ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្ទីរសុខាភិបាលខេត្តតាកែវ​ និងក្រសួង​សុខាភិបាល តើគួរដកឡានសង្គ្រោះវិញ ឬត្រូវដកលោក ឆែ ស៊ូខេង ចេញ​ពីការគ្រប់គ្រងមណ្ឌលសុខភាពជំរះពេន ស្រុកសំរោង ខេត្តតាកែវ ?

មន្ទីរសុខាភិបាលខេត្តតាកែវ​ និងក្រសួង​សុខាភិបាល តើគួរដកឡានសង្គ្រោះវិញ ឬត្រូវដកលោក ឆែ ស៊ូខេង ចេញ​ពីការគ្រប់គ្រងមណ្ឌលសុខភាពជំរះពេន ស្រុកសំរោង ខេត្តតាកែវ ?

ពលរដ្ឋរិះរស់នៅក្នុងឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ បាននិយាយពេញៗមាត់ឥតញញើតចំពោះលោក ឆែ ស៊ូខេង ប្រធានមណ្ឌលសុខភាពជំរះពេន ស្រុកសំរោងខេត្ត តាកែវ

ពួកគាត់លើកឡើងថា លោក ឆែ ស៊ូខេង ជាបុគ្គល«ដឹកនាំតាមបែបអាត្មានិយម» ជា«មនុស្សរើសអើង» ជាមន្ត្រី«គ្មានសមត្ថភាព»។ ពលរដ្ឋបញ្ជាក់ថា៖ លោក ឆែ ស៊ូខេង មិនយកចិត្តទុកដាក់លើការងារ ដឹកនាំគ្រប់គ្រងមណ្ឌលសុខភាពជំរះពេន ដើម្បីអោយប្រសើរឡើងទេ មានតែរិចរឹលទៅៗគាត់(ឆែ ស៊ូខេង)មិនគប្បីធ្វើជាប្រធានមណ្ឌលសុខភាពដើម្បីអភិវឌ្ឈន៍អង្គភាព ឬមិនអាចសង្គ្រោះអ្នកជម្ងឺទូទៅក្នុងឃុំជំរះពេននេះនោះទេ។

ពលរដ្ឋបានសង្កត់ធ្ងន់ថា៖ពួកគាត់មិនដឹងថា ផ្ទៃក្នុងពេទ្យក្នុងមណ្ឌលសុខភាពប្រះស្រាំ បែកបាក់ឬយ៉ាងណាទេ ប៉ុន្តែ មណ្ឌលសុខភាពដឹកនាំដោយលោក ឆែ ស៊ូខេង បច្ចុប្បន្ន មិនត្រូវពលរដ្ឋទូទៅយកធ្វើជាទីពឹងពាក់ក្នុងការព្យាបាលសង្គ្រោះ
សុខភាពឡើយ។

ពលរដ្ឋដដែលបន្តថា៖ឡានសង្គ្រោះមានប៉ុន្តែលោក «ខេង» សុខចិត្តគ្របឡានពេទ្យចោល។ គ្រប់ទាល់តែខូចប្រើលែង កើតរហូតសព្វថ្ងៃ។គាត់បន្តគ្របឡានសង្គ្រោះចោលរហូតតែម្តងក៏មិនត្រឹមតែមិនងាយអោយចេញដឹកសង្គ្រោះជនរងគ្រោះអ្នកជម្ងឺ ឬដឹកសពនោះទេ។

ពលរដ្ឋដដែលបន្តថា លោកឆែ ស៊ូខេង ជាមនុស្ស«មានមាសអត់ក្រដាស់ខ្ចប់»មេមណ្ឌលសុខភាពមានឡានសង្គ្រោះមិនប្រើ មិនអោយចេញទៅដឹកឬសង្គ្រោះពលរដ្ដ្ឋទូទៅ។ ប៉ុន្តែបើធ្លាប់ស្គាល់គាត់ ឬ បើបានcallទៅសុំគាត់ផ្ទាល់មាត់និយាយគ្នាជាមុន គឺអនុញ្ញាត្តភ្លាម។ តើបែបនេះជារឿងចម្លែកទេ?គាត់គួរតែមនុស្សដែលនិយាយពីផលប្រយោជន៍បុគ្គលជាធំឬទេ?។

បច្ចុប្បន្នឡានសម្រាប់សង្គ្រោះពលរដ្ឋត្រូវលោក ឆែ ស៊ូខេង យកទៅគ្រប់ចោលក្បែរបង្គន់ ឥឡូវលឺថាគ្រប់ទុកយូរពេក កណ្តុរកន្លាតចូលកាត់ទុយោខ្សែភ្លើង ត្រូវខូចទាំងស្រុងប្រើលែង កើតតែម្តង។ រីឯបរិវេណមណ្ឌលសុខភាពត្រូវកូន
ឈើដុះទ្រុបទ្រុល ក្លាយជារហោឋានគ្មានសោភ័ណភាព ។ កន្លែងធ្វើការកាន់តែទ្រុឌទ្រោម គ្មានអ្វីប្រសើរសោះ។

ពលរដ្ឋដដែលបន្តជាសំណួរថា បើបែបនេះតើថ្នាក់លើគាត់គឺមន្ទីរសុខាភិបាលខេត្ត និងក្រសួងសុខាភិបាល គួរដកយករថយន្តសង្គ្រោះវិញឬដកមនុស្សដែលងាប់ស្តូកមិនរីកចម្រើន មានមាសអត់ក្រដាសខ្ចប់ដូចោកឆែស៊ូខេងនេះចេញអោយផុតទើបជាការផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋនៅឃុំជំរះពេន?។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!