ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នារីម្នាក់យក សំឡីអនាម័យ ទៅបិតពេញ រថយន្តរបស់ មិត្តប្រុស ព្រោះគិតថា គេលួច ក្បត់នាង

នារីម្នាក់យក សំឡីអនាម័យ ទៅបិតពេញ រថយន្តរបស់ មិត្តប្រុស ព្រោះគិតថា គេលួច ក្បត់នាង

ចិន៖ រឿងរ៉ាវដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមាន នារីម្នាក់បាន យកសំឡីអនាម័យ ទៅបិតជុំវិញរថយន្ត របស់មិត្តប្រុសនាង ដោយសារតែ នាងគិតថាគេ បានលួចលាក់ មានស្នេហាថ្មី ក្បត់នាងពី ក្រោយខ្នង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងក្នុង ទីក្រុង ដាន់ឆេង ភាគខាងកើត នៃខេត្ត ចេជាំង ប្រទេសចិន ដែលមាននារី វ័យក្មេងម្នាក់ ឈ្មោះថា Li Tan វ័យ២៣ឆ្នាំ ពោរពេញទៅ ដោយកំហឹង ព្រោះតែយល់ច្រឡំ ថាសង្សាររបស់នាង ដែលមានឈ្មោះថា De Wu វ័យ២៤ឆ្នាំ លួចលាក់មានស្នេហ៍ថ្មី ក៏សម្រេចចិត្ត ចូលក្នុងហាង រួចទិញសំឡីអនាម័យ ជាង៣០ដុំ យកមកបិត លើរថយន្តម៉ាក Toyota ដែលមិត្តប្រុស របស់នាងបាន ជួលដើម្បីជិះ និងបានបង្កឲ្យ អ្នកដំណើរឆ្លងកាត់ មានការភ្ញាក់ផ្អើល គ្រប់ៗគ្នា។


រូបភាពនៃ រថយន្តដែល ត្រូវនាង Li Tan យកសំឡីអនាម័យ ទៅបិតជុំវិញនោះ

មូលហេតុដែល ធ្វើឲ្យនារីវ័យក្មេង ស្រស់ស្អាតរូបនោះ យល់ច្រឡំ ក៏ព្រោះតែ មិត្តប្រុសរបស់នាង មិនអាចទៅ ដល់ផ្ទះទៀងម៉ោង តាមការសន្យា តែផ្ទុយទៅវិញ នេះគឺជា បំណងរបស់ លោក Wu នោះទេព្រោះតែ រូបគេចង់ធ្វើ ឲ្យនាងមាន ការភ្ញាក់ផ្អើល និងរំភើប សម្រាប់ពិធីបុណ្យ ខួបកំណើត របស់នាង តែដោយសារ នាងមិនបានដឹង និងមានអារម្មណ៍ ប្រច័ណ្ឌផងនោះ ក៏បណ្តាលឲ្យ មានរឿងហេតុ បែបនេះតែម្តងទៅ។

យ៉ាងណាមិញ De Wu ក៏បាននិយាយថា “បន្ទាប់ពី មានរឿងបែបនេះ កើតឡើងហើយ ខ្ញុំក៏បាន ពន្យល់ប្រាប់នាង ពីរឿងហេតុ ទាំងអស់និង មូលហេតុដែល ខ្ញុំទៅមិនទាន់ម៉ោង តាមការសន្យា ព្រោះតែចង់ ធ្វើឲ្យនាងរំភើប ក្រោយពីស្តាប់ ការពន្យល់របស់ខ្ញុំ ហើយនាងក៏ជឿជាក់ និងធ្វើការ សុំទោស ព្រមទាំងទៅ បេះចេញនូវ សំឡីអនាម័យ ទាំងនោះមកវិញ។ តែរឿងម្យ៉ាង ដែលខ្ញុំនៅ កង្វល់នោះគឺថា ប្រហែលជាគ្មាន នរណាជួលបន្ត ឬក៏ទិញយក រថយន្តនោះ ទៀតឡើយ”។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល កាន់តែខ្លាំង ច្រើនថែមទៀត បន្ទាប់ពីនាង Li Tan បានថតរូប រថយន្តក្រោយ ពីនាងបាន យកសំឡីអនាម័យ ទៅបិតពីលើនោះ ហើយបង្ហោះចូល ក្នុងបណ្តាញ ទំនាក់ទំនងសង្គម នៅក្នុងប្រទេស ចិន ដែលធ្វើឲ្យ មនុស្សជាច្រើន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ចំពោះទង្វើ បែបនេះ៕


រូបភាពនៃ រថយន្តមើល ពីចំហៀង

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!