ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មេគយច្រកបាក់ដៃ និងបក្ខពួកឃុបឃិតឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាច្រើនមុខចេញចូលតាមច្រកមួយនេះស្រេចតែអំពើចិត្ត…?

មេគយច្រកបាក់ដៃ និងបក្ខពួកឃុបឃិតឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាច្រើនមុខចេញចូលតាមច្រកមួយនេះស្រេចតែអំពើចិត្ត…?

ប្រភពពីឈ្មួញ និងអាជីវកររកស៊ីដែលដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកទ្វារបាក់ដៃបានឲ្យដឹងថា បុគ្គលដែលជាប្រធានការិយាល័យច្រកបាក់ដៃ ដែលធ្វើអ្វីៗបានគឺដោយសារមានការបើកដៃ និងផ្តល់អំណាចភ្លើងខៀវពីបុគ្គល ស៊ុន ឆាយ ដែលជាមេសាខាគយខេត្តតាកែវ ចូលរួមផងដែរទើបធ្វើឲ្យប្រធានការិយាល័យគយច្រកបាក់ដៃ មួយនេះអាចធ្វើអ្វីៗប្រព្រឹត្តទៅបានយ៉ាងរលូន។
ប្រភពព័ត៌មានពីមន្ត្រីនៅច្រកបាក់ដៃ ក្នុងខេត្តតាកែវ បានឲ្យដឹងថា ក្រោយបានទទួលការទុកចិត្ត និងផ្តល់ភ្លើងខៀវពីបុគ្គល ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ បានធ្វើឲ្យប្រធានការិយាល័យគយច្រកបាក់ដៃ បង្កើនឥទ្ធិពលប្រមូលលុយតាមរបៀបពុករលួយ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ការដែលប្រធានការិយាល័យគយច្រកទ្វារបាក់ដៃ មួយនេះអាចធ្វើអ្វីៗបានខ្លាំងខាងប្រព្រឹត្តអំពើពុករលួយ គឺមានការសហការបែងចែកផលប្រយោជន៍ជាមួយបុគ្គល ស៊ុន ឆាយ ដែលអាចឲ្យប្រធានគយច្រកបាក់ដៃ បង្កើនការឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយក៏មានការបែងចែកមួយផ្នែកធំទៅដល់បុគ្គល ស៊ុន​ ឆាយ ទើបបុគ្គលដែលជាប្រធានការិយាល័យគយច្រកបាក់ដៃមួយនេះអាចធ្វើអ្វីៗបានទៅតាមអំពើចិត្តរបស់ខ្លួន។ ប្រភពបានបន្តឲ្យដឹងទៀតថា ច្រកបាក់ដៃគឺជាកន្លែងដែលឈ្មួញនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ដែលនាំចូលពីស្រុកយួនមានទាំងប្រេងសាំង ប្រេងម៉ាសូត គ្រឿងទេស​ ទំនិញចាប់ហួយ គ្រឿងកំប៉ុង មេស្រា ម្សៅមី គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ ព្រមទាំងគ្រឿងសំណង់ មានដូចជា ដែក ឥដ្ឋការ៉ូ និងគ្រឿងសំណង់ ជាច្រើនប្រភេទថែមទៀតផង។ ប្រភពពីឈ្មួញ និងអាជីវកររកស៊ីដែលដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកទ្វារបាក់ដៃបានឲ្យដឹងថា បុគ្គលដែលជាប្រធានការិយាល័យច្រកបាក់ដៃ ដែលធ្វើអ្វីៗបានគឺដោយសារមានការបើកដៃ និងផ្តល់អំណាចភ្លើងខៀវពីបុគ្គល ស៊ុន ឆាយ ដែលជាមេសាខាគយខេត្តតាកែវ ចូលរួមផងដែរទើបធ្វើឲ្យប្រធានការិយាល័យគយច្រកបាក់ដៃ មួយនេះអាចធ្វើអ្វីៗប្រព្រឹត្តទៅបានយ៉ាងរលូន។

ដោយមានការឃុបឃិត និងសហការប្រព្រឹត្តអំពើពុករលួយពីប្រធានការិយាល័យគយច្រកបាក់ដៃ ដែលសហការជាមួយបុគ្គល ស៊ុន ឆាយ ដែលជាប្រធានសាខាគយខេត្តតាកែវ យ៉ាងសកម្មទាំងនេះមានការអំពាវនាវឲ្យលោកឧបកនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និងលោក គុណ ញឹម អគ្គនាយកគយកម្ពុជា មិនត្រូវមើលរំលងចំពោះបុគ្គលប្រធានការិយាល័យគយច្រកបាក់ដៃ និងប្រធានសាខាគយខេត្តតាកែវ ដែលកំពុងផ្តល់កម្លាំងចិត្តឲ្យឈ្មួញដែលនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញចូលតាមច្រកទ្វារបាក់ដៃ ដែលធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធគយមួយផ្នែកតាមការប្រមូលពន្ធគយពីសំណាក់ប្រធានការិយាល័យគយច្រកបាក់ដៃមួយនេះជាបន្ទាន់ផង។ ម្យាងវិញទៀតបច្ចុប្បន្ននេះប្រធានការិយាល័យគយច្រកបាក់ដៃ ក៏បានគាបសង្កត់ទៅលើជម្រិតទារលុយស្រស់ៗពីប្រជាកសិករ និងអាជីវករខ្មែរដែលដឹកស្រូវ ឬកសិផលផ្សេងៗទៅលក់នៅស្រុកយួនដែលឆ្លងកាត់តាមច្រកព្រេកបាក់ដៃនេះ យ៉ាងខ្លាំងផងដែរ។ ព្រោះបុគ្គលដែលជាប្រធានការិយាល័យគយច្រកបាក់ដៃនេះបានយកឈ្មោះថ្នាក់ដឹកនាំគយនៅអគ្គនាយកគយកម្ពុជា មកប្រើប្រាស់ដើម្បីបិទបាំងនូវអំពើពុករលួយរបស់ខ្លួន និងបក្ខពួក។ ទង្វើអាក្រក់ និងយកការងាររដ្ឋបង្កប់នូវអំពើពុករលួយ ប្រមូលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់នេះហើយ បានមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវ និងទប់ស្កាត់ទៅលើបុគ្គលប្រធានការិយាល័យគយច្រកបាក់ដៃ និងមេសាខាគយខេត្តតាកែវ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!