ដោយ នគរសន្តិភាព
03/12/2022
ទីតាំងបើកលេងល្បែង«net» ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃ កំពុងពេញ
និយម ដល់គ្រប់ស្រទាប់យុវវ័យ កំពុងបើកលេងសប្បាយលិចថ្លើម គ្មានមុខអាជ្ញាធរណាម្នាក់ទៅបង្អើលឬបង្ក្រាបទីតាំងនោះឡើយ។
ទីតាំងបនល្បែងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិលេខ២ ចំណុចដាក់លុយសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធកនុងសង្កាត់ទៅក្បែរងាកមុខចេញៗ រក្សាភាពស្ងៀមស្ងាត់ គួរអោយអស់សំណើច។
តាមប្រភពច្បាស់ការដែលជាអ្នកលេងល្បែងនេះផ្ទាល់ ប្រាប់ឲ្យដឹងថា៖ទីតាំងវេលុយ ដាក់លុយក្នុងអាខោនទូរសព្ឌដៃនេះ ជាទីតាំងល្បែង ណេតnet ដ៏ធំ កំពុងពេញនិយម ក្នុងសង្កាត់ចាក់កង្រែក្រោម។ទីតាំងមានការបើកលេងជាក់ស្ដែង ហើយគ្មានអ្នកក្លាហានណាបង្ក្រាប ទើបធ្វើការផ្តិតរូបភាពផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌមានជ័យមានវិធានការ ចុះបង្ក្រាបផង។
ខណៈល្បែងស៊ីសងកំពុងតែដំណើរការ យ៉ាងគគ្លើន ក្នុងសង្កាត់ចាក់កង្រែក្រោម ប៉ុន្តែឥរិយា
បទរបស់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ នៅទ្រឹង មិនចាត់ការបង្ក្រាប សោះ គឺហាក់បើកដៃឲ្យមានការបើកលេង ផ្គើនអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅវិញឬមួយត្រូវថ្នាំសណ្តំម៉ាក$?។
ពលរដ្ឋជាច្រើនរស់នៅក្បែរបនល្បែងខាងលើបានស្នើសុំ លោកហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះផង។និងបានស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេតស្នងការនគរបាលរាជធានីភ្នំពេញ ដាស់តឿនមន្ត្រីជំនាញក្នុងមូលដ្ឋាន ដើម្បីអោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចហ៊ុន សែន និងដម្តេចក្រឡាហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យអង្គភាពអ្នកសារព័ត៌មានយើងពុំអាចទាក់ទងសាកសួរព័ត៌៌មាមបន្ថែមបានទេកាលពីព្រឹកមិញ ៕