ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក

ពលរដ្ឋនៅតែបន្តតវ៉ា សុំបញ្ឈប់ឈ្មោះ ចូច មិនឱ្យធ្វើអាជីវកម្មនេសាទផ្ដាច់មុខព្រែកប្រណាក

កំពង់ឆ្នាំង៖ បណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ ប្រមាណជាង ៣០០គ្រួសារ នៅឃុំពាមឆ្កោក នៅតែពុះកញ្ជ្រោល សុំកិច្ចអន្តរាគមន៍ពីសម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន បញ្ឃប់ឈ្មោះ ចូច កំពុងធ្វើអាជីវកម្មនេសាទ ផ្ដាច់មុខ នៅព្រែកប្រណាក ឋិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី នោះបន្តទៀត។

ប្រភពពីប្រជាពលរដ្ឋទាំងនោះ បានបន្តថា ឈ្មោះចូច នេះ រស់នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយមករកស៊ី នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោកនេះ ដោយយកឈ្មោះ អិត នៅភូមិនេះ ជាកូនអុក។

ចាប់ពីពេលមកនៅកាលណា ឈ្មោះចូច នេះ អាងអំណាចមានទឹកលុយ បានអួតអាង វាតទីពង្រីកមុខរបរ របស់ខ្លួន ដោយបន្លាចប្រជាពលរដ្ឋ យកឈ្មោះ ឯកឧត្តម ហ៊ុន ម៉ាណែត ឬឯកឧត្ដមនេះ ឯកឧត្ដមនោះ មកប្រើសុទ្ធតែអ្នកធំៗ និងក្រោយមកនេះ យកឈ្មោះថ្នាក់កំពូល ស្ថាប័នតុលាការមកប្រើទៀតផង។

ប្រភពនេះបន្តថា គ្រាន់តែហ្វូងក្របី របស់គាត់ ដើរជាន់ និងស៊ីដំណាំប្រជាពលរដ្ឋ ក៏ឈ្មោះចូចនេះថា ជាក្របី របស់បង ហ៊ុន ម៉ាណែត ដែរ មិនតែប៉ុណ្ណោះ ទិញដី ព្រៃលិចទឹកនៅតំបន់០២ កាប់ព្រៃនិងដើមឈើធំៗខ្ទេច ដែលជាព្រៃតាំងពីដូនតាមក និងបង្កជម្លោះរឿងដីធ្លី ជាមួយប្រជាពលរដ្ឋស្លូតត្រង់ និងកន្លងមកបានប្រព្រឹត្តបទល្មើសនេសាទ ដូចជាទិញកូនត្រីស្បៃមុង ,ឆក់ត្រី ,បាញ់សត្វ ដោយប្រើកាំភ្លើងបាញ់សត្វស្វ័យប្រវត្តិ ដោយឈ្មោះចូចនេះ អះអាងថា គ្រាន់តែជាមុខរបរអផ្សុក របស់គាត់ តែប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋទាំងនេះបន្តថា នៅរដូវនេសាទចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ឈ្មោះចូច បានធ្វើអាជីវកម្ម ផ្ដាច់មុខ បែបសិប្បកម្ម នៅព្រែក ប្រណាក ឋិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ដោយបានបង្កបញ្ហាជាច្រើន ដល់ប្រជាពលរដ្ឋ ដូចជាៈ ប្រជាពលរដ្ឋធ្វើ ដំណើរចេញចូលលំនៅដ្ឋាន ,ទៅស្រែចំការ និងនេសាទជាដើម ដោយបុកមុខធ្នួស លិចទូកការណូត ជាដើម។ល។ ហើយគ្រប់ទង្វើ របស់ឈ្មោះចូច សុទ្ធជួយតែរដ្ឋ ,ជួយប្រជាជន គឺអភិរក្ស និងបង្កើតតំបន់ទេសចរណ៍ ចំណែក សហគមន៍នេសាទ ,រដ្ឋបាលជលផល និងរដ្ឋបាលដែនដី ដូចជាលោក អភិបាលស្រុក និងអភិបាលខេត្តជាដើម មិនបានពិនិត្យចរិត និងសកម្មភាពគួរឱ្យស្អប់ខ្ពើម របស់ឈ្មោះចូច នោនេះទេ មិនដឹងថា មកពីមូលហេតុ លុយ ឬជាការអសមត្ថភាពនោះទេ។

ប្រភពពីប្រជាពលរដ្ឋដដែលនេះ បានបន្តទៀតថា នៅរដូវនេសាទចុងឆ្នាំ ២០២២ និងដើមឆ្នាំ២០២៣នេះ នៅព្រែក ប្រណាកនេះ ត្រូវបានឈ្មោះចូច ធ្វើបន្តទៀត ដែលជាហេតុធ្វើឱ្យពួកគាត់(ប្រជាពលរដ្ឋ)មិនពេញចិត្ត និងសុំសមត្ថកិច្ចបញ្ឍប់ តាំងពីមិនទាន់ធ្វើ រហូតបានធ្វើរួច នូវការបោះរបាំងធ្នួស និងដាក់ដៃយ៉ ដោយសមត្ថកិច្ចស្ទើរពេញមួយខេត្ត មិនអើពើរនោះទេ នឹងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញគេប្រើគ្រប់មធ្យោបាយ កែតម្រូវ និងយកលេសនេះ លេសនោះ ដើម្បីឱ្យឈ្មោះនិងជំនាញនៅតែមិនគាំទ្រឆន្ទៈរាស្ត្រ ហើយបែរជា គាំទ្របុគ្គលម្នាក់ទៅវិញ ចុងបញ្ចប់រាស្ត្រក៏មិនគាំទ្រវិញដែរ។

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ខាងសមត្ថកិច្ចប៉ូលីសស្នងការខេត្ត បានកោះហៅប្រជាជនមកសាកសួរ និងសម្របសម្រួល នៅទីអធិការដ្ឋាននគរបាល ស្រុកជលគិរិ តែប្រជាជន នៅតែមិនព្រម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!