ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកស័ក្តិ៥ ខាត់ សារ៉ាត់ ឲ្យប៉ូលីសអន្តោប្រវេសន៍ច្រកបាវិត អនុវត្តន៍គោលការណ៍ចាស់ ដើរតាមរូបមន្តពុករលួយ របស់លោក អ៊ឹង សុងយូ

លោកស័ក្តិ៥ ខាត់ សារ៉ាត់ ឲ្យប៉ូលីសអន្តោប្រវេសន៍ច្រកបាវិត អនុវត្តន៍គោលការណ៍ចាស់ ដើរតាមរូបមន្តពុករលួយ របស់លោក អ៊ឹង សុងយូ

ខេត្តស្វាយរៀង ៖ ទី​បំ​ផុត​​​លោក​​​ស័ក្តិ​​​៥ អ៊ឹង សុង​​​យូ ដែល​​​បាន​​​កាន់​​តំ​​ណែង ជា​​​នាយ​​ប៉ុស្តិ៍​​​ច្រក​​ទ្វារ​​ព្រំ​​ដែន​​​បា​​វិត ខេត្ត​​ស្វាយ​​រៀង ត្រូវ​​បាន​​​ដក​​​ប​​ញ្ឈរ​​ជើង នៅ​​ក្រ​សួង​​ម​​ហា​​ផ្ទៃ រង់​​ចាំ​​​ទទួល​​​តំ​​ណែង​​​ខ្លាញ់​​​ថ្មី​​​មួយ ស្រប​​ទៅ​​តាម​​ម​ហិច្ឆ​តា​​របស់​គាត់ហើយ​លោក​ស័ក្តិ​៥ ខាត់ សារ៉ាត់ ជា​អតីត​នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកព្រំដែន អន្តរជាតិ​ក្អម​សំណ នៃ​ស្រុក​លើកដែក ខេត្តកណ្តាល ត្រូវបានតែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​បាវិត ជំនួស​លោក អ៊ឹង សុង​យូ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅនេះ ក៏​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​បណ្តាញ​ពុករលួយ ផ្គើន​ទៅនឹង​ការកែទម្រង់​ស៊ីជម្រៅ​។​
​សេចក្តីរាយការណ៍ ពី​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ច្រក​អន្តរជាតិ​បាវិត គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ក្រុម​ឈ្មួញ​ធំៗ បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង ដូចជា​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែល​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ក្លែងបន្លំ ជា​ទំនិញ​វិនិយោគ ដែល​បន្ទុក​ពន្ធអាក​ជា​របស់​រដ្ឋ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ការដឹកជញ្ជូន​ទំនិញគេចពន្ធ បង្កប់​ជាមួយ​រថយន្ត​ក្រុង នៅតែ​កើតមាន​ជា​ហូរហែ តាម​ច្រក​អន្តរជាតិ​បាវិត ដែល​ក្នុង​មួយថ្ងៃៗ ទំហំ​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ បង្កប់​តាម​រថយន្តក្រុង​មិនតិចជាង ២០​តោន​នោះទេ បើ​គិត​ជា​ប្រាក់​ពន្ធ​វិញ មួយថ្ងៃៗ​ខាតបង់​ចំណូល​ថវិកាជាតិ ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ អាមេរិក​ឯណោះ​។​
​តាម​គោលការណ៍​ចាស់​លោក ខាត់ សារ៉ាត់ បាន​បន្ត​បិទ​ភ្នែក ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន បន្ត​ចេញ​ប័ណ្ណ ឬ​រក្សាទុក​ប័ណ្ណ​វី​អាយ​ភី ឲ្យ​ជនជាតិ​យួន ដែល​ធ្វើការ​តាម​កាស៊ីណូ ជាប់​ព្រំដែន​បាវិត ប្រើប្រាស់​ចេញចូល ឆ្លងកាត់​ព្រំដែន​ថ្មើ​ណា​ក៏បាន ហើយ​ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ប្រើប្រាស់ ក្នុងការ​ឆ្លងដែន​មក​បម្រើការ នៅ​កាស៊ីណូ​លើក​ទឹកដី​ខ្មែរ ដែលមាន​សុពលភាព​រយៈពេល ៦​ខែ ឬ ១​ឆ្នាំ ហាក់ដូចជា​ផ្ទុយ​ពី​គោលការណ៍ របស់​ក្រសួងមហាផ្ទៃ​។ គេ​ដឹងថា ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ឆ្លងកាត់​ព្រំដែន​ដោយ​សេរី និង​មាន​លក្ខណៈពិសេស ប្រមូលបាន​លុយ​ច្រើនសន្ធឹក​សន្ធាប់ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ដែល​រហូតមក​ដល់ពេលនេះ លោក ខាត់ សារ៉ាត់ មិនមាន​ឆន្ទៈ​លុបបំបាត់​នោះទេ គឺ​បន្ត​ឲ្យ​មន្ត្រីក្រោមឱវាទ​អនុវត្តន៍ តាម​គោលការណ៍​ចាស់ ក្នុងការ​ប្រមូល​លុយ​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ខ្វល់ខ្វាយ​ពី​ចំណាត់ការ របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ នោះទេ​។
​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ធ្វើដំណើរ ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​ការចាំបាច់ ត្រូវ​ឆ្លងដែន​ទៅកាន់​ស្រុក​យួន ដោយសារ​មាន​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់ ឬ​ជូន​បងប្អូន​ទៅ​ព្យាបាល​ជំងឺ ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍​របស់​លោក ខាត់ សារ៉ាត់ ចំនួន ២០​ដុល្លារ​អាមេរិក ហើយ​មានការ​កោសរូស ឲ្យ​បង់លុយ​តាមរយៈ​អ្នក​គួ​ក​ជេ មួយចំនួនទៀត ទើប​អាច​ឆ្លងដែន ចេញទៅ​ស្រុក​យួន បើ​មិន​ដូច្នេះ​ទេ​នឹង​ជួប​ឧបសគ្គ ខាតបង់​ពេលវេលា​។ នៅពេល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់ប្រាក់​ចំនួន ២០​ដុល្លារ ផ្សេងទៀត ហើយ​បើ​សរុប​ថ្លៃបង់​សេវា នៅ​ច្រក​អន្តរជាតិ​បាវិត សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​ចំណាយលុយ​ក្នុង​ម្នាក់ យ៉ាងតិច ៥០​ដុល្លារ​អាមេរិក ទាំង​ទៅ​ទាំង​មក​។​
​លើស​នេះ​ទៅទៀត នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​បាវិត បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន បង់លុយ​ថ្លៃ​បា​រ៉ា​ស់ ក្នុង​កម្រិត​ខ្ពស់ មិនអាច​ប្រកែក​តវ៉ា ឬ​សុំ​ចុះថ្លៃ​បានទេ ព្រោះ​សិទ្ធិអំណាច គ្រប់គ្រង​ច្រកព្រំដែន​អន្តរជាតិ​បាវិត ស្ថិតនៅក្រោម​កណ្តាប់ដៃ នគរបាល​អន្តោប្រវេសន៍ ប្រសិនបើ​មន្ត្រី​ទាំងនោះ មាន​អារម្មណ៍ល្អ ឬ​ម្ចាស់​រថយន្ត​បង់លុយ​គ្រប់​ចំនួន អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​រ៉ា​ស់​ព្រំដែន យ៉ាង​ងាយស្រួល​បំផុត ប៉ុន្តែ​ក្នុងករណី​ដែល​មិនបាន​បង់លុយ ទៅតាម​ការតម្រូវ ច្បាស់​ជា​ជួប​ឧបសគ្គ ត្រូវ​នគរបាល​អន្តោប្រវេសន៍ របស់លោក ខាត់ សារ៉ាត់ កោសរូស​បង្ខំ​ឲ្យ​បង់លុយ តាមរយៈ​ការរំខាន​ផ្សេងៗ ទៅតាម​ជំនាញ​របស់​ពួកគេ​៕

214

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!