ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីបានល្បែង បាញ់កាំជ្រួចនៅច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មិនបានបិទសោះចឹង…! 

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីបានល្បែង បាញ់កាំជ្រួចនៅច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មិនបានបិទសោះចឹង…! 

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងច្រកជាំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នៅតាមព្រំដែនខ្មែរ – ថៃ ក្នុងមូលដ្ឋាន ពួកគាត់មានគេបើកលេងល្បែងភ្នាល់ បាញ់កាំជ្រួចដែលជាល្បែង ពេញនិយមក្នុង ខេត្តឧត្ដរមានជ័យ ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការភ្នាល់បាញ់កាំជ្រួចម្ដងៗ មានអ្នក ចាញ់ឈ្នះអស់លុយរាប់ពាន់រាប់ម៉ឺន ដុល្លារ ហើយមិនទាន់ឃើញមានមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់នោះដែរ ។ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច នគរបាល ក្នុងច្រកជាំស្រុកអន្លង់វែង ក៏ដូចជា លោកអភិបាលស្រុកអន្លង់វែង និង លោកអធិការនគរបាល ស្រុកអន្លង់វែង បាន រក្សាភាពស្ងៀមស្ងាត់ទុកឲ្យ ល្បែងភ្នាល់បាញ់កាំជ្រួចកើតឡើង យ៉ាងអនាធិបតេយ្យហើយមាន អ្នកចូលរួមលេងយ៉ាងច្រើនកុះករ ។

បើតាមការអះអាងរបស់ ប្រជាពលរដ្ឋ ក្នុងច្រកជាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាទីតាំង លេងល្បែងបាញ់កាំជ្រួចគឺនៅចំណុច ច្រកជាំស្រុកអន្លង់វែងជិតកាស៊ីណូជាប់ព្រំប្រទល់ ខ្មែរ – ថៃ ច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ មានការឃុបឃិតពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបអ្វីៗ អាចដំណើរការយ៉ាងរលូន ។ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលគេបាញ់ កាំជ្រួច ម្ដងៗលាន់ឮសំឡេងខ្ទ័រមេឃ ហើយមានផ្សែងហុយយ៉ាងខ្លាំងពេញ ខាងលើតំបន់ច្រកជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប៉ុន្តែគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានណាចុះទៅចាត់វិធានការ ទប់ស្កាត់នោះទេ ហើយបណ្ដោយឲ្យ ល្បែងបាញ់កាំជ្រួចដែលជា ល្បែងស៊ីសងខុសច្បាប់រាលដាល កាន់តែខ្លាំងថែមទៀត ។
ប្រជាពលរដ្ឋបានអំពាវនាវ យ៉ាងទទូច ឲ្យលោកស្នងការនគរបាល ខេត្តឧត្ដរមានជ័យ និងលោក ប៉ែន កុសល អភិបាលខេត្ត ឧត្ដរមានជ័យ ចាត់វិធានការទប់ស្កាត់ល្បែងបាញ់ កាំជ្រួចនៅជិតចំណុចច្រកជាំ ស្រុកអន្លង់វែង ជាបន្ទាន់ផងទាន ។ ដោយហេតុថាសំឡេងផ្ទុះនៃកាបាញ់កាំជ្រួចមានសំលេងរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ដែលរស់នៅជិតតំបន់ច្រកជាំ ស្រុកអន្លង់វែង ហើយផ្សែងកាំជ្រួចក៏ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទៀតផង ។

ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាលោកអភិបាលស្រុកអន្លង់វែង និង លោកអធិការនគរបាល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានផលប្រយោជន៍ពីអ្នកបើក ល្បែង បាញ់កាំជ្រួចនៅក្នុងច្រកជាំ ស្រុកអន្លង់វែងហើយទើបពួកគាត់រក្សាភាព ស្ងៀមស្ងាត់ហើយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាល់តែសោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!