ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង?

ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង?

មន្ត្រីគយសាខាគយខេត្តត្បូងឃ្មុំមួយរូបបង្ហើបថា៖លោក ប៉ែន សុីថា.ដែលហាក់ទិញប៉ុស្តិ៍មេគយច្រកទ្វារត្រពាំងផ្លុងជាកម្មសិទ្ធិផ្តាច់មុខបានដូចគយមុនៗអញ្ចឹងកុំឆ្ងល់ច្រើន។ មេថ្មីនិងមេចាស់ដូចក្រូចនិងពោនជួរដូចតែគ្នាពុករលួយដូចតែគ្នានឹង។គ្រាន់តែឈប់ច្របាច់អាក្រូចបែរមកបង់អាពោនិញជាសម្លរម្ជូរដូចតែគ្នា។ ប៉ុន្តែវិធីនេះមេគយធំៗអាចរកលុយបានរាប់លានដុល្លារពីការដោះដូរបុស្តិ៍ច្រកទ្វារទូទាំងប្រទេស?ក្នុងមួយវគ្គៗ។

ប្រភពដដែលបន្តថា៖លោកគុណ ញឹម ជាមេគយមុខក្រាស់កាប់៣ពូថៅមិនមុត អត់ចេះអៀនខ្មាស់ទេ។ជាបុគ្គលពុក
រលួយ ទល់ជ្រែងអោយលោក ប៉ែន សុីថាកាន់តំណែងជាប្រធានគយត្រពាំងផ្លុងមិនមែនមកពីមានគុណសម្បត្តិស្អីទេ ដោយសារតែប៉ែន សុីថា មានលុយគ្រប់។ ឯសកម្មភាពពុករលួយនៅច្រកត្រពាំងផ្លុងនៅដដែល ដូចជារក្សាទុកអំពើពុករលួយដាច់បង្ហៀរដែលវាជាអំពើអយុត្តិធ៌មសម្រាប់គយខ្លះដែលគ្មានប្រាក់ពេកហើយ?។

ប្រភពដែលនោះបន្តថា៖លោកប៉ែន សុីថាទោះត្រូវសារព័ត៌មានក្នុងស្រុកសន្ធឹកសន្ធាប់  ធ្លាប់ចុះផ្សាយ អំពីនូវទង្វើស្អុយរលួយនៅពេលគ្រប់គ្រងកន្លែងចាស់បន្តបន្ទាប់ក៏ដោយ ក៏គ្មានអ្វីធ្វើអោយ តួនាទីថ្មីនេះរង្គោះរង្គើកៅអីជាមេគយត្រពាំងផ្លុងដ៏សែនត្រូវប៉ាន់ ប្រាកលាន$ពុករលួយបានឡើយ ដែលគេនិយមនិយាយភាសាថាតូយកផ្តាច់ ដើម្បីបង្កើតអំពើពុករលួយស្រង់ដើម។
ប្រភពដដែលបន្តថា៖តម្លាភាពរបស់ស្ថាប័នគយកម្ពុជាស្ទើរគ្រប់ច្រកនិងសាខាគយ កំពុងត្រូវមន្ត្រីជាន់ខ្ពស់ថ្នាក់លើពួកគេនិងស្ថាប័នក្រសួងហិរញ្ញវត្ថុមួយចំនួនជាន់ឈ្លីអោយងាប់អោនឬបង្រៀននូវប្រពៃណីពុករលួយដោយចំហរ?។
ប្រភពបន្តបញ្ជាក់ថា៖បើនិយាយពីមេសាខាគយខេត្តលោកទន់ ចាន់ធីឯណោះវិញគឺចប់ លោកមិនហ៊ានណែនាំមន្ត្រីច្រកទ្វារម្តងទេ។មិនហ៊ានប៉ះពាល់គយច្រកទ្វារជាកូនចៅទេ ធំតែមាឌតែគីឡូទាប  ទើបមិនហ៊ានក្អកទេ ព្រោះលោកប៉ែន សុីថាដែលមកថ្មីមានខ្នងបង្អែកដែលមានឥទ្ធិពលខ្លាំងក្លានៅចាំជួយអន្តរាគមន៍គ្រប់ពេលវេលាដោយផ្អែកថាវប្បធម៌ពុករលួយចាក់ឬស្សកែវជ្រៅទៅហើយ ។ទាំងនេះក៏ព្រោះមេគយធំ និយមប្រើវប្បធ៌មស្អុយរលួយដឹតដាមជាប់ខ្លួនដុះខាត់មិនចេញទៅហើយដែរ?ដូច្នះទើបគឹតតែរៀងក្បាលនរណាសក់អ្នកនោះទៅម៉្យាងជារឿងបាចអង្កាមបញ្ច្រាស់ខ្យល់  ដែលជាប្រពៃណីគយទៅហើយ?។
មន្ត្រីគយដដែលនោះបន្តថា៖នៅច្រកទ្វារត្រពាំងផ្លុងមានឈ្មួញធំៗជាច្រើននាក់បន្តនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ចូលតាមច្រកនេះយ៉ាងរលូនទោះមានកូវុីត១៩ក៏ដោយ មានខ្លះនាំចូលយប់ខ្លះ ខ្លះនាំចូលកណ្តាលថ្ងៃ។ច្រកត្រពាំងផ្លុងជាឋានសួគ៌នៃច្រកនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទនិងទំនិញដែលរដ្ឋហាមឃាត់អាចចូល  និង ចេញបានដោយរលូន អោយតែចរចារលុយក្រោមតុត្រូវគ្នាចូលឬចេញបានដោយរលូន រឿងអីខ្លាចខាតឬបាត់ចំណូលពន្ធ បើមានរឿងក៏គ្មានអំណាចទេវតាណាចាត់ការបានឡើយ។
ប្រភពបន្តដដែលនោះអោយដឹងទៀតថា ក្រុមឈ្មួញគេចពន្ធនូវទំនិញច្រើនប្រភេទទី១-ក្រុមឧកញ៉ាផ្កាយ រកសុីធំ ៗដឹកទាំងខ្សែៗ ទំនិញនាំចូលរបស់ពួកគេមិនបាច់មាន ប្រតិវេទន៍គយត្រឹមត្រូវទេ មិនបាច់បង្ហាញនិវេទន៍បណ្ណ័ស្អីទេ មិនបាច់ចាំបញ្ចេញស្តុកស្អីទេ ឡានអាចចូលទៅលើកដាក់ឡានីដីយួនហើយចេញប្រុចបានតែម្តង ពេលខ្លះគឹតពន្ធរាប់ក្បាលឡានរួចស្រេច កត់អោយតែដឹងចំនួនក្បាលឡានទុកសម្រាប់បង់ខែរួចចេញបានភ្លាម មិនបាច់ឆែកត្រួតពិនិត្យទេ ។ក្រុមទី២ជាក្រុមដឹកទំនិញដឹកអត់ពន្ធុសុទ្ធ បង់មិនគ្រប់និងដឹកតែទំនិញក្លែងភេទ  ជាទូទៅមិនដឹងថាគេដឹក TNTឬអ្វីទេ? ក្រុមនេះគឺជាគ្រោះថ្នាក់មួយ ដោយសារមានការគប់គឹតផលប្រយោជន៍បុគ្គលរវាងមេគយទីនោះនិងក្រុមឈ្មួញ។ពួកប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញតែពេលយប់ មានដូចជាទួរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់…..។ ល។ឆ្លងតាមត្រពាំងផ្លុងដែល គេសម្គាល់ថាជាច្រកធូររលុងក្នុងការត្រួតពិនិត្យ្វ លើបែបបទនាំចូល នាំចេញ ព្រោះតែគេមកអង្គុយដើម្បីផលប្រយោជន៍បុគ្គលច្រើនតែមកដើម្បីស្រង់ដើយពីការទិញកៅអីទីនោះ?។

