ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រធានសាខាគយខេត្តប៉ៃលិន លោក យឹង សំអន បើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំទាំងថ្ងៃទាំងយប់

ប្រធានសាខាគយខេត្តប៉ៃលិន លោក យឹង សំអន បើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំទាំងថ្ងៃទាំងយប់

ប្រភពបានឲ្យដឹងថា លោក យឹង សំអន ដែលជាប្រធានសាខាគយខេត្តប៉ៃលិន បានផ្តល់ឥទ្ធិពល និងបើកភ្លើងខៀវឲ្យមេច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកជាងមេសាខាគយមុនៗទៅទៀត ដោយមានការឃុបឃិតជាមួយឈ្មួញឲ្យនាំទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិមួយនេះ ស្រេចតែអំពើចិត្តដោយឲ្យឈ្មួញធំៗនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងមិនគ្រប់ និងទំនិញខុសច្បាប់ចេញចូលទាំងយប់ទាំងថ្ងៃ​​ ហើយបច្ចុប្បន្ននេះទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ កាន់តែកើតមានច្រើនឡើងៗតាមច្រកទ្វារអន្តរជាតិព្រំ នេះ។

លោក យឹង សំអន បានឲ្យមន្ត្រី និងភ្នាក់ងារគយក្រោមឱវាទគាងគរដោយផ្តល់ឥទ្ធិពលខ្លួនឲ្យមន្ត្រីគយទាក់ទងឲ្យឈ្មួញ និងអាជីវករនាំទំនិញពីស្រុកសៀម នាំពីទំនិញពីស្រុកខ្មែរទៅស្រុកសៀម ឲ្យចេញចូលតាមច្រកព្រំ ដែលខ្លួនគឺជាប្រធានសាខាគយខេត្តប៉ៃលិន មានលទ្ធិភាពក្នុងការបន្លំពន្ធគយ តាមរយៈខ្លែងឯកសារមុខទំនិញចេញចូលទៅលក់ និងចែកចាយនៅប្រទេសសៀម មិនត្រឹមតែប៉ុណ្ណោះ មេសាខាគយខេត្តប៉ៃលិន មួយនេះបានបើកដៃឲ្យប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ឲ្យឈ្មួញធំៗ និងអាជីវករនាំទំនិញចេញចូលសូម្បីតែខុសម៉ោងរដ្ឋបាល ក៏មេការិយាល័យច្រកទ្វារអន្តរជាតិព្រំ មួយនេះយកតួនាទីរបស់ខ្លួនដែលបានការផ្តល់ភ្លើងខៀវ និងសហការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនធ្វើការសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬក៏មិនគ្រប់ និងបង់ពន្ធតាមរបៀបម៉ៅការឲ្យឈ្មួញ និងអាជីវករនាំទំនិញចេញចូលយ៉ាងរលូន ដោយគ្មានឧបសគ៍អ្វីទាំងអស់។

លោក យឹង សំអន ប្រធានសាខាគយខេត្តប៉ៃលិន ដែលទើបតែទទួលត្រាជាប្រធានសាខាគយខេត្តនេះកាលពីពេលកន្លងទៅនេះ កំពុងសកម្មក្នុងការបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំ មានទាំងទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ទៀតផង។

ប្រភពព័ត៌មានពីមន្ត្រីពាក់ព័ន្ធនៅសាខាគយខេត្តប៉ៃលិន បានឲ្យដឹងថា លោក យឹង សំអន បានបង្កើតឲ្យមានអំពើពុករលួយស្រង់ដើមឲ្យឈ្មួញធំៗនាំចូលទំនិញពីប្រទេសសៀម តាមច្រកនេះបង់ពន្ធត្រឹមតែពី៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។

ប្រភពពីមន្ត្រីពាក់ព័ន្ធក៏បានបញ្ជាក់បន្ថែមទៀតថា ប្រធានការិយាល័យគយច្រកទ្វារព្រំ មួយនេះដោយអាងអំណាចពីប្រធានសាខាគយខេត្តប៉ៃលិន កំពុងប្រើតួនាទី និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង ហើយថែមទាំងយកអំណាចប្រមូលរបៀបពុករលួយរបស់ខ្លួនបានធ្វើការគាបសង្កត់ គម្រាបកំហែងដល់អាជីវករតូចតាច និងប្រជាពលរដ្ឋដែលនាំទំនិញចូលបន្តិចបន្តួចពីប្រទេសសៀម ដើម្បីដោះស្រាយចំណូលជញ្ចឹមជីវភាពគ្រួសារ។

ការគាបសង្កត់ទាំងនេះលោក យឹង សំអន បានកំណត់ឲ្យមានការបង់លុយទៅតាមការកំណត់ក្រោមតុលើតុ បង់ក្បាលឡាន បង់តាមរទេះអូសទំនិញ បង់ថ្លៃបាយ និងបង់ប្រចាំខែថែមទៀតផង។ ប្រភពពីអាជីវករ និងឈ្មួញរកស៊ីនាំទំនិញចេញចូលពីប្រទេសសៀម បានបង្ហើបឲ្យដឹងថា ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានសហការពីមេគយខេត្តប៉ៃលិន យ៉ាងសកម្មក្នុងការប្រមូលពន្ធគយតាមរបៀបពុករលួយដែលប្រធានច្រកគយច្រកទ្វារព្រំ នេះមានការសម្របសម្រួលពីមេសាខាខេត្តរបស់ខ្លួន ដែលគ្មាននរណាហ៊ានរិះគន់ និងប៉ះពាល់ខ្លួនគេបានឡើយ។

ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ មួយនេះមិនត្រឹមតែអាងឥទ្ធិពលមេសាខាគយខេត្តប៉ៃលិន ដើម្បីបិទបាំងទង្វើពុករលួយរបស់ខ្លួនគេ តែប៉ុណ្ណោះទេ ថែមទាំងយកឈ្មោះថ្នាក់ដឹកនាំគយកំពូលៗក្នុងអគ្គនាយកគយកម្ពុជា មកគម្រាបកំហែងដល់ភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួនគេថែមទៀតផង ដើម្បីឲ្យឈ្មួញទាំងតូចទាំងធំ មានការខ្លាចនឹងអំណាច និងតួនាទីដែលជាប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ នេះ។

ទង្វើពុករលួយតាមរបៀបប្រមូលពន្ធគយក្នុងបច្ចេកទេសពុករលួយរបស់មេគយសាខាខេត្តប៉ៃលិន និងប្រធានការិយាល័យច្រកទ្វារព្រំ បានធ្វើឲ្យមន្ត្រីព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការអំពាវនាវឲ្យលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គុណ ញឹម អគ្គនាយកគយកម្ពុជា ធ្វើការអង្កេត និងតាមដានទៅលើសកម្មភាពពុករលួយស្រង់ដើមរបស់មេគយខេត្តប៉ៃលិន មួយនេះតាមអ្វីដែលអាចធ្វើទៅបាន។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!