ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង?

ក្លឹបចំនួនធំក្នុងក្រុងភ្នំពេញខ្លះ រកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុកបាន អោយតែបានបង់ថ្លៃការពារជូនបងធំ?សង្ស័យថាមានមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាមន្ត្រីនៅមន្ទីរគ្រឿងញៀនផង ធ្វើជាថៅកែក្លឹបផង?

ក្លឹបរាត្រីនៅភ្នំពេញ បើកវិញស្កេកស្កះ ទាំងតូចៗ ទាំងធំៗ ផ្តុំគ្នាតាមប្លុក មានក្លឹបរាត្រីខ្លះ ជាកន្លែងចែកចាយនិងប្រើប្រាស់គ្រឿងញៀនពេញបន្ទុក?។

ប្រភពពីមន្ត្រីមូលដ្ឋានសុំលាក់ឈ្មោះអោយដឹងថា មានក្លឹបមួយចំនួនធំ ជាកន្លែងចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នឹង សង្ស័យមានមន្ត្រីក្នុងមន្ទីរគ្រឿងញៀនម្នាក់ ធ្វើជាថៅកែក្លឹបចែកចាយនិងប្រើប្រាស់គ្រឿងញៀនដល់ទៅ៨ក្លឹបកន្លែងទៀតផងបើពិតមែនតើអ្នកណាជួញ អ្នកណាចាប់ មិនដូចជាចោរទៅចាប់ចោរហើយឬ?។

សន្តិសុខយាមក្លឹបជា៣នាក់និយាយអោយដឹងកាលពីម៉ោង៣យប់ថ្ងៃទី១០ធ្នូ២០២២នៅមុខក្លឹបខាងត្បូងផមសារកាប់គោថា៖ពួកក្មេងៗឥឡូវលេងថ្នាំដូចជ្រុលបន្តិចហើយ ម៉ែឳវាពួកវាទឹកភ្នែកមិនខានឡើយ បើវាញៀនដល់ប៉ុណ្ណឹងទៅហើយ។

បុរសម្នាក់ទៀត ជាសន្តិសុខដែរថែមល្បោយថា៖បើវានាំគ្នាលេងថ្នាំវក់វីឆ្កួតពេញៗក្លឹបចឹង គេនិយាយពីយុវជនជាទំពាងស្នងឬស្សីមានន័យស្អីទៀត! បើទំពាំស្អុយអស់ហើយហ្នឹង! បើវាក្លាយជាឬស្សីក៏ជាឬស្សីប្រើលែងកើតដែរ។

អញយាមក្លឹបម្នាក់ជាបុរសទី៣បន្ទរទៀតថា៖ អញយាមនៅ មិត្តណាយក្លឹបដល់ក្លឹបនិងក្លឹបG21ផ្លូវវេងស្រេង រួចមកយាមក្លឹបឡាស៍បឹងត្របែក ឥឡូវមកក្លឹបនេះទៀត ឃើញតែអញ្ចឹងដែរ គឹតទៅអោយតែក្លឹបគឺត្រូវតែប្រើគ្រឿងញៀន។ព្រោះបើថៅកែមិនប្រើថ្នាំញៀន ក្លឹបនោះគ្មានអាណាចូលទេ?អត់អ្នកចូលធើម៉េចអាចលក់ស្រាថ្លៃ ចំណេញកប់ទៅ?។ បុរសដដែលបន្តថា៖ តែគួរសរសើរម្ចាស់ក្លឹបវិញ គេចេះទិញក្បាលយក្សប្រើបាន អោយយក្សជួយការពារមុខរបរគេបានល្អណាស់។ ឃើញទេ អត់ដែលមានអ្នកណាហ៊ានមកក្អកកូឬឆាឆៅក្លឹបគេទេវើយ!។

នៅហាងកាហ្វេមួយម្តុំបឹងត្របែក មានមនុស្សចម្រុះមកពីក្រសួង និងមន្ត្រីនគរបាលនិងអាជ្ញាធរមកផឹក។
ខណៈចូលអង្គុយផឹកកាហ្វេនៅហាងមួយម្តុំបឹងត្របែក និងប្រើសំណួរនាំមុខដែលមានកម្មវត្ថុស្តីពីរឿងរ៉ាវក្មេងៗស្រវឹងតាមក្លឹបភ្លាម !

