​ អស់​សង្ខារ​លាចាក​លោក​នេះ​ទៅ​នឹង​មាន​ អ្នក​ជួយ​រក​ផ្ដល់​យុត្ដិធម៌​ដល់​ពួក​គាត់​ ។​
​ទាក់ទិន​ទំនាស់​ដីធ្លី​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ថ្នាក់ដឹកនាំ​ស្រុក​ស្ទឹង​ហាវ​ បាន​បើក​កិច្ច​សម្របសម្រួល​មួយ​ជា​ មួយ​ភាគី​ទំនាស់​ទាំង​ពីរ​ភាគី​ទៅ​តាម​ លិខិតស្នើ​អន្ដរាគមន៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចុះ​ថ្ងៃ​ ទី​២៨​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ ។​
​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ស្នើ​ឱ្យ​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ជួយ​ ពិនិត្យ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​រវាង​ លោកតា​នាង​ ឃិ​ន​ និង​លោកយាយ​ លាង​ យី​ ជាមួយ​លោក​អៀង​ សុធា​រ៉ា​ លើ​ ទំហំ​ផ្ទៃដី​ជាង​៥​ហិ​កតា​(៥២.៤០០​ម៉ែត្រការ៉េ​)​ ឋិត​នៅ​ចំណុច​ពយ​យាយ​ម៉ី​ ក្នុង​ ភូមិ​កែវ​ផុស​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​
​លិខិត​អន្ដរាគមន៍​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​ សង្កត់ធ្ងន់​ថា​ ទំនាស់​ដីធ្លី​នេះ​គណៈកម្មាធិការ​សិទ្ធិ​ មនុស្ស​កម្ពុជា​ធ្លាប់​បាន​ចាត់​មន្ដ្រី​ចុះ​ស៊ើប​ អង្កេត​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ហើយ​ រក​ឃើញ​ថា​ ករណី​នេះ​ឋិត​ក្នុង​សមត្ថកិច្ច​ របស់​ថ្នាក់ដឹកនាំ​ខេត្ដ​ព្រះ​សីហ​នុ​ត្រូវ​ដោះ​ ស្រាយ​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ មានការ​ជួយ​ពិនិត្យ​ដោះស្រាយ​ជូន​យាយ​តា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅឡើយ​ទេ​ ។​ទោះ​យ៉ាងណា​នៅ​ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​ទំនាស់​ដីធ្លី​រវាង​លោកតា​ នាង​ ឃិ​ន​ និង​លោកយាយ​ លាង​ យី​ ជាមួយ​ តំណាង​ក្រុមហ៊ុន​ អៀង​ សុធា​រ៉ា​ ដឹកនាំ​ ដោយ​កញ្ញា​ ឈុ​ន​ ដា​រី​ អភិបាលរង​ស្រុក​ ស្ទឹង​ហាវ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ខែមីនា​នៅ​សាលាស្រុក​ស្ទឹង​ហាវ​មិន​មាន​លទ្ធ​ផល​ទេ​ ។​ត្រង់​ចំណុច​នេះ​កញ្ញា​ ឈុ​ន​ ដា​រី​ ឱ្យ​ ដឹង​ថា​ ទំនាស់​នេះ​វា​ហួស​ពី​ដែន​សមត្ថ​ កិច្ច​ថ្នាក់​ស្រុក​ត្រូវ​ដោះស្រាយ​ ហើយ​ថា​ ទំនាស់​នេះ​ភាគី​លោកតា​ នាង​ ឃិ​ន​ និង​ លោកយាយ​ លាង​ យី​ បាន​បន្ដ​ទាមទារ​ យក​ដី​សង់ផ្ទះ​ និង​ដីចម្ការ​ជាង​៥​ហិ​កតា​ មក​កាន់កាប់​វិញ​។​ ប៉ុន្ដែ​ខាង​ភាគី​តំណាង​ ក្រុមហ៊ុន​ អៀង​ សុធា​រ៉ា​ គឺ​លោក​ លួង​ ប៊ុ​ន​ថន​ មិន​យល់​ស្រប​តាម​ទេ​ ដោយ​ សំអាង​ថា​ ក្រុមហ៊ុន​នេះ​បាន​ឈ្នះក្ដី​លើ​ ទំនាស់​នេះ​នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​ នា​ពេល​កន្លង​ទៅ​ ។​លោក​ ទឹម​ យ៉ុ​ន​ នាយ​រង​សេនាធិការ​ តំបន់​ប្រតិបត្ដិការ​សឹក​រង​ខេត្ដ​ព្រះ​សីហ​នុ​ និង​ជា​អតីត​ជា​មេបញ្ជាការ​យោធា​ខណ្ឌ​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​ទទួល​ ស្គាល់​ថា​ លោកតា​ នាង​ ឃិ​ន​ និង​លោក​ យាយ​ លាង​ យី​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ពិត​ ជា​បាន​មក​កាប់​រុករាន​ព្រៃ​សង់​លំនៅ​និង​ដីចម្ការ​នៅ​លើ​ដី​មាន​ទំនាស់​នៅ​ ភូមិ​ កែវ​ផុស​ ឃុំ​កែវ​ផុស​ ដែល​កាលនោះ​ មូលដ្ឋាន​នេះ​ឋិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខេត្ដកោះកុង​ពិតមែន​។​អភិបាលរង​ស្រុក​ស្ទឹង​ហាវ​ កញ្ញា​ ឈុ​ន​ ដា​រី​ បញ្ជាក់​ថា​ ករណី​ទំនាស់​ដីធ្លី​ រវាង​លោកតា​នាង​ ឃិ​ន​ និង​លោកយាយ​ លាង​ យី​ ជាមួយ​លោក​ អៀង​ សុធា​រ៉ា​ នៅ​ឃុំ​កែវ​ផុស​ដែល​គណៈកម្មាធិការ​ សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្នើ​ឱ្យ​អភិបាល​ ខេត្ដ​ព្រះ​សីហ​នុ​ជួយ​ពិនិត្យ​ដោះស្រាយ​ គឺ​ខាង​អាជ្ញាធរ​ស្រុក​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ដ​ព្រះ​សីហ ​នុ​រួច​ហើយ​ ទៅ​តាម​ការ​លើក​ឡើង​របស់​ភាគី​ទំនាស់​ទាំង​ពីរ​។​ ប៉ុន្ដែ​កញ្ញា​បញ្ជាក់​ថា​ មិន​ទាន់​ ឃើញ​ថ្នាក់ដឹកនាំ​ខេត្ដ​នេះ​អញ្ជើញ​ភាគី​ ទំនាស់​ដើម្បី​ជួប​ពិភាក្សា​ឈាន​ដល់​រក​ ដំណោះស្រាយ​នៅឡើយ​ទេ​ ៕

77

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!