ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រជាពលរដ្ឋ ប្រមាណជា១០០នាក់ នាំគ្នាតវ៉ាការចាក់ដីធ្វើឪ្យប៉ះពាល់​ផែធ្វើដំណើរបស់ពួកគាត់ ខេត្តព្រះសីហនុ

ប្រជាពលរដ្ឋ ប្រមាណជា១០០នាក់ នាំគ្នាតវ៉ាការចាក់ដីធ្វើឪ្យប៉ះពាល់​ផែធ្វើដំណើរបស់ពួកគាត់ ខេត្តព្រះសីហនុ

 

ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលបានទទួលផល ពីការដឹកជញ្ជូនពីផែ លេខ​៥២ មានទីតាំងស្ថិតនៅក្រុម៣៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ​បានមកប្រមូលផ្តុំគ្នា តវ៉ា​រក​យុត្តិ​ធម៌ ពីគម្រោងចាក់ដីអភិវឌ្ឍន៌របស់កំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ ដោយក្រុមហ៊ុនម៉ៅ ការដែល​បាន​​​ចាក់ដីបំផ្លាញផែចត​ទូកចេញចូលរបស់ពួកគាត់ទៅកាន់កោះរុង ។

យោងលិខិតលេខ១៥៥ លសកសសរប.ធម ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ សំណើរសុំចាក់ដីថ្ម និងធ្វើរបងដើម្បីទប់ស្កាត់និងបញ្ឍប់ការធ្វើសំណង់ចូល ក្នុងដីតំបន់អភិ​វឌ្ឍន៌​របស់កំពង់ផែខាងជើង(ទំនប់រលក)ទំហំ៣០ម៉ែត្រគុណ ២២៨ម៉ែត្រ ដែលបាន ផ្តល់​សិទ្ធចាក់ដីទៅឪ្យលោក ឆេង ចេង អ្នកម៉ៅការ ។

ការចាក់ដីរបស់លោក ឆេង ចេង ផ្ទុយពីអ្វីដែលលិខិតរបស់អភិបាលខេត្តព្រះសីហនុដែល អនុញ្ញាតឪ្យចាក់ដីតំបន់អភិវឌ្ឍន៌របស់កំពង់ផែក្រុងព្រះសីហនុ ក៌ប៉ុន្តែលោក ឆេង ចេង បានចាក់ អាចម៌ដីឈូសឆាយដីចូលសមុទ្រធ្វើឪ្យប៉ះពាល់ និងបំផ្លាញផែលេខ៥២ របស់លោក ស៊ី្រ ស៊្រុន ស្រីអូន ដែលមានទីតាំងខាងលើបណ្តាលឪ្យបាក់ខ្ទេចអស់​ ធ្វើឪ្យប្រជាពលរដ្ឋមានលំនៅដ្ឋាននៅ ក្បែរ ក៏ដូចប្រជាពលរដ្ឋកោះរុង មិនសប្បាយចិត្តនិងការចាក់ដី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសម្បត្តិសាធារណៈ ដោយគ្មានធ្វើការដោះស្រាយ និងជូនដំណឹងអ្វីទាំងអស់ ។ ប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយនូវគោលនយោបាយឈ្នះឈ្នះ ក្នុងការ ដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដើម្បីឪ្យប្រជាពលរដ្ឋរស់នៅមានលំនៅដ្ឋានសមរម្យប្រកបដោយសេចក្តីសុខទូទាំងប្រទេស ។

ប្រជាពលរដ្ឋបានរិះគន់អ្នកម៉ៅការចាក់ដីថា លោក ឆេង ចេង ទទួលបានសិទ្ធិដឹកដីចាក់ក្នុង តំបន់អភិវឌ្ឍន៌របស់កំពង់ផែ គាត់ចាក់ដីដើម្បីផលប្រ​យោជន៌គាត់តែប៉ុណ្ណោះ កាលណាគាត់ចាក់ដី ចូលក្នុងសមុទ្របានច្រើនឡាន គាត់នឹងទទួលបានលុយកំរៃជើងសារ កាន់តែច្រើនដោយមិនគិតពី ផលប៉ះ ពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណះនោះឡើយ ហើយការដឹកដី របស់គាត់ធ្វើឪ្យអាចម៌ដីធ្លាក់រាយប៉ាយពេញផ្លូវ ហុយបណ្តាលធ្វើឪ្យប៉ះពាល់ ដល់សុខភាពប្រជា ពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិផងដែរ ។

លោកស្រី ស៊្រុន ស្រីអូន បានមានប្រសាសន៌ថា ផែរបស់លោកស្រីបានសាងសង់ដោយ មានច្បាប់អនុញ្ញាតិពីអាជ្ញាធរភូមិ សង្កាត់ តាំងឆ្នាំ២០០៣រហូតមកដល់ឆ្នាម២០១៥នេះ ហើយបានបង់ប៉ាតង់ជូនរដ្ឋរៀងរាល់ឆ្នាំ និងប្រចាំខែទៀតផង។ លោកស្រីពុំជំទាស់និងការអភិវឌ្ឍន៍ របស់កំពង់ផែនោះទេ ប៉ុន្តែលោកស្រីសុំធ្វើយ៉ាងណាកុំធ្វើតាមកំហឹងនិងរំលោភលើសិទ្ធិរស់នៅ របស់ពួកគាត់ តួយ៉ាងដូចជាលោក ឆេង ចេង បញ្ជាអោយរថយន្តដឹកដីរបស់គាត់ចាក់ដីរួច បញ្ជាអោយ អាប៊ុល រុញដីលប់បំបាត់ផែទូកគាត់យ៉ាងសាហាវព្រៃផ្សៃដូចប្រទេសគ្មានច្បាប់ទំលាប់ អញ្ជឹង ទង្វើបែបអគតិបែបនេះ នាងខ្ញុំដែលជាប្រជាពលរដ្ឋរងគ្រោះ សូមអំពាវនាវដល់ស្ថាប័នពាក់ ព័ន្ធទាំងអស់ ពិសេសសម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន មេត្តាជួយដល់នាងខ្ញុំដែលបុគ្គល ឆេង ចេង កំពុងប្រើប្រាស់រូបភាពកំទេចបំផ្លាញនូវទ្រព្យសម្បត្តិនាងខ្ញុំនេះផង ៕

 

3-30-2015 9-35-08 PM

3-30-2015 9-36-58 PM

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!