មានមន្ត្រីនគរបាលមូលដ្ឋានម្នាក់ និយាយទាំងស្អកៗតែមិនភ្លេចសុំលាក់ឈ្មោះថា៖អោយតែជាក្លឹបរាំយប់ មួយណាក៏ប្រើប្រាស់គ្រឿងញៀនដែរមួយណាក៏ជួលអ្នកការពារកុំអោយមានកម្លាំងពីណាមកឆាឆៅការរកសុីផស់គេ បើម្ចាស់ក្លឹបបង់ថ្លៃការពារទើបរកសុីបាន បើមិនបង់ថ្លៃការពារ រកសុីម៉េចបានសុខ។

មន្ត្រីនគរបាលដដែលអះអាងថែមទៀតថា៖អោយតែក្លឹប បើមិនប្រើគ្រឿងញៀន គ្មានមនុស្សចូលទេ។ក្លឹបធំមួយ គេហ៊ានចំណាយយ៉ាងតិច១០មុឺន$ក្នុងមួយខែសម្រាប់បង់ថ្លៃការពារ។ បើក្លឹបតូចលក្ខណៈផ្ទះល្វែងគេហ៊ានចំណាយបង់ថ្លៃកាពារចាប់ពី២០០០$ឡើងទៅអោយបងធំ ទើបគេជួយការពាររយៈ ពេលពេញមួយខែ។

មន្ត្រីមូលដ្ឋានដដែលបន្តប្រាប់ថែមថា៖អារឿងចែកចាយនិងប្រើប្រាប់គ្រឿងញៀនក្នុងក្លឹបណា នៅកន្លៀតណា នៅអែបរបងវត្តឬ ផលិតនៅទីណា គឺមានតែលោកស្នងការ ស ថេតនិងលោក ឃឹង សារ៉ាត់ប្រធានមន្ទីរគ្រឿងញៀនទេ ទើបដឹងច្បាស់ ដូចអក្សរចិនសរសេរម៉ុងខ្មោច និងមានសិទ្ធិចាត់តាំងសកម្មភាព ស្រាវជ្រាវនិងចុះបង្ក្រាបហើយក៏មានសិទ្ធិធើហីបានដែរ តាមតែពួកគាត់ចង់?។

ប្រភពដដែលបន្តថា ឥឡូវកំពុងល្បីហើយថា៖មានមន្ត្រីធំម្នាក់នៅមន្ទីរគ្រឿងញៀន ធើជាកំពុងរកសុីធ្វើជាថៅកែល្លឹបដែលល្បីថាលំពុងរកសុីចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបពេញបន្ទុក បែបនេះមែនតើថ្នាក់លើគឹតយ៉ាងម៉េច?

ការអះអាងរបស់សន្តិសិខនិងមន្ត្រីនគរបាលមូលដ្ឋានខាងលើ មិនដឹងថាមានការពិតកម្រឹតណាទេ អោយអាជ្ញាធរចុះស្រាវជ្រាវផងទៅ បើស្រឡាញ់កូនចៅ?ប៉ុន្តែអ្វីដែលជាក់ស្តែងគឺ ក្មេងៗឥឡូវកំពុងវក់វីនឹងគ្រឿងញៀននៅតាមក្លឹប ដូចដង្កូវរុកបង្គន់តាមស្រែអីចឹង គួរសង្វេគណាស់ ។ រឿងក្លឹបរាត្រីមិនធម្មតាទេ មានតែសម្តេចក្រឡាហោមស ខេង និងសម្តេចតេជោ ហ៊ុន សែនឆាប់បានជ្រាបទេទើបបំបែកបានឬអាចភ្ជួរថ្នាលបណ្តុះទំពាំងស្អុយចោលក្លឹបចង្រៃអោយអស់បាន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាល
ជាតិ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាសុំបកស្រាយបានទេ។លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ប្រធានមន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដែលហាក់មិនមែនជាមន្ត្រីសាធារណៈ គួរតែជាថៅកែជ្រូកឬថៅកែផ្ទះល្វែងឬថៅកែក្លឹប ជាបុគ្គលអាថ៌កំបាំង ព្រោះប្រើតែទូរសព្ទ័ជាប់រវល់មិនអាចទាក់ទងបកស្រាយបានទេពីព្រឹកមិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!