ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ខ្សឹបដាក់ត្រចៀក : ផ្លូវមួយខ្សែប្រវែងកន្ទុយអណ្តើក ចុះពីផ្លូវ លេខ៣៧១ ឆ្ពោះទៅចេញត្រង់ចំណុចការ៉ាស់សាំងតេលា ទល់មុខបុរីពិភពថ្មីចំការដូង ខូចល្មមៗអាជ្ញាធរអត់ខ្ចីបើកភ្នែកមើលទេ ឬទុកចាំសម្តេចហ៊ុន សែនគោះដូចត្រដោក? 

ខ្សឹបដាក់ត្រចៀក : ផ្លូវមួយខ្សែប្រវែងកន្ទុយអណ្តើក ចុះពីផ្លូវ លេខ៣៧១ ឆ្ពោះទៅចេញត្រង់ចំណុចការ៉ាស់សាំងតេលា ទល់មុខបុរីពិភពថ្មីចំការដូង ខូចល្មមៗអាជ្ញាធរអត់ខ្ចីបើកភ្នែកមើលទេ ឬទុកចាំសម្តេចហ៊ុន សែនគោះដូចត្រដោក? 

ប្រភពពីពលរដ្ឋដែររស់នៅផ្លូវមួយខ្សែប្រវែងកន្ទុយអណ្តើក ចុះពីផ្លូវលេខ៣៧១ ឆ្ពោះទៅចេញត្រង់ចំណុចការ៉ាស់សាំងតេលា ទល់មុខបុរីពិភពថ្មីចំការដូង ខូចល្មមៗអាជ្ញាធរអត់ខ្ចីបើកភ្នែកមើលទេ តើពួកគាត់នាំគ្នាទុកអោយខូចប្រើលែងកើតសិន ទើបសុំលុយធំចាំសុីធំ?​ ឬទុកចាំសម្តេចហ៊ុន សែនគោះដូចត្រដោក?

ប្រជាពលរដ្ឋជាច្រើននាក់ កំពុងរស់នៅតាមដងផ្លូវមួយខ្សែចុះពីផ្លូវ៣៧១ឆ្ពោះទៅចំការដូង ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបទ អាជ្ញាធរខណ្ឌដង្កោ និង មន្ទីរសាធារណការក្រុងភ្នំពេញ ដែលបណ្តែតបណ្តោយ ទុកអោយផ្លូវដែលមានចរាចរមមាញឹកមួយខ្សែខូវខ្ទេចខ្ទី ខណៈដែលពួកអស់លោកជិះរថយន្តពីលើទៅមករាល់ថ្ងៃ បែរជាធ្វើមិនឃើញដូចអត់គ្រាប់ភ្នែកមើល។
ពលរដ្ឋថា៖ផ្លូវមួយខ្សែខាងលើនេះសំខាន់នឹងមមាញឹក សម្រាប់ធ្វើដំណើរវៀងចុះពីផ្លូវលេខ៣៧១  ឆ្ពោះទៅចេញត្រង់ចំណុចការ៉ាស់សាំងតេលាទល់មុខបុរីពិភពថ្មីចំការដូង នៅក្នុងភូមិសាស្ត្រភូមិម័លឬ(បឹងត្មាត) សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុង
ភ្នំពេញ។បច្ចុប្បន្នផ្លូវនោះកំពុងខូចខាតយ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋបន្តថា៖អាជ្ញាធរនឹងមន្ទីរសាធារណការក្រុងនឹងបន្តទុកអោយខូចទៀតទាល់តែប្រើលែងកើតទាំងស្រុងមិនខាន ប្រសិនជាសម្តេចតេជោហ៊ុន សែនមិនគោះដូចគេត្រដោកនោះ។

លោកប្រធានមន្ទីរសាធារណការក្រុង សំា ពិសិដ្ឋ ធ្លាប់អាម៉ាស់ដោយត្រូវសម្តេចហៅមកឈរចង្អុលមុខកណ្តាលចំណោមនាពេលកន្លងមកម្តងហើយតែលោកមិនញញើត?។

ពលរដ្ឋរស់នៅតាមដងផ្លូវខាងលើលើកថាផ្លូវនេះបើជួសជុលពីឥឡូវ អស់លុយតិចអាចប្រើបានវិញ។ ប៉ុន្តែបើអាជ្ញាធរមូលដ្ឋាននិងមន្ទីរសាធារណការក្រុង នៅតែមិនបើកកភ្នែកមើលផ្លូវតាមអនុសាសន៍សម្តេចតេជោហ៊ុន សែនទេ ហើយនៅតែបណ្តោយអោយប្រើទាំងខូចតទៅទៀត មិនយូរទេនឹងទាំងស្រុង ហើយរដ្ឋនឹងត្រូវចាយលុយទាំងដុលៗតាម បែបខ្ជះខ្ជាយដើម្បីធ្វើវិញមិនខាន។

ពួកគាត់បន្តថា៖ឬមួយអស់លោកទុកចាំអោយខូចខ្ទេចខ្ទីប្រើលែងកើតទាំងស្រុងសិនទើបនាំគ្នា លើកគម្រោងជួសជុលធំ យកលុយដុំងាយចែកគ្នាពុករលួយលើខ្នងរាស្ត្រនិងខ្នងរដ្ឋ?

លោកស្រី អភិបាលខណ្ឌដង្កោនិងលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការក្រុងភ្នំពេញដែលត្រូវសម្តេចតេជោហ៊ុន សែនធ្លាប់ព្រមានពីឥរិយាបទសម្ពឹក មិនបើកភ្នែកមើលផ្លូវខូចក្នុងទីក្រុងភ្នំពេញ នៅកណ្តាលចំណោមមន្ត្រីរាប់រយនាក់ក្នុងសាលាក្រុងភ្នំពេញហើយផ្សាយជាឧឡារឹកតាមទូទស្សន៍កន្លងមកនោះ មិនអាចទាក់ទងសុំការបកស្រាយពន្យល់នូវការលើកឡើងដោយពលរដ្ឋខាងលើបានទេកាលពីព្រឹកមិញ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!