ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំបទពិសោធន៍ការងារជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស (រាជធានីភ្នំពេញ)

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំបទពិសោធន៍ការងារជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស (រាជធានីភ្នំពេញ)

នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកកិច្ចប្រជុំក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
ប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាតឱ្យជំនាញតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យ និងប្រធានមន្ទីរទាំងបីជំនាញដើម្បីឡើងមកដកស្រង់បទពិសោធន៍។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចនូវលេខអន្តរាគមន៍រហ័ស១២៩១ផងដែរ និងណែនាំដល់ សមាជិកតាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តក្រើនរំលឹកដល់សមាជិកទាំងអស់ ឱ្យបន្តចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!