ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកស្រ៊ុន ស្រុង ជាមេប៉ុស្តិ៍ឃុំសូភី ស្រុកបាទី ខេត្តតាកែវ អាចចង់បានពានរង្វាន់មេដាយមាស ជាមេប៉ុស្តិ៍មានស្នាដៃឆ្នើមបំផុតខាងបើកបនល្បែងសុីសងខុសច្បាប់?

លោកស្រ៊ុន ស្រុង ជាមេប៉ុស្តិ៍ឃុំសូភី ស្រុកបាទី ខេត្តតាកែវ អាចចង់បានពានរង្វាន់មេដាយមាស ជាមេប៉ុស្តិ៍មានស្នាដៃឆ្នើមបំផុតខាងបើកបនល្បែងសុីសងខុសច្បាប់?

តាកែវ: សង្វៀនបញ្ជល់មាន់ បៀរ និងអាប៉ោង កំពុងរីកចម្រើនខ្លាំង នៅក្នុងឃុំសូភីស្រុកបាទី ខេត្តតាកែវ។មេប៉ុស្តិ៍ឃុំសូភីលោកស្រ៊ុន ស្រុង ទំនងចង់ក្លាយជាជនមានស្នារដៃឆ្នើមខាងបើកបនល្បែងខុសច្បាប់យកឃុំគាត់ជាមណ្ឌលប្រឡងប្រណាំងដណ្តើមយកពាមរង្វាន់ធ្វើជាមេប៉ុស្តិ៍មានស្នាដៃឆ្នើមក្នុងទឹកដីភូមិត្រពាំងឬស្សីនិងភូមិតាយសក្នុងឃុំសូភី ស្រុកបាទីខេត្តតាកែវជូនស្នងការខេត្តនិងលោកចៅហ្វាយតាកែប?។

ប្រភពពីពលរដ្ឋរស់នៅភូមិត្រពាំងឬស្សីនិងភូមិតាយស ក្នុងឃុំសូភីអោយដឹងថា៖ល្បែងស៊ីសងខុសច្បាប់ក្នុងភូមិគាត់រីកចម្រើនខ្លាំងណាស់។ ល្បែងខុសច្បាប់នោះបានក្លាយជាប្រពៃណីដែលសមត្ថកិច្ចរក្សាទុកសម្រាប់ចិញ្ចឹមឆ្នាំងទៅហើយ។រីឯអាជ្ញាធរមូលដ្ឋាននៃស្រុកបាទីដូបជាមេប៉ុស្តិ៍សូភីឈ្មោះស្រ៊ុន ស្រុងល្បីដេកយាមបនល្បែងតែមិនបង្ក្រាប ដូចជាអធិការរងស្រុកបាទីឈ្មោះឃុតឡុតល្បីថាញៀនល្បែងជល់មាន់ភ្លេចបាយ់ភ្លេចទឹកដែរទៅហើយ?។អ្វីដែលទាក់ទាញអារម្មណ៍គឺ ល្បីថាលោកអធិការរងស្រុកស្រុកម្នាក់បានអាប់ដែតខ្លួនពីប៉ូលីសបង្ក្រាបបនល្បែង ក្លាយទៅជាមេបនល្បែងជល់មាន់ បៀរ អាប៉ោង យ៉ាងពេញបន្ទុកទៅវិញផង។រឿងមេប៉ុស្តិ៍ឃុំសូភីលោកស្រ៊ុន ស្រុងល្បីបើកដៃអោយលេងល្បែងពេញឃុំសូភីស្រុកបាទីបែននេះ ខណៈលោកអធិការរងស្រុកបាទីឃុត ឡុត ល្បីញៀនល្បែងងប់ងល់ផងដែរ។

លោក ផាន់ សុវណ្ណារ៉ា ស្នងការខេត្តតាកែវ បិទភ្នែកឬមើលមិនឃើញឬបើកដៃឬបើកភ្លើងខៀវ អោយថ្នាក់ក្រោម?ឬកន្ទេលធំបន្លំដេកជាមួយអធិការរងនិងមន្ត្រីប៉ូលីសប៉ុស្តិ៍ដែរទើបវាយ៉ាងនឹង!។

