ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ ៩១១ បានបណ្ដែតបណ្ដោយឱ្យមន្ត្រីខិលខូចក្រោមឱវាទ រួមគំនិតគិត ឃុបឃិតគ្នាជាមួយពួកឈ្មួញ នាំពលករ និងទំនិញរត់ពន្ធឆ្លងដែន តាមផ្លូវ នៃខ្សែរបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យ

លោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ ៩១១ បានបណ្ដែតបណ្ដោយឱ្យមន្ត្រីខិលខូចក្រោមឱវាទ រួមគំនិតគិត ឃុបឃិតគ្នាជាមួយពួកឈ្មួញ នាំពលករ និងទំនិញរត់ពន្ធឆ្លងដែន តាមផ្លូវ នៃខ្សែរបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យ

ខេត្តបន្ទាយមានជ័យ ÷ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅថ្មីៗនេះ ពពួកឈ្មួញនាំចូលទំនិញគេចពន្ធដូចជា ម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ និងអីវ៉ាន់ចាប់ហួយ ដែលគ្រប់គ្រងដោយវរ:នគរការពារព្រំដែនគោកលេខ ៩១១ យ៉ាងរលូន។

ប្រភពពីមេឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងព្រៃគប់ មួយភាគធំ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ: នគរបាលការពារព្រំដែនគោកលេខ៩១១នេះតែម្ដង។

ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែន ចេញចូលតាមច្រករបៀង-ព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ហើយលោក សូ ចាន់ណារី មានខ្នងបង្អែករឹងមាំទើបបុគ្គលរូបនេះ ហ៊ានបើកភ្លើងខៀវ ឱ្យមន្ត្រីក្រោមឱវាទ ធ្វើសកម្មភាពអ្វីៗគ្រប់បែបយ៉ាងទៅតាមអំពើចិត្តបែបនេះ ។

យោងតាមការបង្ហើបពីមន្រ្តីអាជ្ញាធរអត់លិត និងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងតាមព្រំដែនខ្មែរ-សៀម ក្នុងក្រុងប៉ោយប៉ែត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ:កាពារព្រំដែនលេខ៩១១ មានឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។

ទន្ទឹមនឹងនេះនៅច្រករបៀងទាំងនេះមានពលករចំណាកស្រុក ឆ្លងដែនចេញចូលទឹកដីសៀម យ៉ាងអនាធិបតេយ្យផងដែរ ព្រោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៩១១មិនបានយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ជាតិនោះទេ គិតតែពីរឿង ផលប្រយោជន៍ខ្លួន និងបក្សពួកតែប៉ុណ្ណោះ ។

អាស្រ័យហេតុនេះ សូមលោក​ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក​​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនគួរមើលរំលង និងបណ្ដែតបណ្ដោយ ឧ្យកើត មាន នូវសកម្មភាពប្រព្រឹត្តិបទល្មើស គ្រប់ប្រភេទ លួចរត់ពន្ធឆ្លងដែនតទៅទៀតនោះទេ ព្រោះបច្ចុប្បន្ននេះ សកម្មភាពបទល្មើស លួចរត់ពន្ធឆ្លងដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក ។

តាមការលើកឡើងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សូ​ ចាន់ណារី ទេនោះគឺគ្មានមេឈ្មួញណា អាចនាំចូលទំនិញគេចពន្ធច្រើនប្រភេទ និងម៉ូតូគេចពន្ធពីប្រទេសសៀម ចូលតាមច្រករបៀងព្រៃគប់ និងច្រករបៀងផ្សេងៗទៀតបានឡើយ។

ដូច្នេះហើយទើបមានការជំរុញឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យឡើងវិញជាបន្ទាន់ផងទាន ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ម៉ូតូគេចពន្ធ តាមច្រករបៀងនានាក្នុងក្រុងប៉ោយប៉ែត សុទ្ធតែមានទំនាក់ទំនងជាមួយលោក សូ ចាន់ណារី ទើបមិនប្រឈមនឹងការបង្ក្រាប ។ នៅមានត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!