ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បីពេញ Facebook ថា ចន ច័ន្ទលក្ខិណា កំពុង ​​រស់​នៅ​ក្រោម ​ដំបូល​ផ្ទះ​តែ​មួយ ជាមួយគូរស្នេហ៍ថ្មី

ល្បីពេញ Facebook ថា ចន ច័ន្ទលក្ខិណា កំពុង ​​រស់​នៅ​ក្រោម ​ដំបូល​ផ្ទះ​តែ​មួយ ជាមួយគូរស្នេហ៍ថ្មី

ភ្នំពេញ៖ ក្រោយពីចំណង ស្នេហាអាថ៌កំបាំង របស់តារាសម្តែង ល្បីឈ្មោះជិត២០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានលាតត្រដាងឡើង ជាសាធារណៈ ដោយសារ តែគូស្នេហ៍ថ្មោងថ្មី របស់នាង បានយករូបភាពផ្អែមល្ហែម របស់ពួកគេ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ហើយនោះ ថ្មីៗនេះ ក៏មានព័ត៌មាន លេចឮទៀតថា ស្នេហារបស់ពួកនាង មិនត្រឹមតែ ជាគូស្នេហ៍ធម្មតាឡើយ ពោលគឺពេលនេះ ពួកគេ ទាក់ទងគ្នា រស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ប្រៀបដូចជា ប្តីប្រពន្ធទៅហើយ ។

បើតាមប្រភពពីអ្នក ធ្លាប់ស្គាល់បុរស អ្នកជំនួញគូសេ្នហ៍ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបថា បុរសគូស្នេហ៍របស់ នាង មានឈ្មោះថា ហេង រ័ត្ន ជាអ្នកជំនួញធម្មតាៗ មិនមែនជា អ្នកមុខអ្នកការ មានឋានៈ ធំដុំអ្វីឡើយ ។ បុរសម្នាក់នេះ ជាពោះម៉ាយ មានកូនស្រីម្នាក់ អាយុស្របាលនឹង កូនស្រីរបស់ ចន ច័ន្ទលក្ខិណា ដែរ និងបានរៀននៅ ក្នុងសាលាជាមួយគ្នា ទៀតផង ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ខ្លាំងនោះ គូស្នេហ៍មួយគូនេះ បានផ្តើមស្នេហ៍ជាមួយគ្នា ជាង១ឆ្នាំហើយ ពួកគេ ក៏រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធក្រោម ដំបូលផ្ទះតែមួយ ដើរលេងជាមួយគ្នា ទៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹង ក្នុងន័យដឹងយ៉ាង ច្បាស់ទៀតថា បុរសដែលជាគូស្នេហ៍ របស់តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាមនុស្សដែល មានចរិកឆាប់ ឆេវឆាវ ហើយពេលខឹងនឹង លក្ខិណា ម្ដងៗ បុរសនោះតែង បញ្ចេញកំហឹង រហូតចង់ផ្ទុះ ហឹង្សាទៀតផង ។ លើសពីនេះទៀត បុរសម្នាក់នោះ ត្រូវគេដឹងថា ក៏ជាប្រភេទមនុស្ស ដើរលើស្ពាន ហើយរុះស្ពានចោល ពោលអ្នកដែលធ្លាប់ ស្គាល់រូបគេដំបូង ហើយបានណែនាំ ឲ្យស្គាល់អ្នកផ្សេង គឺបុរសរូបនេះ តែងភ្លេចអ្នកចាស់ចោល និងអុចអាលឲ្យ មនុស្សថ្មីដែលស្គាល់ ស្អប់អ្នកចាស់ នោះទៀតផង។

យ៉ាងណាមិញ ទាក់ទងទៅនឹង ចំណងស្នេហ៍ថ្មី របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង រដ្ឋ ហៅ ឡុង បានធ្វើឲ្យទស្សនិកជន មានចម្ងល់យ៉ាងខ្លាំង ថាហេតុអីបានជា តារាស្រីរូបនេះ សម្រេចចិត្តស្រឡាញ់ និងសាងជីវិតរស់នៅ ជាមួយបុរស អ្នកជំនួញពោះម៉ាយ កូនមួយដូចគ្នា បែបនេះទៅវិញ? ៕

 

261326291fb7c22727e277d137759

26132629d9bb377e8a6e9b0133401

 

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!