ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)ចាក់ដីរំលោភយកឆ្នេរសមុទ្រអះអាងថា មានច្បាប់ពីររាជរដ្ឋាភិបាល

ក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)ចាក់ដីរំលោភយកឆ្នេរសមុទ្រអះអាងថា មានច្បាប់ពីររាជរដ្ឋាភិបាល

 

ខេត្តព្រះសីហនុៈក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)ដែលជាក្រុមហ៊ុនមានគំរោងសាងសង់សណ្ឋាគារលំដាប់ខ្នាតអន្តរជាតិ(ផ្កាយប្រាំ)នៅតំបន់ពយកំពេញស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុនោះបានដឹកដីរាប់ស៊ិបឡានចាក់លុបឆ្នេរខ្សាច់ដែលជាដីចំ
ណីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋទាំងរំលោភបំពានក្នុងគោលបំណងវាទីយកដីចំណីឆ្នេរចំណុចនោះធ្វើជាកម្មសិទ្ធិរបស់ខ្លូនជាហេតុបង្ករឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណ្ណ័ភាពនិងបរិស្ថានឆ្នេរដែលរាជរដ្ឋាភិបាលកំពុង យកចិត្តទុកដាក់​ជំរុញអោយអាជ្ញាធរខេត្ត​ការពារ​ និង អភិរក្ស​។​ប៉ុន្តែជុំវិញ​បញ្ហា​នេះត្រូវបានតំណាងក្រុមហ៊ុនធ្វើការអះអាងថាការចាក់ដីនេះខាងក្រុមហ៊ុនមានច្បាប់អនុញាត្តិត្រឹមត្រូវពីររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធ្វើជាសូនច្បារនិងអាងហែលទឹកទៅវិញ ។

.លោកអ៊ីធារិននាយករងការរិយាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ថាការចាក់ដីលុបឆ្នេរសមុទ្ររបស់ក្រុមហ៊ុនខាងលើនេះវាជារឿងមិនត្រឹមត្រូវទេពីព្រោះចំណុចដែលកំពង់ចាក់ដីនេះវាជាដីចំណីឆ្នេរសមុទ្រនៅចំពោះមុខអាជ្ញាធរខេត្តព្រះសីហនុបានដាក់បទបញ្ជារឲ្យក្រុមការងាររបស់លោកនៅរសៀលថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥ចុះមកពិនិត្យជាក់ស្តែងដើម្បីធ្វើការហាមឃាត់ជាបណ្តោះអាសន្នដោយមិនអនុញាត្តិឲ្យធ្វើសកម្មភាពចាក់លុបឆ្នេរសមុទ្របន្តទៀតនោះទេ។

.ជាមួយគ្នានេះក្រុមមន្រ្តីរបស់សាលាខេត្តដែលចុះមកពិនិត្យបាននិយាយបញ្ជាក់យ៉ាងច្បាស់ថាជុំវិញបញ្ហារខាងលើនេះភាគីក្រុមហ៊ុនអាចដំណើរការចាក់ដីវិញបានលុះត្រាតែអាជ្ញាធរខេត្តពិនិត្យឃើញថាមានច្បាប់អនុញាត្តិត្រឹមត្រូវដូចការអះអាងរបស់ភាគីក្រុមហ៊ុនប៉ុន្តែរបើក្រុមហ៊ុនមិនមានច្បាប់ទេនោះដីដែលដឹកចាក់លុបសមុទ្រទាំងប៉ុន្មានត្រូវតែកាយចេញវិញឲ្យអស់ហើយរក្សានៅស្ថានភាពដើមរបស់ឆ្នេរវិញ។

.លោកប្រាក់កេតមន្រ្តីភូមិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងផងដែរថាដីចំណុចនេះក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)មានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ប៉ុន្តែរប្លង់នោះមិនមានវិសាលភាពទៅធ្វើការគ្រប់គ្រងដល់ឆ្នេរសមុទ្រនោះឡើយពីព្រោះព្រំប្រទល់នៃប្លង់កម្មសិទ្ធិដែលក្រុមហ៊ុនមានខាងលើនោះគឺស្ថិតនៅផ្នែកខាងលើនៃឆ្នេរគំលាតយ៉ាងតិចប្រវែងពី២៥ទៅ ៣០ម៉ែត្រដែរដូចនេះភាគីក្រុមហ៊ុនគូរតែធ្វើអ្វីៗនៅលើតែដីដែលជាកម្មសិទ្ធិរបស់ខ្លូនទៅវាមិនមានបញ្ហារនោះទេ។

ទាក់ទិនជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាស្រ័យផលពីភ្ញៀវ​ទេសចរណ៏ មកកំសាន្តនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ បានរិះគន់ដល់សាម៉ីមន្ទីរ ពាក់ព័ន្ឋនឹង​សំណូម​ពរ​ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទៅលើក្រុមហ៊ុនខាងលើនេះ ដែលចាក់ដី​រំលោភចូលក្នុងដែនឆ្នេរសមុទ្រ ៕

20150331_162313

20150331_160522

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!