ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស

ឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ជាប្រភពចំណូលរបស់លោក ហេង​ សំហៃ មេគយច្រកកំពង់ផែកែវផុស

បើតាមប្រភពពីមន្រ្តីនៅច្រកកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស​ ប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយតាមអំពើចិត្ត។ រហូតមកដល់ពេលនេះឈ្មួញធំៗច្រើននាក់នៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែកែវផុស​ យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីសំណាក់លោក ហេង សំហៃ ដែលល្បីល្បាញខាងពុករលួយ។ រីឯលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើពុករលួយពេញទំហឹងរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ព្រមទាំងបក្ខពួក។

ប្រភពស្និទ្ធនឹងលោក​​ ហេង សំហៃ​ បានបង្ហើបឲ្យដឹងថា មេៗគយក្នុងខេត្តព្រះសីហនុ មិនហ៊ានប៉ះពាល់លោក ហេង សំហៃ នោះទេ ព្រោះអីលោក ហេង សំហៃ មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែកែវផុស បង់ពន្ធមិនដល់50ភាគរយផងទេ ហើយក្រៅពីនេះឈ្មួញឃុបឃិត បែងចែកផលប្រយោជន៍ជាមួយលោក ហេង សំហៃ យ៉ាងសុខស្រួល ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ មេគយច្រកកំពង់ផែកែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ ជារឿងមិនអាចបិទបាំងបានទេ។

មន្រ្តីនៅច្រកកំពង់ផែកែវផុសបានឲ្យដឹងថា ឈ្មួញធំៗច្រើននាក់ដែលរកស៊ីនាំចូលទំនិញ តាមច្រកនេះសុទ្ធតែសុំការយោគយល់ពីលោក ហេង សំហៃ ហើយបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហេង សំហៃ ដើម្បីឲ្យមុខរបរពួកគេដំណើរការយ៉ាងរលូន។ គ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក ហេង សំហៃ នោះទេ ព្រោះលោក ហេង សំហៃ បានប្រើឈ្មោះមន្រ្តីគយធំៗមួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនជារៀងរហូត។ ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក ហេង សំហៃ មិនអាចរក្សាតំណែងជាប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ឡើងដុះស្លែ ហើយសាងភាពល្បីល្បាញខាងពុករលួយពេញទំហឹងដូចសព្វថ្ងៃនេះឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!