ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​លោក ជា ប៊ុនធឿន បង្កើតឱ្យមាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​

​លោក ជា ប៊ុនធឿន បង្កើតឱ្យមាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​

រាជធានី​ភ្នំពេញ ៖ មាន​សកម្មភាព​មិន​ប្រក្រតី នៅក្នុង​មន្ទីរ​សាធារណការ​រាជ ធានី​ភ្នំពេញ ដែល​ជា​ក្លិន​មិនល្អ  ចេញពី​ការិយាល័យ​ចុះបញ្ជី​គ្រប់ គ្រង​ទោច​ក្រយា​យន្ត​(​ម៉ូតូ​) ដែល​បាន​បង្កើត​បក្ខពួក​និង​បង្កើត ឱ្យមាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​លេច​ចេញ​ពី​មាត់​អ្នក​ទៅ ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅ​ទីនោះ ។​

​ប្រភព​អ្នកធ្វើ​ស្លាក​លេខ​ទោចក្រយានយន្ត​បាន​បង្ហើប​ឱ្យ ដឹងថា​នៅ​មន្ទីរ​សាធារណៈការ រាជធានី​ភ្នំពេញ​មាន​សកម្មភាព អ្នក​រត់​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ យក​តម្លៃ​លើសពី​ការកំណត់ របស់​ក្រសួង​ហិរញ្ញវត្ថុ​ដែល តម្រូវ​ឱ្យ​យក សេវា​ត្រឹម ១​ម៉ឺន រៀល ។ ក៏​ប៉ុន្តែ​ការ​យក​សេវា  សម្រាប់​ស្លាក​លេខ​ធម្មតា​រួម ទាំង​ការ​បំពេញបែបបទ​ផង​នោះ  ត្រូវ​ចំណាយ​ប្រាក់​ពី ១៥​ម៉ឺន  រៀល​ឡើងទៅ​។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យ ដឹង​ទៀត​ថា អ្នកណា​ក៏​ដឹង​ដែរ ថា លោក ជា ប៊ុនធឿន ជា ប្រធាន​អង្គភាព​មួយ​នេះ ចេះ  បង្កើត​ឱ្យ​មាន​ក្រុម​អ្នក​រត់ការ ដែល​ជា​មនុស្ស​ក្រៅពី​បុគ្គលិក របស់​មន្ទី​រស​ធា​រណការ​រាជធានី ភ្នំពេញ ។ ជាទូទៅ​អ្នក​ដែល ទៅ​ធ្វើ​ស្លាក​លេខ​ម៉ូតូ តែងតែ  ចង់​បាន​លេខ​ល្អ​ឬ​លេខ​ទៅតាម បំណង​របស់​ខ្លួន ដែល​ហៅថា  ការជ្រើសរើស​លេខ គឺ​តម្រូវ​ឱ្យ   បង់ប្រាក់​បន្ថែម​ដូចជា​ប្រភេទ លេខ​គូរ គឺ ៥០​ដុល្លារ​អាមេរិក​,  លេខ​រៀង​ពី ៥០​ដុល្លារ​ឡើង ជា ពិសេស លេខ​ការ៉េ​អាច​ចាប់​ពី  ១០០​ដុល្លារ​អាមេរិក​ឡើងទៅ ផងដែរ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យ  ដឹង​ទៀត​ថា ប្រការ​ដែល​លោក  ជា ប៊ុនធឿន អាច​បង្កើត​ប្រភព  ចំណូល​តាម​ការប្រព្រឹត្ត​អំពើ ពុករលួយ​ជា​ប្រព័ន្ធ​នេះ​បាន យ៉ាង​ងាយ​បែប​នេះ​បាន​នោះ ក៏  ដោយសារតែ​លោក​បាន​រៀបចំ ឱ្យឈ្មោះ ជា វណ្ណា​រិទ្ធ ជា​កូន បង្កើត​ឱ្យ​ធ្វើជា​បេឡា​ជា​កន្លែង ទទួល​ប្រាក់​ជា​សេវា​ការបង់ថ្លៃ ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅ​មន្ទីរ​សា ធា​រណការ រាជធានី​ភ្នំពេញ ។

​ចំណាត់ការ​របស់​លោក ជា  ប៊ុនធឿន ដែល​យក​កូនបង្កើត ឈ្មោះ ជា វណ្ណា​រិទ្ធ ធ្វើការ​នៅ កន្លែង​ទទួល​ប្រាក់​សេវា​ថ្លៃ​ធ្វើ ស្លាក​លេខ​ម៉ូតូ​បាន​បង្ហា​ឱ្យឃើញ ពី​ការរៀបចំ​ឱ្យមាន​សកម្មភាព ពុករលួយ​ជា​ប្រព័ន្ធ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យ ដឹង​ទៀត​ថា​អំពើពុករលួយ​មួយ  ផ្នែក​ទៀត​របស់​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន រាជធានី  ភ្នំពេញ អង្គភាព​ធ្វើ​ស្លាក​លេខ  ម៉ូតូ​នោះ​គឺ​អាច​ធ្វើ​ស្លាក​លេខ ភ្នំពេញ​បាន​ភ្លាមៗ​ផងដែរ ។

​ចំពោះ​អ្នក​មាន​អត្តសញ្ញាណ  ប័ណ្ណ​ខេត្ត​-​ក្រុង​នានា គឺ​លោក  ជា វណ្ណា​រិទ្ធ តម្រូវឱ្យ​បង់​ថ្លៃ ចំនួន ៥០​ដុល្លារ​អាមេរិក គឺ លោក​អាច​ចេញ​ប័ណ្ណ​សម្គាល់ ម៉ូតូ​និង​ស្លាក​លេខ​ឱ្យបាន​ភ្លាមៗ តែម្តង ។ ប្រសិនបើ​មាន​បំណង ចង់​ជ្រើសរើស​លេខ​ទៀត​នោះ  គឺ​ត្រូវ​បង់ថ្លៃ​បន្ថែមទៀត តាម  ប្រភេទ​លេខ​ដែល​បាន​កំណត់ ដោយ​លោក ជា វណ្ណា​រិទ្ធ ជា អ្នក​កំណត់​នោះ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យ ដឹង​ទៀត​ថា នៅពេលដែល លោក ជា ប៊ុនធឿន មើល ឃើញ​សញ្ញា​សម្គាល់​នៅលើ  បែបបទ​ជា​របស់​លោក ជា វណ្ណា​រិទ្ធ ជា​កូន និង​ជា​មេ​ឃ្លាំង លុយ​ហើយ​នោះ គឺ​លោក ជា  ប៊ុនធឿន គឺ​ស៊ីញ៉េ​ភ្លាមៗ​ផង  ដែរ ។ នេះ​បង្ហាញ​ឱ្យឃើញ​ពី  របៀប​ឃុបឃិត​គ្នា​ឱ្យ​មាន​អំពើ ពុករលួយ​ក្នុង​ស្ថាប័ន​មួយ​នេះ​ ៕

sam_piseth_01

លោក សាំ ពិសិដ្ឋ ប្រធាន​​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!