ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ស្រ្តីជនជាតិចិន៤នាក់ ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុឃាត់ ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្ត ខេត្តព្រះសីហនុ

ស្រ្តីជនជាតិចិន៤នាក់ ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុឃាត់ ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្ត ខេត្តព្រះសីហនុ

 

 

ខេត្តព្រះសីហនុ៖ កម្លាំងមន្ទីរពត៌ និងសន្តិសុខ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការ​ជា​មួយ​លោក រស់ សារាំ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ បានចុះទៅឆែកឆេរ និងធ្វើ​ការឃាត់​ខ្លួន​ស្រីជនជនជាតិចិនចំនួន០៤នាក់ នៅម៉ោង២០ និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ​២០១៥នៅសណ្ឋាគារហ្វាយបិក ដែលមានទីតាំងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្ត​ព្រះសីហនុ ដែលបានចូលមកស្នាក់នៅបន្ទប់លេខ ២០១ និង ២០៤ជាន់ទី២ ពីបទចរាចរលុយដុល្លារក្លែងក្លាយ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុកាលពី រសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥  ។

លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឪ្យដឹងថា  ស្រី្តជនជាតិចិនទាំង ០៤នាក់ ដែលកម្លាំងជំនាញធ្វើការឃាត់ខ្លួន ពីករណីធ្វវើចរាចរលុយដុល្លាក្លែងក្លាយនៅក្នុងក្រុងព្រះសីហនុ ដែលមានលុយដុល្លាប្រភេទក្រដាសប្រាក់ ១០០ដុល្លារ ០១សន្លឹកក្លែងក្លាយ ប្រភេទក្រដាសប្រាក់  ៥ដុល្លាក្លែង​ក្លាយចំនួន ៨៦សន្លឹក ស្មើនឹង ៤៣០ដុល្លា ក្រដាសប្រាក់ប្រភេទ ១ដុល្លាក្លែងក្លាយ ៦៩សន្លឹក ។ ដោយឡែកក្រដាសប្រាក់ដុល្លាប្រភេទ ១០ដុល្លា ២សន្លឹកសុទ្ធ ក្រដាសប្រាក់ ២០ដុល្លា ៣សន្លឹកសុទ្ធ និងក្រដាសប្រាក់ ១០០ដុល្លា ៣សន្លឹកសុទ្ធ ។

ជនសង្ស័យទី១ មានឈ្មោះ HE ZAOYUN ភេទស្រី  ជនជាតិចិន ឆ្នាំកំណើត ៣០-០៥-១៩៦៨ ទី២ ឈ្មោះ WANG HUANភេទស្រី ជនជាតិចិន  ឆ្នាំកំណើត ១០-០៥-១៩៦៥ ទី៣ ឈ្មោះ WEI HONGភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩-០២១៩៦៨ និងទី៤ ឈ្មោះ ZHOANG YAMING  ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៥-១១-១៩៦៩ ។

ចំពោះការសន្និដ្ឋានថា ស្រ្តីជនជាតិចិនទាំង០៤នាក់ បានធ្វើចរាចរក្រដាសប្រាក់ដុល្លាក្លែង​ក្លាយ​នាពេល​នេះ ដោយសារយើងមានមន្រ្តីធនាគារចូលរួមត្រួតពិនិត្យ ដោយយកម៉ាស៊ីនយកមកឆែក ក៌ប៉ុន្តែម៉ាស៊ីនបែជាមិនឆ្លើយតប ទើបសន្និដ្ឋានជំហានដំបូងថា ជាប្រភេទក្រដាសប្រាក់ដុល្លាក្លែងក្លាយ ។

ដោយបច្ចុប្បន្នស្ត្រីជនជាតិស្រ្តីទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ដោយមានការសហការល្អជាមួយប្រជាពលរដ្ឋ និងអង្គភាព ស្ថាប័នក្នុងខេត្តព្រះសីហនុ ធ្វើឪ្យកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវ​ជ្រាវ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អ ។ ហើយលទ្ធផលទាំងអស់នេះដោយ​សារមានការចង្អុលបង្ហាញ ពីគណបញ្ជាការឯកភាពខេត្តព្រះសីហនុ គ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិន័យរបស់អង្គភាព ឈានទៅធ្វើការបង្ក្រាបបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ៕

Untitled-2

20150331_171445_01-04-2015IMG-20150401-WA0023

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!