ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on យុវជនពីរនាក់ ស្លាប់យ៉ាងអណោចអធ័ម លើចិញ្ចើមផ្លូវ ក្រុងព្រះសីហនុ

យុវជនពីរនាក់ ស្លាប់យ៉ាងអណោចអធ័ម លើចិញ្ចើមផ្លូវ ក្រុងព្រះសីហនុ

 

ខេត្តព្រះសីហនុ : ផ្អើលពេញក្រុងព្រះសីហនុ ដោយប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី នាំគ្នាទៅ​ចោមរោម​​មើលយុវជនពីរនាក់​ស្លាប់យ៉ាងអណោចអធម ត្រង់ចំណុចមុខឆ្នេរឯករាជ្យ អតីតឆ្នេរ៧ជាន់ ស្ថិតក្នុ​ងភូមិ ០១ សង្កាត់ ០៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ជិត ៦ ព្រឹក គេសង្ស័យថា វាជាអំពើ​ឃាតកម្ម ហើយ​នេះជាក្តីបារម្មណ៏ដ៏ធំបំផុត ចំពោះភ្ញៀវទេសចរណ៏ និង ប្រជាពលរដ្ឋទូទៅ នៅខេត្ត​ព្រះសីហនុ ទាំងមូល ។

ទាក់ទិនជុំវិញបញ្ហាឃាតកម្ម ខាងលើនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និយាយតៗគ្នា​ នៅ​ប្រមាណម៉ោង ១២យប់ ឈានចូល ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥នេះ គេបានឃើញ​យុវជនពីរនាក់​ស្លាប់ខាងលើ​នេះ បានជិះម៉ូតូប្រដេញគ្នា ចេញពីខារ៉ាអូខេ ក្រោយមន្ទីរ​ពេទ្យប​ង្អែ​ក​ចំការចេក ក្រុងព្រះ​សីហនុ ដោយ​ពុំដឹងពីមូលហេតុអ្វីនោះទេ ។​ ដោយ សាកសពជនរងគ្រោះខាងលើនេះ ប្រជាពលរដ្ឋ ដែលដើរលំហាត់ប្រាណពេលព្រឹក ប្រទះឃើញកាលពីវេលាម៉ោងជិត ៦ទៀបភ្លឺ ដែល​ដេក​​ស្លា​ប់​ក្បែរ​គ្នាជាមួយ នឹងម៉ូតូស្គុបពី ពណ៌ ស គ្មានស្លាកលេខ យ៉ាងអណោចអធ័មបំផុត ដែល​គេ​សង្ស័យថា​ជា​អំពើឃាតកម្ម ។

ប្រភពពីសាច់ញាតិជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ថា យុវជនដែលបានបាត់បង់អាយុ​ជីវិតពេលនេះមានឈ្មោះ កែវ ដាលីន ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់តុការ ជាកូនកំព្រា រស់​នៅ​ជាមួយ​សាច់ញាតិ មានទីលំនៅខាងក្រោយសុខសាន ស្ថិតក្នុងភូមិ ០២ សង្កាត់ ០៤ ក្រុងព្រះសីហនុ និង ម្នាក់ទៀតជាម្ចាស់ម៉ូតូមានឈ្មោះ ឃុន រស្មី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងមាស ស្នាក់នៅ​ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។

ពាក់ព័ន្ឋនឹងការស្លាប់នេះ សមត្ថកិច្ចបង្ហើបអោយដឹងថា ដោយសារយុវជនទាំងពីរនាក់នេះ មាន​​ទំនាស់គ្នា បានដេញវាយគ្នា ហើយបើកម៉ូតូល្បឿនលឿនជ្រុល ក៏រ៉េចង្កូតឡើងលើឃឿនចិញ្ចើម​ផ្លូវ  ដួលផ្លោងបុកនឹងដើមឈើ បណ្តាលអោយស្លាប់តែម្តង ។ ប៉ុន្តែសមត្ថកិច្ច ក៏បានប្រាប់ថា នៅលើ​ខ្លួន​ជន​រងគ្រោះមានស្នាមកាំបិត តែពុំមុតនោះទេ ។

ពាក់ព័ន្ឋនឹងការស្លាប់ខាងលើនេះ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ សូមធ្វើការអំពាវនាវ​ដល់​ស្នង​​ការនគរបាលក្រុងព្រះសីហនុ សូមធ្វើការអំពាវនាវ ដល់ស្នងការនគរបាលខេត្ត​ កងរាជអាវុធ​ហត្ថ​ខេត្ត ជាពិសេសឯកឧត្តម ឈិត សុខុន អភិបាលខេត្ត សូមចាត់វិធានការស្រាវជ្រាវរកមុខសញ្ញា ខាងលើនេះ មក​ផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន និង សូមអំពាវអោយអាជ្ញាធរខេត្ត ចាត់វិធានការពង្រឹង​សន្តិសុខ ក្នុងក្រុង អោយបានល្អប្រសើរឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ការបាញ់បោះ​សេរី​មាន​​ច្រើនជាករណី ហើយបង្ករអោយមានមនុស្សរងរបួសជាទម្ងន់ និង ចោរលួច ឆក់ ក៏មានការកើនឡើងផងដែរ ដែលជាក្តីបារម្ភរបស់​ប្រជា​ពលរដ្ឋក្នុងក្រុង​។ ហើយថ្មីៗនេះសភា​ពាណិជ្ជក​ម្ម​​ខេត្ត​ព្រះសីហនុ សហការណ៏ជាមួយ សភាពាណិជ្ជកម្មខេត្តត្រាត ប្រទេសថៃ ដាក់លក់​ផលិតផល ឃុំ​មួយផលិតផលមួយ នោះគេសង្កេតឃើញមាន ដាវសាម៉ូរ៉ៃ ដែលនាំមកពីប្រទេសថៃ មកលក់​នៅ កន្លែងតាំងពិពណ៌ពាណិជ្ជកម្ម ​ខេត្ត​ព្រះសីហនុ ជាទំនិញនាំមុខគេ ហើយលក់ដាច់ជាងគេ​ផងដែរ បើតាមការប៉ាន់ស្មាន រយៈពេល​១​ថ្ងៃ លក់ដាច់រាប់រយដើម ហើយអតិថិជនចូលទិញ​សុទ្ឋសឹង​តែ​ក្មេងស្ទាវ អាយុក្រោម ២៥ឆ្នាំ ៕

Screenshot_2015-03-20-09-26-51

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!