ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល?

សង្ស័យលោកយិន សាន្ត អធិការខណ្ឌ និងលោកកៀង លក្ស័អភិបាលខណ្ឌចំការមនគប់គឹតក្នុងការបើកបនល្បែងហ្គេមបាញ់ត្រីក្នុងផ្សារផ្លាហ្សាបឹងត្របែកផ្គើនបំរាមរដ្ឋាភិបាល?

ភ្នំពេញ៖បនល្បែងហ្គេមបាញ់ត្រី នៅក្នុងផ្សារផ្លាហ្សាបឹង
ត្របែក ជាន់ទី៤ ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែអាចបើកលេងយ៉ាងពុះកញ្ជ្រោលគគ្រឹកគគ្រេងដដែល។

ពលរដ្ឋសង្ស័យថា៖អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌចំការមន មានចេតនារក្សាទុកល្បែងហ្គេមបាញ់ត្រីនៅផ្សារបឹងត្របែកផ្លាហ្សា ផ្គើនបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទទូទាំងប្រទេស ជាថ្នូរនឹងផលប្រយោជន៍ពីម្ចាស់ទីតាំងបនល្បែងយ៉ាងក្រាស់ក្រែល ទើបអស់លោកបង្ខំចិត្តប្រថុយប្រព្រឹត្តផ្គើនបទបញ្ជាដោយលួចលាក់ដោយសង្ឃឹមថាអាចបិទបាំងបាន តែបែរជាលាក់មិនជិត។

កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ទើបតែ កន្លងទៅក្តៅៗនេះ សម្ដេច ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ នៅទូទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាមួយមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

កន្លងមកខណៈដែលមានបទបញ្ចាភ្លាម គេឃើញលោកយិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមនបាននាំគ្នាចាត់វិធានការយ៉ាងក្តៅតែទៅលើល្បែងកន្ទុយលេខ និងឆ្នោតឡូតូនៅតាមហាងកាហ្វេនិងផ្ទះកត់កន្ទុយលេខប៉ុណ្ណោះ ធ្វើអោយស្ទើរតែផុតពូជពីខណ្ឌចំការមនទៅហើយ។ប៉ុន្តែបែរជានាំគ្នាហាក់លាក់លៀម រក្សាភាពស្ងៀមស្ងាត់មិនចាត់ការ មិនបង្ក្រាបលើបនល្បែងហ្គេមបាញ់ត្រី ខ្នាតយក្សខាងលើនេះឡើយ តើនេះគឺជាឆ្នាំងបាយលោក យិន សាន្ត និងលោក កៀង លក្ស័ ដូចពលរដ្ឋសង្ស័យមែនឬ?។

ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន្ត និងលោកគៀង ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ លោកយិន សាន្តអធិការខណ្ឌ និងលោកគៀង ល័ក្ស អភិបាលខណ្ឌចំការមនមិមអាចទំនាក់ទំនងសុំការពន្យល់បកស្រាយបានទេពីព្រឹកមិំញ ដោយទីរសព្ទលោកទាំងពីរទាក់ទងមិនបាន។

ពលរដ្ឋ រស់នៅក្បែរផ្សាបឹងត្របែកផ្លាហ្សា និងជាជីវករលក់ដូរក្នុងផ្សារបឹងត្របែកមួយចំនួន បានសុំដល់ លោកសថេតស្នងការនគបាលក្រុងភ្នំពេញ អោយចាត់វិធានការលើបនល្បែង និងម្ចាស់បនល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីខាងលើនេះផង និង ដាក់វិន័យរដ្ឋបាលទៅលើអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋានខណ្ឌចំការមនលើអ្នកដែលពាក់ពន្ធ័កាងការពារបនល្បែងខាងលើ ដែលកំពុងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនកុំខាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!