ប្រភពថាខ្លាំងដៃមែនទែន  មន្ត្រីមានលុយទិញប៉ុស្តិ៍ គ្មានញញើតធ្វើរឿងពុករលួយឡើយ ឈ្មួញស្រួលដឹកទំនិញស្មើសច្បាប់ ទំនិញខ្លះអាចបង្កគ្រោះមហន្តរាយដល់ជាតិទៀតផង គ្រាន់តែគេមានការគប់គឹតបិទបាំងជិតមិនទាន់ផ្ទុះធ្លាយប៉ុណ្ណោះ?។តើអាចនិយាយបានទេថាទំនិញាមច្រកនេះគ្មានទំនិញអ្វីអាចបង្កមហន្តរាយដល់ជាតិឬ?កន្លងមកនៅបរទេស មានក្រុមភរវករបរទេសខ្លះបង្កប់ឧបករណ៍ភេរវកម្មក្នុងផ្នែកតូចៗនៃទំនិញ មានក្រុមលាងលុយខ្មៅបង្កប់តាមការវេចខ្ចប់ទំនិញ ឬក្រុមឈ្មួញគ្រឿងញៀនខ្លះ ធ្លាប់ធ្វើសកម្មភាពក្រោមក្លៀកគយ  បើសកម្មភាពគយធូរលុងព្រោះយែសេនារិយោពុករលួយដូចការលើកឡើង បើមានចរាចរទំនិញគ្រោះថ្នាក់ថ្លោះធ្លោយព្តោះគយពុករលួយធូររលុងនៅខ្មែរ  តើគឹតដូចម៉្តេចឬចាំក្របីសុីស្រូវទើបនាំគ្នាដេញអោយស្រីមើល?។
លោកប៉ែន ស៊ីថា ដែលជាមេគយត្រពាំងផ្លុងថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយនូវលើការលើកឡើង ដោយមន្ត្រីគយខាងលើនេះបានទេ  ក្នុងការទាក់ទងបំភ្លឺរយៈពេល៣ថ្ងៃកន្លងទៅនេះ។ទោះយ៉ាងណាយើងនៅតែរង់ចាំការបកស្រាយបំភ្លឺគ្រប់វេលា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!