ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២

ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយ នាយរង ជាក្រុមកីឡាករ សរុបជាង១០០នាក់ ស្មើនឹង៦ក្រុម បែងចែកជា២ពូល គឺពូល A និងពូលB។

 

ក្នុងឱកាសនោះ លោកវរសេនីយឯក សៀ ទីន បានថ្លែងនូវមតិសំណេះសំណាល លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ឱ្យខិតខំប្រឹងប្រែង និងមានសាមគ្គីជាក្រុមដើម្បីទទួលបាននូវជោគជ័យ។ លោកថ្លែងឲ្យដឹងទៀតថា ការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ មានគោលបំណង៣ធំៗក្នុងនោះគឺ ៖

១, បង្កើនសាមគ្គីភាព មិត្តភាព ។

២, ផ្លាស់ប្តូរបរិយាកាសការងារ និងបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងអង្គភាព។

៣,ពង្រឹងកាយសម្បទា បំផុសស្មារតី ស្រឡាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព និងលើកស្ទួយគាំទ្រ វិស័យកីឡា ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស។ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកបានចូលរួមឧបត្ថម្ភមានដូចជា ៖

១, ក្រុមហ៊ុន CKSB EXPORT CO.,LTD ដែលបានឧបត្ថម្ភថវិកាចំនួន ១១២៥ដុល្លារ

២, ក្រុមហ៊ុន LPS Cambodia CO., LTD ដែលបានឧបត្ថម្ភឈុតកីឡាសម្រាប់កីឡាបាល់ទះ និងបាល់ទាត់ចំនួន១១០ឈុត។

៣, ក្លឹបបាល់ទាត់ Friendly Sport Club ដែលបានឧបត្ថម្ភទីតាំងប្រកួត និងអាជ្ញាកណ្តាលសម្រាប់កម្មវិធី។

ក្រោយចប់ការប្រកួត លោកវរសេនីយ៍ឯក សៀ ទីន បានប្រគល់ពានរង្វាន់ជូនដល់ក្រុមដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រទាំង៣ក្រុម ដោយចំណាត់លេខ១ ទទួលបានពានមាស១ និងទឹកប្រាក់ចំនួន២លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លានរៀល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាស សប្បាយរីករាយបំផុត៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!