ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឯកឧត្ដម សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េ

ឯកឧត្ដម សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េ

នារសៀលថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយ LEE JAE SOON Founding partner of SEOPYEONG  នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

ទន្ទឹមនឹងនេះដែរ SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ ក្រសួងព័ត៌មាន ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមខ្លឹមសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងរៀបចំសិក្សាក្នុងការអនុវត្តលើគម្រោងសំខាន់ៗមួយចំនួន ហើយគណៈកម្មាធិការសម្របសសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន បានធ្វើការទំនាក់ទំនងជាមួយភាគីសាធារណរដ្ឋកូរ៉េ ពិគ្រោះយោបល់ជាមួយភាគីទៅវិញទៅមក និងអនុវត្តការងារជាច្រើន។

ជាលទ្ធផល SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានដឹកនាំប្រតិភូចំនួន ៨រូប មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពអនុវត្តអនុស្សរណៈ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!