ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល!

លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល!

អ្នករកសុីដឹកទំនិញតាមសមុទ្រម្នាក់និយាយថា រឿងដោះ
ដូរមេសាខាគយកំពង់សោមជារឿងតាដែលៗទេ គាត់ថា ព្រាយកន្ទោងខៀវ ក៏ដូច អ្នកតាក្រហមកដែរ ពួកភូតទាំងនោះសុីសំណែនដែលគេសែនដូចតែគ្នានឹង។គាត់បន្តថា ម្ជូរក្រូចក៏ដូចម្ជូរអំពិលដែរ យកមកបង់សម្លម្ជូរវាជូរដូចតែគ្នាណឹង! អ្នកតាណាមិនទទួលសំណែន?មេសាខាគយណា មិនទទួលសំណូក ?គ្រាន់តែច្រាស់ច្រំតិចឬច្រើនទៅតាមវិនិយោកម្មគេប៉ុណ្ណោះ!។ ប្រភពដដែលបន្តថា៖ ជាក់ស្តែង បន្ទាប់ពីលោកទុំ ណូចេញទៅ លោកសំ សុវណ្ណារឹទ្ធចូលកាន់ដំណែងមេសាខាភ្លែត ទំនិញគេចពន្ធបានហូរចូលតាមស្នាក់ការគយនិងរដ្ឋាករទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយ ខេត្តព្រះសីហនុយ៉ាងកំហ៊ុកដដែល។

បុរសដដែលបន្តថា រដ្ឋបានបាត់បង់ចំណូលពន្ធនាំចូលយ៉ាងហោច៥០%ធ្លាក់ចូលក្រោមតុក្នុង១ខែៗ ដោយអំពើរត់ពន្ធនិងការគប់គឹត វាជាប្រភពសេដ្ឋកិច្ចនៃអំពើពុករលួយរបស់ ប្រធានសាខាប្រធានសាខា តែងតែតម្រូវអោយស្នាក់ការគយទាំង៣ម៉ៅដាច់រកលុយអោយជាកញ្ចប់ នាំគ្នាស៊ីតាមតួនាទី។

ប្រភពបន្តថាលោក សំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងថ្មី ជំនួសកន្លែងលោក ទុំ ណូ កំពុងរៀបចំផែនការស្ដារស្រង់ដើម កើបលុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ដែលហូរចូលតាមច្រកស្នាក់ការទាំង៣ អោយមានតម្លាភាពអាចប្រមូលលុយបានច្រើនជាងមុន ដោយយកគំរូពី លោក ទុំ ណូធ្វើជាផែនទីបង្ហាញផ្លូវ ។ដូចជា ក្នុងនោះស្នាក់ការគយ  ទំនប់រលក ដែលពោពេញទៅដោយទំនិញគេចពន្ធលក្ខណ:ទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ ស្ករស គ្រឿងក្រអូប គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិចរត់ពន្ធ មិនបង់ពន្ធនិងបង់មិនគ្រប់ បង់ពន្ធមិនគ្រប់ហើយបង់ក្លែងភេទថែមទៀត។ល។

មានមន្រ្តីគយខ្លះដែលគេមិនអោយស៊ី បានខ្សឹបថា អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហា«ប្រេងគេចពន្ធរត់ពន្ធ»នេះតែម្តងដែល ស្នាក់ការគយទំនប់រលក រកសេដ្ឋកិច្ចពុករលួយអោយបង់ជូនប្រធានសាខា យ៉ាងសុខស្រួលគប់គឹតជាមួយយោធាការពារលំហរសមុទ្រធ្វើជាប្រេងនាំចូលស្របច្បាប់។

គយទំនប់រលក ដែលមានលោក ណុប សំអាន ជាប្រធានការិយាល័យគយច្រកទំនប់រលក និលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក និងមេសាខាខេត្តថ្មីបន្តផែនការចាស់តាមបែបកន្ទេលធំបន្លំដេក មានវិធានទប់ស្កាត់ទំនិញគេចពន្ធ ប្រេងគេចពន្ធ អនុវត្តតាមផែនការអគ្គនាយ នៃអគ្គនាយកដ្ឋាន គយនិរដ្ឋាករ កម្ពុជា និងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចគោលនយោបាយរដ្ឋាភិបាល ទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ដែរក្នុង១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការទាំង៣ ន្ទេលធំបន្លំដេកស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក្លាយទៅជាវប្បធម៍ហែកប្រយោជន៍ជាតិចែកគ្នាសុយ៉ាងស្ងាត់ មួយភាគដាក់ហោប៉ៅស្នាក់ការ មួយភាគជូនសាខាតាមផែនការស្រង់ដើមនិងមួយភាគទៀតជាសំណែនដល់ថ្នាក់លើដើម្បីបិទបាំងអំពើមិនប្រក្រតី?។

ប្រេងគេចពន្ធបានហូរចូលពីប្រទេសថៃ យកមកចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលក លោក ណុប សំអាន ដដែល។ដូច្នេះទាំងទូកតូច ទូកធំចរាចរណ៍លើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាប ក្នុងតំលៃទាប ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរមិនដែលបង្ក្រាប រីឯទំនិញគេចពន្ធលក្ខណ:ទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយរត់ពន្ធ បង់ពន្ធនាំចូលមិនគ្រប់  និងទំនិញក្លែងភេទក៏ត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាល ព្រំដែនទឹកជាមុនសិនដែរ។ បានន័យថា គយចល័តដែនសមុទ្រ និងនគរបាលព្រំដែនស៊ីលុយពីឈ្មួញហើយ ខាងគយទំនប់រលកគស្ទឹងហាវ គយកែវផុស សុីលុយមួយតង់ទៀត ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដដែលៗ។ សេនារិយោរបស់ លោក សំ សុវណ្ណារិទ្ធនេះគេថារដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារដដែល ដែលលុយនោះធ្លាក់ចូលត្រឹមហោប៉ៅមេសាខា មេគយស្នាក់ៗ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធគ្រប់យ៉ាងក្នុងកម្រិតខ្ពស់មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចលោក សំ សុវណ្ណារិទ្ធ មេសាខាគយកំពង់សោមថ្មី។

លោកសំ សុវណ្ណារិទ្ធិ មេសាខាគយខេត្តព្រះសីហនុ និង លោកណុប សំអានមេគយទំនប់រលកដុះស្លែ មិនអាចសុំធ្វើអត្ថាធិប្បាយពន្យល់ ពីការលើកឡើងខាងលើនេះបានទេ ត្បិតលោកទាំងពីរ ហាក់ជាមាសមិនគ្រប់ទឹកឬមិនសុទ្ធ ខ្លាចសំណួរអ្នកកាសែត ដូចមាសមិនសុទ្ធខ្លាចភ្លើង។ យ៉ាងណាយើងទន្ទឹងចាំបកស្រាយគ្រប់ម៉ោងធ្វើការ។

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!