ខេត្តមណ្ឌលគីរី ៖ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី មួយរយៈចុង ក្រោយនេះក្រុមហ៊ុនកសិកម្ម ខ្មែរអង្គរ ដែលមានឈ្មួញឈើ ពៅសក់បះ ជាអ្នកកាន់ការងារ បានចេញមុខប្រមូលទិញឈើ ប្រណីតល្មើសច្បាប់លក្ខណៈ ទ្រង់ទ្រាយធំចេញពីតំបន់អភិរក្សការពារភ្នំព្រេចដោយគ្រាន់ តែជ្រកក្រោមលិខិតអនុញ្ញាត ដឹកជញ្ជូនឈើស្របច្បាប់ចំនួន ៥០០ម៉ែត្រគូបនោះ។
ប្រភពបានរាយការណ៍មកថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ របស់ឧកញ៉ា លឹម ប៊ុណ្ណា មានដី ព្រៃសម្បទាននៅជិតតំបន់នោះ ហើយថ្មីៗនេះផងដែរ ក្រុមហ៊ុន កសិកម្មខ្មែរអង្គរមានប៉េសេដឹក ជញ្ជូនឈើពីព្រៃសម្បទានចំនួន ៥០០ម៉ែត្រគូប ទើបដៃជើង របស់ឧកញ៉ា លឹម ប៊ុណ្ណា ពិសេស ឈ្មួញឈ្មោះ ពៅ សក់បះ បាន ប្រមូលទិញឈើល្មើសច្បាប់ ដែលកាប់បំផ្លាញចេញពីតំបន់ អភិរក្សការពារយ៉ាងចំហដឹក ជញ្ជូនធ្វើអាជីវកម្មចេញពីតំបន់ នោះឆ្ពោះមកកាន់ខេត្តត្បូងឃ្មុំ។
រថយន្តយីឌុបដែលផ្ទុកឈើ ពេញប្រៀបរបស់ឈ្មួញ ពៅ សក់បះ ដៃជើងឧកញ៉ា លឹម ប៊ុណ្ណាចំនួន ១គ្រឿង កំពុងខូច នៅចំណុចភូមិក្បាលត្រាច ឃុំ ស្រែចារ ស្រុកស្នួល ប៉ុន្តែតាំង ពីព្រឹករហូតដល់រសៀលថ្ងៃ ដដែលនេះមិនទាន់ឃើញមាន វត្តមានសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើចុះទៅពិនិត្យលិខិតស្នាម នោះឡើយ ខណៈជាទម្លាប់ របស់ពៅសក់បាស់តែងមាន ករណីរត់ការផ្លូវដើម្បីជំនួញ ឈើបន្លំបង្កប់ល្មើសច្បាប់នោះ ។
រថយន្តដឹកឈើប្រភេទយី ឌុបជាង១០គ្រឿង ត្រូវបានដឹក ចេញពីតំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រេច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុក ស្នួល ខេត្ត ក្រចេះ បន្តទៅស្រុក ត្បូងឃ្មុំយ៉ាងរលូន បើទោះជា ឈើទាំងនេះ ប្រមូលទិញបាន មកពីការកាប់បំផ្លាញនៅក្នុង តំបន់អភិរក្សការពារក៏ដោយ។
ប្រជាពលរដ្ឋបានរិះគន់ថា ថ្នាក់លើមន្ត្រីជំនាញគ្មានទទួល ខុសត្រូវបន្តិចណាសោះ ចំពោះ វិធានការបង្ក្រាបទប់ស្កាត់ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ គ្រង និងមានភារកិច្ចតួនាទីអភិ រក្សការពារនោះ ? ប៉ុន្តែចំពោះ ប្រជាពលរដ្ឋ និងឈ្មួញតូចតាច ងាយនឹងប្រឈមការចាប់ឬបង្ខំ ឱ្យ បង់លុយជាដើម ។
សកម្មភាពប្រមូលទិញឈើ ល្មើសច្បាប់ចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេចរបស់ ឈ្មួញពៅសក់បះដៃជើងឧកញ៉ា លឹម ប៊ុណ្ណា មិនត្រឹមតែគឃ្លើន ចំពោះផ្លូវច្បាប់ប៉ុណ្ណោះទេ ឈ្មួញរូបនេះ បានដឹកជញ្ជូនផ្ទុក លើសទម្ងន់បំផ្លាញផ្លូវជាតិយ៉ាង ធ្ងន់ធ្ងរហើយសមត្ថកិច្ចពាក់ព័ន្ធ ម្នាក់ៗ មិនបានបើកភ្នែកមើល ពីបទល្មើសទាំងនេះឡើយ ។
ស្របពេលជំនាញបរិស្ថាន ដែលគ្រប់គ្រងដោយលោក សំរ៉ង់ ឌីវិចិត្រ នាយផ្នែកដែន ជម្រកសត្វព្រៃភ្នំព្រេច មាន ភាពធូរលង់និងជាប់ពាក់ព័ន្ធក្នុង ប្រយោជន៍អំពើឃុបឃិតគ្នាជា មួយឈ្មួញសកម្មភាពក្នុងការ កាប់បំផ្លាញដឹកជញ្ជូនឈើចេញ ពីតំបន់ដែនជម្រកសត្វព្រៃភ្នំ ព្រេចកាន់តែមានភាពផុលផុស ខ្លាំងឡើងៗ ។
លោក សំរ៉ង ឌីវិចិត្រ នាយ ដែនជម្រកសត្វភ្នំព្រេច កំពុង មានចេតនាបំផ្លាញព្រៃក្នុង តំបន់អភិរក្សការពារនៃដែន សមត្ថកិច្ចខ្លួនគ្រប់គ្រង បន្ទាប់ ពីមានប្រយោជន៍ពីក្រុមឈ្មួញ បន្តក់ ។
ពាក់ព័ន្ធករណីនេះ នគរសន្តិភាពមិនអាចទាក់ទងបានទេ ពី នាយផ្នែក សំរ៉ង់ ឌីវិចិត្រ នា រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។
ដោយឡែក ឈ្មួញឈើ ពៅ សក់បះ ដែលមានជំនាញរកស៊ី ដឹកជញ្ជូនឈើល្មើសច្បាប់អាង ខ្នងលោកឧកញ៉ា លឹម ប៊ុណ្ណា នគរសន្តិភាពក៏មិនអាចទាក់ទង បានដែរដោយទូរស័ព្ទចូលគ្មាន អ្នកទទួល ៕