ភ្នំពេញ៖ ក្រោយពីផ្តាច់ទំនាក់ទំនង ស្នេហ៍ជាលើកទីបី ជាមួយនារីជា ជនជាតិបរទេស កំពុងរស់នៅស្រុកខ្មែរនោះបាន ធ្វើឱ្យតារាសម្តែងនិងជាពិធីករ ប្រុសរាងសង្ហា លោក ចន អេឡិចហ្សូរ៉ា សម្រេចចិត្តចេញមុខ ប្រកាសជាសាធារណៈ ដើម្បី ឱ្យមហាជនបានដឹងថា ពេលនេះ លោកពុំត្រូវការមានស្នេហា ជាមួយនារីណាម្នាក់ទៀតនោះឡើយ ។ ខណៈ ស្នេហាមុនៗនេះ តែងធ្វើឱ្យលោកគ្មានភាពជឿជាក់ លើភាពស្មោះត្រង់ របស់ពួកគេ ។
តារាសម្តែងសម្តីផ្អែម លោក ចន អេឡិចហ្សូរ៉ា កាលពីថ្មីៗកន្លងមកនេះ ត្រូវបានមហាជនបាន ស្គាល់និងដឹងស្ទើរគ្រប់ គ្នាថា លោកគឺជាតារាប្រុសមួយដួង ដែលសម្បូរទៅដោយមន្តស្នេហ៍ និងតែងផ្លាស់ប្តូររសជាតិស្នេហា ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវការភ្លក្សរសជាតិស្នេហ៍ ជាមួយនារីបរទេសខុសជាតិ សាសន៍ទៀត ផង ។
តារាសម្តែងក្តោបក្តាប់ បានឱកាសសិល្បៈច្រើន តាមរយៈការថតសម្តែង ធ្វើជាពិធីករ និងដើរបង្ហាញម៉ូដ លោក អេឡិច ហ្សូរ៉ា មុននេះបន្តិច បានបែកធ្លាយដំណឹង ពីការបែកបាក់សម្ព័ន្ធភាពស្នេហាទី៣ជាមួយនារីបរទេសមកថា ជីវិតស្នេហា ខុសជាតិសាសន៍រវាងលោក ចន អេឡិច ហ្សូរ៉ា ជាមួយនារីជនជាតិបារាំង ដែលបានទាក់ទងគ្នាអស់រយៈពេលប្រមាណ ជា១ឆ្នាំមកនោះ ឥឡូវបានប្រែក្លាយ ទៅជារឿងបែកបាក់គ្នាវិញហើយ៕