ប្រជាពលរដ្ឋ ដែលចូលទៅលេងជល់មាន់និងបៀរអាប៉ោង សុីសងនៅភូមិតាយសនិងភូមិត្រពាំងឬស្សី ដែលចាញ់បោសគូថខោអោយដឹងថា៖លោកស្រ៊ុន ស្រុងមេប៉ុស្តិ៍សូភី បើកដៃល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ និងបៀរ អាប៉ោងដល់ទៅ២កន្លែងក្នុងទឹកដីប៉ុស្តិ៍គាត់គ្រប់
គ្រង ទើបឃើញក្រឡែតនឹងភ្នែកពុំដែលចុះមកបង្ក្រាប?ឬអាចទុកចិញ្ចឹមឆ្នាំង?តើ មានការបើកដៃពីអាជ្ញាធរស្រុកនិងអធិការដ្ឋាននគរបាលស្រុកបាទី ទុកអោយរកចញ្ចឹមគ្នីគ្នាដែរ?ទើបល្បែងជល់មាន់ លេងបៀរ អាប៉ោងអាលេងគគ្រឹកគគ្រេងតាមអំពើចិត្តអីចឹង?។

លោកសូ សុីនរស់នៅក្បែរផ្លូវចូលទៅភូមិតាយសនិយាយដែលហាក់ស្អប់ល្បែងសុីសងនិយាយថា៖គាត់ព្រួយនឹងមានអារម្មណ៍ព្រួយថា ការរសនៅសព្វថ្ងៃហាក់គ្មានសុវត្ថិភាពសោះ(បន្តិចប្តីប្រពន្ធទាស់គ្នាដោយសារប្តីចាញ់ល្បែងអស់ ,បន្តិចមកមានអ្នកភូមិបោកគ្នាយកម៉ូតូគេទៅលក់លេងល្បែងចាញ់អស់, បន្តិចមានចោរក្រវ៉ែលផ្ទះ និងមានដល់ចូលគាស់ផ្ទះអ្នកស្រុកកណ្តាលយប់ប៉ងប្លន់អ្នកភូមិ មិននេះចប់មិនចេះហើយ)និងពិសេសមានអារម្មណ៍ខ្លាចកើតមានអំពើឃាតកម្មប្លន់សម្លាប់ ហើយអាចប៉ះដល់គ្រួសារខ្ញុំ។ តាំងពីកើតល្បែងពេញភូមិមក ខ្ញុំឃើញពលរដ្ឋភូមិខ្ញុំពិសេសនៅក្នុងឃុំសូភី កាន់តែវេទនា ក្រទៅៗ ពួកគាត់ចេះតែត្អូញខ្វះនេះខ្វះនោះរាល់ថ្ងៃ គោលបំណងគឺចង់ខ្ចីលុយពីខ្ញុំទៅលេងល្បែង។ប៉ុន្តែរឿងពលរដ្ឋភ័យនិងកាន់តែល្ហេមល្ហាមនេះលោកមេប៉ុស្តិ៍ស្រ៊ុន ស្រុងនិងលោកមេឃុំសូភីហាក់មិនខ្វល់ឡើយ នាំគ្នាបង្កើតបនល្បែងពេញភូមិ ពិតជាអស្ចារ្យមែន? ។

លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវថ្មី មិនសូវអើពើនឹងរឿងមេប៉ុស្តិ៍បើកបនល្បែងសុីសង រឿងមន្ត្រីមេប៉ូលីសស្រុកលេងល្បែងស្រាប់ នោះ មិនទាន់អាចសុំអោយមានការចុះបង្ក្រាបបនល្បែងគគ្រឹកគគ្រេងនៅភូមិ ឃុំតាយស និងភូមិតមរពាំងឬស្សី ស្រុកបាទី ខេត្តតាកែវ បានទេដោយតេចូលគ្មានអ្នកលើកទូរសព្ទ័ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!