ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on

បើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាម លោក អុី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគួរពិនិត្យឡើងវិញ

ខេត្តបន្ទាយមានជ័យ : កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ភាពមិនប្រក្រតីសម្រាប់ប្រជាជនកម្ពុជា ១/ប្រជាពលរដ្ឋកម្ពុជាបោះត្រាចេញ -ចូល១ដងត្រូវបង់លុយ៥០បាត សម្រាប់ប្រជាជនថៃមិនមានការបង់លុយទេ ។ ២/ប្រជាជនកម្ពុជាបោះត្រាមួយដងបានសុពលភាព ៣ ថ្ងៃសម្រាប់ប្រជាជនថៃបោះត្រាមួយដងបានសុពលភាព ៧ថ្ងៃ។

ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីសៀមបាន២យប់ ៣ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ១សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ចំណែកប្រជាជនសៀមចូលមកកម្ពុជា ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ២យប់ ៣ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍។

ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។ ក្នុងនោះមានទាំងការតម្រូវឲ្យអាជីវករ និងពលរដ្ឋខ្មែរបង់សេវាបំពេញបែបបទតាមការនឹកឃើញ ហើយមានការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនសៀម ដែលឆ្លងដែនទៅវិញទៅមកតាមច្រកនេះទៀតផង។

ដូច្នេះហើយទើបមានការជំរុញឲ្យលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិនិត្យឡើងវិញខ្លះផង ជាពិសេសបញ្ហាសណ្តាប់ធ្នាប់នៅចំណុចរង្វង់មូល។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សម្រាប់ការចេញចូលឆ្លងកាត់ប៉ុស្តិ៍កណ្ដាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល មានការរឹតបន្តឹងមិនសមទំនងទាល់តែសោះ ដែលបញ្ហានេះលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរពិនិត្យឡើងវិញខ្លះផង។

អង្គភាពសារព័ត៌មានយើង មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតបានទេព្រោះលេខទូរស័ព្ទខលមិនចូល ក្រុមការងារអ្នកសារព័ត៌មានរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៍មាន។

ប្រជាពលរដ្ឋស្នើសុំឲ្យ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយពិនិត្យមើលឡើងវិញ មិនគួរបណ្ដោយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ហើយ ការបំពេញបែបបទឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋខ្មែរនិងពលរដ្ឋសៀមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែមានការអនុវត្តន៍ច្បាប់ស្មើភាពគ្នា ប្រកបដោយតម្លាភាព៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!