ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ

ល្បែងសុីសង អនឡាញNETបើកលេងវិញយ៉ាងរំភើយ ជ្រកក្នុងផ្ទះលក់ចាប់ហួយជាប់ផ្ទះលេខ១១២ ត្រង់ចំណុចក្បែរស្តុបក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពខណ្ឌមានជ័យក្រុងភ្នំពេញ អាជ្ញាធរអត់ខ្វល់គោរព អនុវត្តបទបញ្ជាសម្តេចតេជោ

បនល្បែងស៊ីសងអនឡាញ Net បើកឡើងវិញរំភើយ នៅចំណុចជាប់នឹងផ្ទះលេខ១១២តាមផ្លូវ៣៧១ ជិតស្តុបក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ប៉ុន្តែលោកអធិការខណ្ឌ អ៊ុក បូនីន និងលោកអភិបាលខណ្ឌមានជ័យ បានរក្សាភាពស្ងប់ស្ងាត់ ហាក់មិនគោរពបទបញ្ជាសម្តេចតេជោហ៊ុនសែននិងបទបញ្ជាសម្តេចក្រឡាហោម ស ខេងបន្តិចឡើយ?

គួររម្លឹកថា៖កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ដល់ អភិបាលរាជធានី ខេត្ត ទូរទាំងប្រទេស ត្រូវបិទបនល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ អោយអស់និងអោយឧ្យខាងតែបាន។បន្ទាប់ពីចេញបទបញ្ជាមករាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយទៀតលេខ៦២ ស.ស.រ បង្កើតក្រុមការងារមួយ ដើម្បីអោយបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និង ដើម្បីអនុវត្តបទបញ្ជាសម្តេចខាងលើនោះអោយកាន់តែមានប្រសិទ្ធិភាព។ក្នុងសេចក្តីសំរេចនោះមានឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។សម្តេចតេជោហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។គេបានសង្កេតដោយយកចិត្តទុកដាក់ កន្លងមកឃើញថា បទបញ្ជារបស់សម្តេចទាំង២មានប្រសិទ្ធិភាព មួយប្រាវ ឬហាក់ក្តៅបានតែមួយចម្អិនកំពឹស ឥឡូវត្រជាក់ល្ហឹម ។ រីឯក្រុមការងារដែលដឹកនាំដោយលោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសុខ ផល នោះ មានឥរិយាបទហាក់ដូចមនុស្សពិការអវៈយវៈ«ខ្វិនហើយគថ្លង់ទៀត»ផង។ ឯអាជ្ញាធរមូលដ្ឋាន ឯណោះវិញ ទោះជាដើរបុកបនល្បែងមិនបង្ក្រាបដែរ ដែលពាក្យសាមញ្ញអាចហៅថាជាទង្វើផ្គើនបទបញ្ជាតែម្តង?។

បនល្បែងអនឡាញNETនៅក្នុងផ្ទះជាប់នឹងផ្ទះលេខ១១២ នៅផ្លូវលេខ ៣៧១ខាងលើមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ យ៉ាងច្រើនកុះករ ។ពិសេសគឺបើកលេងមួយយប់ៗទល់ភ្លឺ ២៤ម៉ោង ក្នុងមួយថ្ងៃ។ផ្ទះបនល្បែងនោះ បើជាអ្នកដំណើរវិញតែស្ទើរ១០០%យល់ថាជាផ្ទះលក់ចាប់ហួយនិងភេសជ្ជៈប៉ុណ្ណោះ។ ប៉ុន្តែម្ចាស់ទីតាំង គ្មានអ្វីលក់ឡើយ គេតាំងតែសំបកកំប៉ុងទទេប៉ុណ្ណោះ ជាការបិទបាំងបំភន្ត័ភ្នែក។ឯខាងក្នុងគឺជាល្បែងណិតខុសច្បាប់ពេញព្រៀប ។អ្លកចូលលេង គេអោយទុកម៉ូតូនៅខាងក្នុងផ្ទះ នៅក្នុងផ្ទះសុទ្ទតែមូតូអ្នកញៀនល្បែង ដែលទៅចូលលេងទាំងយប់ទាំងថ្ងៃពេញៗអត់ញញើតច្បាប់ឡើយ ក៏ ព្រោះតែគ្មាននរណាបង្ក្រាបដែរ។

មហានជនបានលើកឡើងថា មូលហេតុដែលអស់លោក អាជ្ញាធរនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោនិងសម្តេចក្រឡាហោមនោះ សង្ស័យអស់លោកត្រូវថ្នាំសណ្តំ មេបនល្បែងល្បែងខាងលើនេះ ហើយបានយក បនល្បែងធ្វើជាឆ្នាំងបាយរបស់ពួកគាត់ទៀតហើយ ទើបនាំគ្នាស្ងៀមស្ងាត់បែបនោះ។ពាក់ព័ន្ធនិងករណីខាងលើនេះ ឯ.ឧស្នងការស ថេត និងឯ.ឧចៅហ្វាយក្រុង ឃួង ស្រេងដែលធ្លាប់អួតក្អេងក្អាង នឹងពូកែប្តេជ្ញាបង្ក្រាបបទល្មើសល្បែងស៊ីសង នាពេលកន្លងមកក៏មិនឃើញបញ្ចេញកណ្តាប់ដៃដែក ចុះបញ្ជាអោយ អាជ្ញាធរថ្នាក់ក្រោមបង្ក្រាបបនល្បែងNetតាមប្រព័ន្ធអនឡាញខាងលើនេះដែរ។

មហាជនមួយចំនួនបានលើកឡើងទៀតថា ប្រហែលជា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលគឺជាការវ៉ៃបំបែកឆ្នាំបាយបុគ្គលមួយក្តាប់តូចដែលសម្ងំក្នុងសមាសភាពអាជ្ញាធរមូលដ្ឋានហើយ។ ហេតុនេះហើយទើបបទបញ្ជាត្រូវបានពួកគេខ្លះធ្វើជាគោរពបង្គ្រប់កិច្ចតែមួយចំអិនកំពឹស បែបនេះ។

ឯ.ឧស ថេតស្នងការក្រុងភ្នំពេញ និងឯ.ឧឃួង ស្រេងដែលពូកែតែអួតអាងបង្ក្រាបល្បែងក្នុងក្រុង តែល្បែងញុកទីក្រុងនោះ សុទ្ធតែមិនអាចសុំពន្យល់បកស្រាយ ការបើកល្បែងខុសច្បាប់ណិតNETវិញនៅចំណុចខាងលើបានទេកាលពីព្រឹកមិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!