ព័ត៌មានថ្មី
លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើត -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! -@- សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល? -@- ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ -@- លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស....! -@- សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ? -@- ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស -@- ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក -@- ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង? -@- ជញ្ជីងថ្លឹងរថយន្ត អូរពោធិ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធាន ហោ គឹមឡុង...
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បិចសហគមនេសាទ នៅភូមិក្បាលកន្លង់,រដ្ឋបាលដែនដី និងសមត្ថកិច្ចជលផលកំពង់ឆ្នាំង ក្នុងរឿងធ្វើ ព្រែក ប្រណាក នៅឃុំពាមឆ្កោក

ល្បិចសហគមនេសាទ នៅភូមិក្បាលកន្លង់,រដ្ឋបាលដែនដី និងសមត្ថកិច្ចជលផលកំពង់ឆ្នាំង ក្នុងរឿងធ្វើ ព្រែក ប្រណាក នៅឃុំពាមឆ្កោក

កំពង់ឆ្នាំង៖ ជាការអស់សំណើចណាស់ ដែលជាចរិតកំខ្សោយមួយ របស់រដ្ឋបាលស្រុកជលគិរី និងរដ្ឋបាល ខេត្តកំពង់ឆ្នាំង ក្រោមដឹកនាំ របស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ ជាអភិបាល នៃគណៈអភិបាលខេត្ត ក្នុងរឿងព្រែក ប្រណាកនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ដែលមិនប្រកាន់យកឆន្ទៈប្រជាពលរដ្ឋ ជាម្ចាស់ ឆ្នោតប្រមាណជាង៣០០នាក់ ដែលពួកគាត់ប្រឆាំងតវ៉ា មិនលក់ព្រែកនោះ ទៅឱ្យឯកជន ធ្វើអាជីវកម្ម បែបសិប្បកម្មផ្ដាច់មុខ។

បែរជារួមគំនិតប្រើកលល្បិច ដើម្បីគាំទ្រឈ្មួញ ម្នាក់ឈ្មោះ “ចូច“ ដែលលមានចរិតអួតអាង ច្រង៉េងច្រង៉ាង និងយកឈ្មោះ អ្នកធំ មកប្រើនោះវិញ ដើម្បីឱ្យធ្វើព្រែកនោះ ឱ្យខាងតែបាន ដែលធ្វើប្រជាជនខ្លះនិយាយថាខ្វះ ទំនុកចិត្តលើថ្នាក់ដឹកនាំ។

បន្ទាប់ពីប្រជាជន នៅភូមិក្បាលកន្លង់ ប្រមាណជាង៣០០នាក់ ដែលពួកគាត់អះអាងថា ស្មើនឹង៣០០គ្រួសារ នោះ បានសំដែងឆន្ទៈប្ដឹងប្រឆាំងតវ៉ា មិនឱ្យឈ្មោះ “ ចូច“ នោះ ធ្វើអាជីវកម្មផ្ដាច់មុខ នៅព្រែកនោះឡើយ ស្រាប់តែឥឡូវ សហគមនេសាទ នៅភូមិនោះ បានចេញមុខ ទៅបង្គោលធ្នួសភ្ជិតមុខព្រែក និងរៀបចំដាក់ដៃធ្វើប្រងើយ ដោយ មិនខ្វល់ពីការស្នើសុំយ៉ាងទទូចរបស់ប្រជាពលរដ្ឋឡើយ។

យោងតាមប្រភពលួចបង្ហើមឱ្យដឹងពីមន្ត្រីខ្លះថា ឈ្មួញឈ្មោះ“ចូច“ បានប្រើគ្រប់ឧបាយកល ទាំងទឹកលុយ និងការ យកចំហាយអ្នកធំ ទៅបន្លាចផងនោះ គឺឱ្យមេខ្យល់ទៅបំភ័យប្រជាពលរដ្ឋ ដោយមានមុខងារផ្សេងៗគ្នា គឺខ្លះយក ឈ្មោះ លោក លី ឡា នាយខណ្ឌទៅបន្លាចថា បើមិនយល់មុខជលផល ដែលខំមកនិយាយយើង..យើងនៅតែមិន ស្ដាប់ គឺប្រយ័ត្នតែបាត់មុខរបរ និងខ្លួនជាប់គុកទៀត ព្រោះពួកយើង(ប្រជាពលរដ្ឋ)សុទ្ធតែរកស៊ីនេសាទ មិនស្របច្បាប់ទាំង អស់នោះទេ ឯមេខ្យល់ខ្លះទៀតបំភ័យថា គេមានច្បាប់ត្រឹមត្រូវ ហើយមានលុយ, មានខ្នង ដូចជា ព្រះរាជអាជ្ញា និងឯកឧត្តមធំៗទៀតផង, មេខ្យល់ខ្លះទៀតថា ព្រែកនេះ គឺសហគមជាអ្នកធ្វើ ឯឈ្មោះ «ចូច« គ្រាន់តែអ្នកឧបត្ថម្ភលុយសហគមតែប៉ុណ្ណោះ ប៉ុន្តែសហគមវិញ និយាយថា បើមិនឈ្មោះ“ចូច“ធ្វើនោះទេ ម្ដេចនឹងកើត ព្រោះគ្នាចំណាយលុយច្រើនណាស់ ឯមេខ្យល់ខ្លះ ដើរបញ្ចុះបញ្ចូលទាក់ទាញទឹកចិត្ត មេខ្លោងប្រឆាំង និង អ្នកសារព័ត៌មាន រួមទាំងអ្នកផ្ដល់ព័ត៌មាន…នៅកន្លែងនោះទៀតផង។

ឯភាគីប្រជាពលរដ្ឋសំអាងថា បើថ្នាក់លើមិនស្រឡាញ់ប្រជាពលរដ្ឋ…ប្រជាពលរដ្ឋក៏មិនស្រឡាញ់ពួកគាត់ វិញដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!