អាម៉េរិក៖ អាជ្ញាធរនៅក្នុងរដ្ឋ Colorado សហរដ្ឋអាម៉េរិក បាននិយាយថា ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានក្លាយជាជន សង្ស័យបន្ទាប់ពីនាងព្យាយាម ដាក់ថ្នាំបំពុលម្តាយ២ដងរួចមកហើយ ព្រោះតែខឹងស្ត្រីជាម្តាយបានយកទូរស័ព្ទ iPhone ចេញពីនាង ។
ស្ត្រីរងគ្រោះជាម្តាយបានប្រាប់ប៉ូលីសថា ពីដំបូងនាងគិតថា កូនស្រីប្រហែលជាដាក់ថ្នាំលាងសំអាតកែវ ប៉ុន្តែស្ថិតក្នុង សភាព សង្ស័យបណ្តាលមកពីក្លិនថ្នាំដែលប្រើនោះនៅតែមិនបាត់ធុំក្លិន សោះ ធ្វើឲ្យគាត់មានអារម្មណ៍ចង់ឈឺ ។
ប៉ុន្មានសប្តាហ៍ក្រោយមក នាងក៏ជាឡើងវិញហើយក៏រកឃើញថ្នាំពណ៌សនៅក្នុងថូដាក់ទឹកមួយក្នុងបន្ទប់ដេករបស់ខ្លួន និងពេលដែលនាងឱនហិតក្លិននោះនៅមុខកូនស្រី ស្រាប់តែនាងប្រាប់គាត់ថា គេព្យាយាមសម្លាប់គាត់ជាម្តាយដើម្បី យកទូរស័ព្ទ iPhone មកវិញ ។
ពេលនេះក្មេងស្រីជាជនសង្ស័យត្រូវបានអាជ្ញា ធរឃាត់ខ្លួនបញ្ជូនទៅឃុំនៅមណ្ឌលអប់រំកែប្រែ មុននឹងត្រូវតុលាការ កាត់ទោសពីបទប៉ុនប៉ងឃាតកម្ម ៕