ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម!

លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម!

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពី យោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាញបាញ់អាវុធខ្លីនេះ ត្រូវបានសាលានាយទាហានសកម្ម រៀបចំឡើងក្នុងគោលបំណង បំពេញសមត្ថភាពដល់នាយទាហាន យោធាចារ្យ ដែលមិនទាន់បានឆ្លងវគ្គសិក្សាជំនាញបាញ់អាវុធខ្លី ក៏ដូចជាដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពបំពេញភារកិច្ចបានល្អ តាមការចាត់តាំងរបស់សាលា និង ដើម្បីពង្រឹងគុណភាព នាយទាហាន ជាយោធាចារ្យវ័យក្មេង សម្រាប់បន្តវេន ដោយបានចាប់ផ្តើមវគ្គ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ទទួលបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យគ្រូឧទ្ទេសនាម ចំនួន ០២នាក់ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការ ជាមួយសាលានាយទាហានសកម្ម ដើម្បីរៀបចំបណ្តុះបណ្តាល ដល់នាយទាហានយោធាចារ្យសាលានាយទាហានសកម្មផងដែរ។

លោកវរសេនីយ៍ឯក សៀ ទីន បានសម្តែងការកោតសរសើរចំពោះនាយទាហានគ្រប់គ្រងវគ្គ ដែលបានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងបានកោតសរសើរចំពោះ យោធាចារ្យ និងគ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់បង្វឹក បង្រៀន ដល់សិក្ខាកាមបានយ៉ាងម៉ត់ចត់ និងទៀតទាត់ល្អ ស្របតាមកម្មវិធីជាក់ស្តែង និងជាពិសេសអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបាន តាមដានស្តាប់ ការឧទ្ទេសនាមរបស់យោធាចារ្យនិងគ្រូឧទ្ទេសនាម ព្រមទាំងអនុវត្តមេរៀន ប្រកបដោយវិន័យ និងយកចិត្តទុកដាក់ខ្ពស់ រហូតបានបញ្ចប់វគ្គដោយជោគជ័យ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!